ថាមិនខ្វះទេ រឿងម្ហូបញុាំ មករកហាង បុកល្ហុងផ្ទះបុរាណ នៅក្បែរសាលាវ៉ានដានេះឯង បើកបំរើជូន ៣ពេលតែម្តង ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ចង់ស៊ុបក៏មាន សាច់អាំងទឹកកាពិក៏មាន បុកល្ហុងគ្រប់ឈុត ហើយបើគ្រឿងក្លែមវិញ អ្វីក៏មានដែរ។




សម្រាប់អ្នកដែលមានគ្នីគ្នាច្រើន ចង់ជួបជុំលក្ខណៈគ្រួសារ ឬក្រុមការងារ ជាធម្មតាទៅហើយរឿងចំណង់ចំណូលចិត្តចង់ញុាំខុសៗគ្នា អ្នកខ្លះចង់ញុាំស៊ុប អ្នកខ្លះចង់ញុាំសាច់អាំង រឺឯអ្នកខ្លះទៀតនឹកឃ្លានបុកល្ហុង ដូចនេះ អ្នកទាំងអស់គ្នាប្រាកដជាចង់បានកន្លែង ដែលសម្បូរដោយមុខម្ហូបដែលមានជម្រើសច្រើន ដើម្បីផ្តល់នូវភាពងាយស្រួល ចឹងមក ? ហាង បុកល្ហុងផ្ទះបុរាណ ត្រូវហើយ មានមុខម្ហូបច្រើនផ្តល់ជូន សម្រាប់ពេលព្រឹក ?មានលក់ នំប៉័ងសាច់ប៉ាតេ សាច់ផាកឡូវ សាច់ជ្រូកខ្វៃ បាយទាខ្វៃ បាយជ្រូកខ្វៃ បាយសាច់ជ្រូកអាំង បាយផាកឡូវ បាយសាច់មាន់ ។
អាហារត្រង់?មានលក់ បុកល្ហុង ស្លាបមាន់អាំង ម្ហូបស្រាប់ ម្ហូបកុម្មង់ ជាច្រើនមុខ ។
ពេលល្ងាច ? មានលក់ សាច់អាំងទឹកកាពិ ស៊ុបម្រះ ស៊ុបសរសៃកែងគោ នឹង ម្ហូបក្លែមជាច្រើនមុខ។




ដល់ម៉ោងល្ងាចល្មម មានគ្នីគ្នាហើយឬនៅ ណាត់គ្នាមកហាង បុកល្ហុងផ្ទះបុរាណ ដឹងតែមិនខ្វះទេ ហើយសម្រាប់បរិយាកាសក្នុងហាង តុងតែងស្អាត ធំទូលាយ មានទាំងជាន់ក្រោម ជាន់លើក រឺឯរសជាតិម្ហូបវិញ គឺឆ្ងាញ់ តម្លៃក៏សមរម្យថែមទៀតផង ទីតាំងនៅមិនឆ្ងាយទេ គឺនៅលើផ្លូវ 402 ក្រោយសាលាវ៉ាន់ដា ជិតផ្ទះពណ៍ផ្កាឈូក ។








ហាង បុកល្ហុងផ្ទះបុរាណ
លេខទូរសព្ទ៖ 085 60 61 95 / 010 60 61 95
ទីតាំង៖ ផ្លូវលេខ 402 ម្តុំក្រោយសាលាវ៉ាន់ដា សាខាម៉ៅសេតុង
បើកលក់ចាប់ពីម៉ោង 7:00 ព្រឹកដល់ 12:00 យប់
វីដេអូ៖