បានញ៉ាំច្បាស់ជាប្លែកមាត់ជាមួយ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស មួយកំប៉ុង ១ម៉ឺនរៀលដឹងតែសប្បាយញ៉ាំពេញទំហឹងហ្មង។ និយាយពីថាសម្រាប់មួយមុខនេះបើមិនបានមកញ៉ាំដូចជាអារម្មណ៍មិនស្ងប់ទេ បើទំនងសឹងអីជាពិសេសពេលអាំងហើយស្រោចជាមួយទឹកត្រីកោះកុងប្រចាំហាងហិរៗជាតិសាហាវ?។



ណ្ហើយ បើថាបានញ៉ាំមឹកពីងពាង ដៃមឹកយក្សអាំងហិរ គឺជក់មាត់ហ្មងញ៉ាំមិនទ្រលាន់ព្រោះថារសជាតិទឹកត្រីកោះកុងជូរហិរៗឆ្ងាញ់ ហើយសាច់មឹកក៏ឆ្ងាញ់ និងមានបន្លែញ៉ាំជាមួយធ្វើអោយរសជាតិកាន់តែពិសេស។ អាចនិយាយបានថាគ្រប់គ្នាបានញ៉ាំមួយកំប៉ុងហើយ ចង់ញ៉ាំពីរបីកំប៉ុងថែមទៀតហ្មង។ ហើយពេលបានមកដល់ ផ្ទះប្រហិតយក្ស ក៏កុំភ្លេចកម្ម៉ង់ជាមួយប្រហិតបំពងយក្សញ៉ាំ ព្រោះថាវាជាមីនុយប្រចាំហាងហើយរសជាតិក៏មិនធម្មតាដែរ?។



ដឹងមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយ បើមិនបានមកកម្ម៉ង់ញ៉ាំដូចជាអារម្មណ៍មិនស្ងប់ណ៎? បែបនេះមានតែបបួលគ្នាមកសាក ជាពិសេស១កំប៉ុង ត្រឹមតែ ១ម៉ឺនរៀលបែបនេះទៀតញ៉ាំឲ្យណាណីហ្មង៕



ហាង ផ្ទះប្រហិតយក្ស
លេខទូរសព្ទ៖ 078 616 646 / 015 616 646
ទីតាំង៖ ស្ថិតនៅផ្លូវលេខ២៥៧ កែង ១៣២(សន្ធរម៉ុក)នៅមុខ KiWi Mart
វីដេអូ៖