ពិតជាមិនអាចរំលងបាន ធានាថាប្លែកអារម្មណ៍ពេលបានមកភ្លក្សទឹកសណ្ដែកធម្មជាតិ នំប៉័ងចំហុយក្ដៅៗ នៅក្រោយសាលាស៊ីតិច ដែលទើបតែបើកលក់នេះ។ ទឹកសណ្ដែកធម្មជាតិពិតៗល្អសម្រាប់សុខភាព ជាពិសេសមាននំប៉័ងចំហុយក្ដៅៗ ដែលត្រូវជាតិគ្នាខ្លាំងនៅពេលបានញ៉ាំជាមួយទឹកសណ្ដែក និយាយទៅគឺថាពេលបានញ៉ាំដឹងតែឆ្ងាញ់មាត់ហ្មង។



អ្វីដែលសំខាន់មិនមែនមានតែទឹកសណ្ដែកមួយមុខទេ ក្រៅពីនេះក៏មានទឹកល្ពៅ ទឹកត្រាវ ទឹកស្លឹកតយសម្រាប់ញ៉ាំជាមួយនំប៉័ងចំហុយ និងក្ដឹបចាខ្វៃថែមទៀតផង។ ហើយចំពោះទឹកសណ្ដែកវិញ ក៏មាននូវTopping សម្រាប់បន្ថែមដូចជា ពុទ្រាចិន សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកលឿង សម្រង និងមានជាច្រើនមុខទៀត ដែលអ្វីទាំងអស់នេះល្អជំនួយដល់សុខភាព។ មួយវិញទៀតមិនថាទឹកសណ្ដែកស ខៀវ ទឹកល្ពៅ ទឹកត្រាវ លោកអ្នកក៏អាចដាក់បន្ថែមពងមាន់ស្រែបានផងដែរ ជួយឲ្យរសជាតិកាន់តែឆ្ងាញ់ប្លែក និងប៉ូវកម្លាំង។


ណ្ហើយចង់ដឹងថាប្លែក រសជាតិពិសេសប៉ុណ្ណាទាំងទឹកសណ្ដែក ទាំងនំប៉័ងចំហុយ មានតែបបួលដៃគូ ដៃកង់ពូកែញ៉ាំមកសាកភ្លក្សមកណា ចំណាយតិចបានឆ្ងាញ់មាត់ជាមួយរសជាតិថ្មី៕




ទឹកសណ្ដែកធម្មជាតិសុខភាព
លេខទូរសព្ទ៖ 086 92 05 05 / 078 92 05 05
ទីតាំង៖ ផ្លូវ១១៨ កែងផ្លូវ២៥៩ (ក្រោយសាលាស៊ីតិច)
វីដេអូ៖