ទំនងហួសថ្លែង? ពិភពម្ជូរស្រស់កំពត ទំនងទាំងម្ជូរទំនងទាំងអំបិល

ហាង ពិភពម្ជូរស្រស់កំពត

0
11939

គ្រាន់តែនឹកដល់រឿងម្ជូរម្នាក់ៗច្បាស់ជាស្រៀវជើងធ្មេញ ស្រក់ទឹកមាត់ហើយអារម្មណ៍បែបនេះមិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែ Admin ក៏ចឹងដែរជាពិសេសពេលនឹកដល់ហាងម្ជូរ ពិភពម្ជូរស្រស់កំពត, Franchise Cambodia ដ៏ល្បីនៅលើទឹកដីខេត្តកំពតហ្មង និយាយពីថាឆ្ងាញ់នោះឆ្ងាញ់ទាំងអំបិលទាំងម្ជូរ គឺដាក់មកត្រូវជាតិគ្នាសាហាវ។

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

សម្រាប់អ្នកកំពត និងអ្នកទៅលេងកំពតដែរចូលចិត្តញ៉ាំម្ជូរ Admin ថាគួរតែមក ពិភពម្ជូរស្រស់កំពត, Franchise Cambodia ព្រោះថាម្ជូរនៅទីនេះគឺមានច្រើនមុខច្រើនជម្រើសទាំងស្រស់ ត្រាំ និងក្រឡុក គឺមានរហូតដល់ជាង ៣០មុខឯណោះ ហើយម្ជូរទាំងនេះគឺថ្មីៗជារៀងរាល់ថ្ងៃតែម្ដង ធ្វើអោយរសជាតិឆ្ងាញ់ពិសេសជាងម្ជូរគេដ៏ទៃ។ បន្ថែមពីនេះមិនត្រឹមតែមានម្ជូរច្រើនមុខប៉ុណ្ណោះទេ អំបិលសម្រាប់អន្លក់ក៏មានច្រើនមុខផងដែរ គឺមានរហូតដល់ទៅជាង ២០រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសតាមចំណូលចិត្ត ហើយនិយាយពីថាមួយមុខណាក៏ពិសេសដែររសជាតិឆ្ងាញ់ចាប់មាត់ជីបៗហ្មង។

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

តែប៉ុណ្ណេះចង់ញ៉ាំម្ជូរឆ្ងាញ់ ម្ជូរដែលល្បីឆ្ងាញ់លើទឹកដីខេត្តកំពត លែងជាបញ្ហាអោយតែបានមកដល់ពិភពម្ជូរស្រស់កំពត, Franchise Cambodia ដឹងតែសប្បាយមាត់ញ៉ាំហើយ។ ចំពោះទីតាំងស្ថិតម្ជូរដ៏ល្បីនេះគឺស្ថិតនៅជាប់រង្វង់មូលទុរេនកំពត ខាងមុខសុខសាន្តម៉ាត(ផែនទី ចុចទីនេះ)។ ហើយសម្រាប់អ្នកដែល ចាប់អារម្មណ៍ចង់ទិញFranchise ហាងក៏លក់ជូនផងដែរ ដោយលោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរសព្ទ 016 34 72 22 ៕

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

ហាង ពិភពម្ជូរស្រស់កំពត
លេខទូរសព្ទ៖ 016 34 72 22
ទីតាំង៖ ស្ថិតនៅជាប់រង្វង់មូលទុរេនកំពត ខាងមុខសុខសាន្តម៉ាត
ផែនទី៖ ចុចទីនេះ

វីដេអូ៖