ខ្ចