Monthly Archives: August, 2021

ភីហ្សាហាត់ កេរ្តិ៍ឈ្មោះល្បីខ្លាំងមានរសជាតិឆ្ងាញ់នៅបរទេសបានមកដល់កម្ពុជាហើយ??

កេរ្តិ៍ឈ្មោះដ៏ល្បីរបស់ ភីហ្សាហាត់ នៅបរទេសអ្នកណាមិនស្គាល់ អ្នកណាមិនសរសើរអំពីររសជាតិដ៏ឈ្ងុយឆ្ងាញ់នៃភីហ្សាមួយនេះ។ ពេលនេះ ភីហ្សាហាត់ ក៏បានមកដល់កម្ពុជាយើងហើយ ដោយគ្រប់គ្នាអាចមកសាកភ្លក្សរសជាតិ ភីហ្សាដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះបានដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥ កែងផ្លូវ៤៥៦ ។ ភីហ្សាហាត់ មានភីហ្សា ៤ប្រភេទដ៏ពិសេសសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើសមានដូចជា New Orleans & Sausage, Seafood extreme, Crazy bacon និងMeat Supreme។ សម្រាប់New...

តុងហេងបុកឥតល្ហែតែងតែញញឹម មានត្រឹម ១ម៉ឺនរៀលក៏អាចមកញ៉ាំបានយ៉ាងឆ្ងាញ់មាត់?

គ្រាន់តែលឺឈ្មោះ ហាង តុងហេង បុកឥតល្ហែ អ្នកណាមិនស្គាល់អ្នកណាមិនល្បី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទគ្រឿងបុកទាំងអស់នេះ ប្រាកដជាស្គាល់ច្បាស់ហ្មង។ ល្បីៗក៏ព្រោះថារសជាតិបុកត្រូវចិត្តអតិថិជន ហើយបើថាមិនត្រូវចិត្តចុងភៅដ៏ជំនាញប្រចាំហាង និងកែជូនភ្លាមៗមិនឲ្យទាស់ចិត្តហ្មង?។ ហាង តុងហេង បុកឥតល្ហែ មានទាំងម្ហូប និងប្រភេទគ្រឿងបុកនេះមានរហូតដល់ទៅជាង៤០មុខឯណោះ ហើយថ្មីៗនេះក៏មាននូវមីនុយថ្មីបន្ថែមចំនួន ៥បន្ថែមទៀតមានដូចជា បុកអយស្ទ័រមីជាតិ បុករួមប្រហិតមីជាតិ គ្រឿងសមុទ្រក្រឡុកមីជាតិខ្អម បុកត្រីញៀន និងឈុតមាន់បំពង ។ ប៉ុន្មានមុខនេះមិនថាម៉ូយចាស់ម៉ូយថ្មីគួរតែសាក ព្រោះលឺថារសជាតិពិសេសមិនធម្មតាទេណា ត្រៀមតែឆ្ងាញ់មាត់ទៅ។ បើនិយាយពីមុខម្ហូបដែលល្បីប្រចាំហាងលក់ដាច់ខ្លាំងជាងគេវិញគឺជាប្រភេទគ្រឿងបុកតែម្ដង...

ឈ្ងុយៗជះក្លិនភាយៗ សាច់ចង្កាក់អាំងVolcano ជិះកាត់ហើយមិនចូលញ៉ាំមិនបាន?

អ្នកណាខ្លះម៉ូយប្រចាំរបស់ហាង ស៊ុបចង្កាក់Volcano ពេលនេះមានដឹងអត់ហាងបានបញ្ចេញជាមួយហ្វ្រេនឆាយថ្មីគឺ សាច់ចង្កាក់អាំងVolcano មានលក់សាច់ចង្កាក់អាំងដ៏ឈ្ងុយឆ្ងាញ់ដែលគ្រប់គ្នាមិនមកញ៉ាំ មកភ្លក្សមិនបានរសជាតិពិសេសចាប់មាត់?។ អ្វីដែលពិសេសសម្រាប់សាច់អាំងដ៏ឈ្ងុយឆ្ងាញ់នេះគឺមានច្រើនរហូតដល់ទៅ ១៨មុខសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា សាច់មាន់ សាច់ជ្រូក សាច់គោ សាច់ទា សាច់ចៀម សាច់ក្រពើ សាច់ពពែ សាច់ក្ងាន គ្រឿងក្នុង ប្រហិត និងប្រភេទសាច់ជាច្រើនប្រភេទទៀត។ គ្រប់សាច់ចង្កាក់អាំងនៅទីនេះគឺមានរសជាតិឆ្ងាញ់ប្លែកពិសេស ខុសពីសាច់អាំងដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមកដោយចុងភៅជំនាញបានប្រលាក់សាច់ទាំងអស់នោះជាមួយទឹកឃ្មុំព្រៃ និងរួមបញ្ចូលជាមួយគ្រឿងផ្សំប្រចាំហាង Volcano ធ្វើអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ញ៉ាំជក់មាត់។...

ថ្មី ប្លែក ឆ្ងាញ់ពិសេស មិនណែនាំមិនបាន Dear Dalar Pizza រមូរៗមុនញ៉ាំពីYellow Cab Pizza?

បើមិនថ្មី មិនប្លែក មិនពិសេសក៏មិនណែនាំ តែនេះថ្មី ប្លែក និងរសជាតិឆ្ងាញ់ពិសេសខ្លាំងពេក អញ្ចឹងមិនបានឲ្យអ្នកទាំងអស់គ្នាបានដឹង បានស្គាល់ និងមកញ៉ាំម៉េចបានទៅ?។ Dear Dalar Pizza រមូរៗដាក់ចូលក្នុងមាត់ខាំមួយម៉ាត់ណាក៏ឆ្ងាញ់ ខាំមួយម៉ាត់ណាក៏ជាតិ ហើយបើមិនជឿទេណាត់គ្នាមកញ៉ាំដែរមកមាននៅ Yellow Cab Pizza យើងហ្នឹងទាំងពីរសាខាហ្មង ចង់ទៅមួយណាក៏បាន សាខា Eden Garden និង...

១ថង់ ២០០០៛ មិនថ្លៃតែឆ្ងាញ់ ល្អសម្រាប់សុខភាព ទឹកសណ្ដែកធម្មជាតិ នំប៉័ងចំហុយក្ដៅៗ ក្រោយសាលាស៊ីតិច

ពិតជាមិនអាចរំលងបាន ធានាថាប្លែកអារម្មណ៍ពេលបានមកភ្លក្សទឹកសណ្ដែកធម្មជាតិ នំប៉័ងចំហុយក្ដៅៗ នៅក្រោយសាលាស៊ីតិច ដែលទើបតែបើកលក់នេះ។ ទឹកសណ្ដែកធម្មជាតិពិតៗល្អសម្រាប់សុខភាព ជាពិសេសមាននំប៉័ងចំហុយក្ដៅៗ ដែលត្រូវជាតិគ្នាខ្លាំងនៅពេលបានញ៉ាំជាមួយទឹកសណ្ដែក និយាយទៅគឺថាពេលបានញ៉ាំដឹងតែឆ្ងាញ់មាត់ហ្មង។ អ្វីដែលសំខាន់មិនមែនមានតែទឹកសណ្ដែកមួយមុខទេ ក្រៅពីនេះក៏មានទឹកល្ពៅ ទឹកត្រាវ ទឹកស្លឹកតយសម្រាប់ញ៉ាំជាមួយនំប៉័ងចំហុយ និងក្ដឹបចាខ្វៃថែមទៀតផង។ ហើយចំពោះទឹកសណ្ដែកវិញ ក៏មាននូវTopping សម្រាប់បន្ថែមដូចជា ពុទ្រាចិន សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកលឿង សម្រង និងមានជាច្រើនមុខទៀត ដែលអ្វីទាំងអស់នេះល្អជំនួយដល់សុខភាព។...

ឆ្ងាញ់គ្រប់មុខ ស្រួយគ្រប់ដុំ ពីអាហ៊ាមាន់ស្រួយ មានតែ៣៥០០៛ ក៏អាចមកញ៉ាំបាន?

