គ្រាន់តែលឺឈ្មោះ មីឆាប័ណ្ណធានា សម្រាប់ម៉ូយចាស់ៗច្បាស់ជានឹកឃើញដល់មីឆាដែលមានរសជាតិប្លែកពិសេសពីមីឆាដ៏ទៃដែលជាស្នាដៃលោកតាដែលជាម្ចាស់ដើមហើយ រួមជាមួយពាក្យថាមានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ។ អ្នកណាមិនល្បីអ្នកណាមិនស្គាល់ ទោះបីពេលនេះកេរ្តិ៍ឈ្មោះ មីឆាប័ណ្ណធានា ក៏នៅតែល្បីនឹងមានការគាំទ្រដែលបច្ចុប្បន្នមានរហូតដល់ទៅ ៣សាខាដែលគ្រប់គ្នាអាចទៅញ៉ាំមានសាខាផ្លូវ៣៦០ សាខាខាងកើតវិមានឯករាជ្យ និងសាខាទី៣ លើផ្លូវជាតិលេខ 5A ទល់មុខរោងចក្រកូកាកូឡា។


មីឆាប័ណ្ណធានា ដែលបច្ចុប្បន្នមានឈ្មោះថា រីណាមីឆាប័ណ្ណធានា មានលក់មីឆាប្រភេទដូចជា មីជាតិ មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយមិនឈឺកមិនក្ដៅខ្លួន គ្មានសារធាតុរក្សាទុកបានយូ គ្មានសារជាតិខ្លាញ់ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។ ក្រៅពីនេះហាងក៏មានបន្ថែមមីនុយថ្មីៗជាច្រើនថែមទៀតដែលគ្រប់គ្នាអាចមកហើយ អាចមានជម្រើសច្រើនក្នុងការញ៉ាំដោយគ្រប់គ្នាអាចចូលទៅមើល Page Fb មីឆាប័ណ្ណធានា ពិសារមិនឆ្ងាញ់ដូរយកលុយវិញ ។



បែបនេះម៉ូយៗដែលធ្លាប់ញ៉ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា មកញ៉ាំនៅសាខាមួយណាក៏បាន ទទួលបានរសជាតិដើមរសជាតិពិសេសដូចមុន រាល់អតិថិជនទាំងអស់អាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន៕




រីណាមីឆាប័ណ្ណធានា
សាខាផ្លូវ៣៦០៖ 096 3856637
សាខាខាងកើតវិមានឯករាជ្យ៖ 016 661 882 / 011 661 882
សាខាផ្លូវជាតិលេខ 5A៖ 016 866 632 / 092 866 632
វិដេអូ៖