បន្ទាប់ពីចប់ម៉ោងបំពេញការងាររួច មុនសម្រេចណាត់គ្នារកកន្លែងញ៊ាំអីល្ងាចនេះ គួរចូលមកមើលទីនេះបណ្តើរសិនទៅ ហាង តុង តុង សាច់អាំង សម្រាប់Admin គឺសាករួចរាល់ហើយ រសជាតិឆ្ងាញ់ប្លែកមែន ហើយជម្រើសក៏មានច្រើនទៀតផង។



បើនិយាយពីគ្រឿងក្លែមវិញ ដឹងតែពេញចិត្តស្តូកហើយ ជម្រើសមានច្រើនមុខណាស់ ចឹងចាំ Admin ប្រាប់ខ្លះ មានដូចជា៖ ងាវឆាអំពិលទុំ មឹកឆាម្រេចខ្ចី ត្រីឈ្លូញបំពងអំពិលខ្ចី កន្សោមកូនគោឆាអង្រ្កងកញ្ឆែត លឹងគោទឹកប្រហុក សាច់គោលើជ្រុញ អន្ទង់អប់ត្រយូងចេក កង្កែបស្រែបំពងស្បែក ជើងមាន់បំពង ខ្ចឹមសរ ងៀតគោ មឹកអាំងអំបិលម្ទេស បបែលអាំងអំបិលម្ទេស សរសៃកែងឆាក្តៅ អន្ទង់ឆាម្ទេស… នៅមានច្រើនមុខទៀត ជាង ៩០មុខ ឯណោះ ហើយតម្លៃវិញគឺសមរម្យអាចទទួលយកបាន ។



មោះមើលប៉ុណ្ណឹង សម្រេចចិត្តបានហើយថាជម្រើសនៅទីណានោះមែនអត់? ចឹងល្ងាចនេះ ហាង តុង តុង សាច់អាំង ទីតាំង ផ្លូវលេខ101 កែងនឹងផ្លូវ466 សង្កាត់បឹងត្របែក ចំការមន នៅជិតនឹងផ្សារបឹងត្របែក ផ្ទះលេខ10A ។







ហាង តុង តុង សាច់អាំង
ទីតាំង៖ ផ្លូវលេខ101 កែងនឹងផ្លូវ466 ជិតនឹងផ្សារបឹងត្របែក
លេខទូរសព្ទ៖ 010737838 / 0899009
វីដេអូ៖