គ្រាន់តែលឺឈ្មោះ អាហ៊ាមាន់ស្រួយ អ្នកប្លុកទួលទំពូងប្រាកដជាមានអ្នកស្គាលច្បាស់ហ្មង ព្រោះមាន់បំពងនៅទីនេះល្បីថាខាំមួយម៉ាត់ណាក៏ស្រួយ ខាំមួយម៉ាត់ណាក៏ឆ្ងាញ់ញ៉ាំជក់មាត់។ Admin ថាអ្នកដែលចូលចិត្តញ៉ាំមាន់បំពង មិនគួររំលងកន្លែងនេះទេណា គឺថាដឹងតែសប្បាយមាត់ញ៉ាំហ្មង។ បច្ចុប្បន្ន អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងមែនទែន ដែលមានរហូតដល់ទៅ ៣សាខា និងកំពុងពង្រីកបន្ថែមទៀត។ អ្វីដែលសំខាន់ធ្វើអោយ​ អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែមាន់បំពងនៅទីនេះមានរហូតដល់ជាង ១០មុខឯណោះសម្រាប់ឲ្យគ្រប់គ្នាធ្វើការជ្រើសរើស ហើយសុទ្ធតែមានរសជាតិឆ្ងាញ់។ អ្វីដែលសំខាន់ទៀតនោះរាល់សាច់មាន់ទាំងអស់ដែលយកមកប្រើប្រាស់ គឺជាមាន់ក្នុងស្រុកដែលចិញ្ចឹមដោយកសិករខ្មែរយើង ធ្វើឲ្យអតិថិជនទាំងអស់មានទំនុកចិត្តក្នុងការញ៉ាំ និងទទួលបានរសជាតិឆ្ងាញ់។ ក្រៅពីប្រភេទមាន់បំពង...

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។ ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។ សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា...

បន្ថែមថាមពលពេញមួយថ្ងៃ ជាមួយរសជាតិកាហ្វេដ៏ឆ្ងាញ់ មានគុណភាពខ្ពស់ របស់កាហ្វេ %ΔRΔBICΔ

ជាមួយនឹងគុណភាពនៃគ្រាប់កាហ្វេ ដែលល្បីល្បាញខ្លាំងរបស់ កាហ្វេ% ARABICA គឺបានផ្តល់ជូននូវរសជាតិឆ្ងាញ់ អាចជួយបន្ថែមថាមពលពេលព្រឹករបស់អ្នក នឹងធ្វើឲ្យពេលវេលាពេញមួយថ្ងៃរបស់អ្នកកាន់តែស្រស់ស្រាយ។ ហាង កាហ្វេ% ARABICA គឺកំពុងតែទទួលបានការគាំទ្រខ្លាំង ពីណាក់បងប្អូនដែលនិយមចូលចិត្តទទួលកាហ្វេ ក៏ដូចជាភេសជ្ជៈ ដែលផ្តោតលើ គុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ។ ជាមួយគ្នានេះដែរ បើងាកទៅមើលការរចនាបទ គឺរចនាមកបែបសាមញ្ញ បន្តែស្រស់ស្អាតហើយទាន់សម័យ ទាក់ទាញភ្នែក មើលទៅស្រឡះល្អ អ្នកអង្គុយខាងក្នុង អាចមើលឃើញ...

ម្ហូបជប៉ុនលើសពី ៥០មុខដ៏មានរសជាតិនៅ Kocho Japanese Restaurant Cambodia ញ៉ាំឆ្ងាញ់ជក់មាត់ជាប់ចិត្ត?

និយមចូលចិត្តម្ហូបជប៉ុនបានមកដឹងតែមិនខកបំណងហ្មងជាមួយ Kocho Japanese Restaurant Cambodia អាចនិយាយបានថាជាកន្លែងដែលផ្ដល់ក្ដីសុខខ្លាំងជាងគេបំផុតដល់អ្នកដែលចូលចិត្តម្ហូបជប៉ុន ព្រោះថាទីនេះមានម្ហូបជប៉ុនឆ្ងាញ់ៗពិសេសៗលើស ៥០មុខឯណោះចង់កម្ម៉ង់មួយណាក៏បានឆ្ងាញ់មាត់?។ បើនិយាយពីមុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងនៅ Kocho Japanese Restaurant Cambodia មានដូចជាសូស៊ី, សាស៊ីមី និងស៊ុបគ្រឿងសមុទ្រជប៉ុន។ និយាយពីថាប៉ុន្មានមុខនេះរាល់អតិថិជនដែលមកញ៉ាំតែងតែកម្ម៉ង់ញ៉ាំមិនដែលរំលងនោះទេព្រោះថាមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងប៉ូវកម្លាំងល្អសម្រាប់សុខភាពថែមទៀតផង។ ជាពិសេសនោះគឺ ស៊ុបគ្រឿងសមុទ្រជប៉ុន ដែលទឹកស៊ុបត្រូវដែលបានផ្សំគ្រឿងយ៉ាងពិសេសជាមួយរូបមន្តប្រចាំហាង ថែមទាំងបានស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់បំផុត។ កម្ម៉ង់មួយឈុតនេះ ហុតទឹកស៊ុបក្ដៅៗឆ្ងាញ់ហូរញើសខ្ចាយ ស្រួលខ្លួនតិចអី ហើយធានាថាទទួលបានរសជាតិប្លែកមាត់។ អ្វីដែលកាន់តែពិសេសដែលគួរឲ្យចាប់អារម្មណ៍ពី...

រសជាតិទឹកស៊ុបថ្មី ស៊ុបមីទាញប្រហិតយក្ស និងស៊ុបតុងយុាំស្មងគោ របស់ហាង ស្មងគោ & ជ្រក់ ជាតិណាស់!

បន្ថែមរសជាតិថ្មីមួយទៀត ដើម្បីអោយអតិថិជនមានជម្រើសច្រើនក្នុងការពិសា ថ្មីៗនេះពីហាង ស្មងគោ និងជ្រក់ បានបញ្ចេញរសជាតិទឹកស៊ុបថ្មី ម្ហូបថ្មីថែមទៀត គឺស៊ុបមីទាញប្រហិតយក្ស ស៊ុបតុងយុាំប្រហិតយក្ស ស៊ុបពោះគោ ជូរហិ ស៊ុបតុងយុាំពោះគោ ស៊ុបស្មងគោចានតូច និងស៊ុបតុងយុាំស្មងគោ គឺមិនអោយអតិថិជនខកចិត្តទេ ហើយរសជាតិឆ្ងាញ់ប្លែក ។ សម្រាប់អ្នកដែលនិយមចូលចិត្តហុតស៊ុបក្តៅៗ ប៉ូវកម្លាំងអីហ្នឹងត្រូវហើយ ហាង ស្មងគោ និងជ្រក់ ផ្តល់ជម្រើសគ្រប់មុខតែម្តង រសជាតិវិញអ៉េម ឆ្ងាញ់ប្លែកមាត់...

នំបុ័ងប្រ៊េដ អ៊ិចប្រែស តូចមែនតែខ្លឹម សាច់ពេញ ញ៉ាំអស់មួយដើមឆ្អែតល្មម!

ញ៉ាំអស់មួយដើម ដឹងឆ្អែតតែម្តង! នំបុ័ងប្រ៊េដ អ៊ិចប្រែស ជាការពិតសម្រាប់លោកអ្នកដែលនិយមចូលចិត្តលក្ខណៈ អាហារសម្រន់ ដូចជាប្រភេទនំបុ័ង អីហ្នឹងដឹងតែត្រូវចិត្តតែម្តង តូចមែនតែខ្លឹមញ៉ាំឆាប់ឆ្អែត តម្លៃក៏សមរម្យទៀត ចាប់ពី ៦០០០៛ ដល់ ៨០០០៛ ហើយលោកអ្នកអាចមករកបាននៅ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ។ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ទើបបើកដំណើរការ ប្រហែល ២ខែ...

ស្វិតមែន តែស្វិតគេឆ្ងាញ់!​ ប្រហិតត្រីឆ្លាតរុំបន្លែ មីនុយថ្មី ពីហាង តូបប្រហិត

ដូចដែលធ្លាប់ដឹងចឹង ពីហាង តូបប្រហិត តែងតែបន្ថែមមុខម្ហូបថ្មី រសជាតិប្រហិតថ្មីៗជាច្រើនរសជាតិ ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាម៉ូយៗ បានសាកនូវរសជាតិថ្មីជាប្រចាំ ហើយសម្រាប់មីនុយថ្មីនេះវិញ គឺប្រហិតត្រីឆ្លាតរុំបន្លែ មានបន្លែគ្រប់មុខតែម្តង អ្វីដែលសំខាន់សាច់ត្រីឆ្លាតផ្សុំគ្រឿង រុំបន្លែ ដាក់បំពងទៅ ទំនងស្វិតមែន តែស្វិតគេស្វិតឆ្ងាញ់។ មិនអោយអតិថិជន ក៏ដូចជាម៉ូយខកចិត្តទេ គ្រប់មុខម្ហូបទាំងអស់មិនថាម្ហូបថ្មីៗ ម្ហូបចាស់ បងប្អូនដែលមិនចង់ចេញក្រៅផ្ទះ ក៏អាចកុម្មង់ញ៉ាំបានដែរ តាមរយៈ...

Most Read