អ្នកប្លុកផ្សារP.C ចង់ញ៉ាំហ្វឺរ ចង់ញ៉ាំមីខគោ រកកន្លែងញ៉ាំឃើញរឺនៅ? បើថានៅទេ មកនេះមកតាម Admin ស្គាល់កន្លែងមួយមានលក់ទាំងហ្វឺរ មានទាំងមីខគោ គុយទាវ បាយ មួយកំប្លេហ្មង ជាពិសេសមានទាំងសម្រាប់ពេលព្រឹក និងសម្រាប់ពេលថ្ងៃថែមទៀត គឺនៅហាង ហ្វឺរ PHO P.C ទល់មុខសាលាដំបូកខ្ពស់។



ពេលបានមកញ៉ាំហើយ ដឹងតែមិនខកបំណងហ្មង ព្រោះថារសជាតិពិតមិនធម្មតាជាមួយស្នាដៃម្ចាស់ហាង ដែលមានបទពិសោធន៍ជាចុងភៅជាង១០ឆ្នាំ បានសម្រិតសម្រាំងរូបមន្ត និងគ្រឿងផ្សំយ៉ាងពិសេសបូករួមជាមួយការស្ងោររំងាស់ស៊ុបតាមម៉ោងកំណត់យ៉ាងត្រឹមត្រូវធ្វើឲ្យគ្រប់គ្នាបានញ៉ាំហើយទទួលបានរសជាតិមួយដែលឆ្ងាញ់។ បែបនេះសម្រាប់អ្នកប្លុកផ្សារP.Cដែលចូលចិត្ត ញ៉ាំហ្វឺរ មីខគោ មកទីនេះមកញ៉ាំបានយ៉ាងរីករាយ។



គ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ចង់ញ៉ាំពេលព្រឹកក៏បាន ពេលថ្ងៃក៏បានដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល៕





ហាង ហ្វឺរ PHO P.C
លេខទូរសព្ទ៖ 016 77 33 24
ទីតាំង៖ ទល់មុខសាលាដំបូកខ្ពស់
វីដេអូ៖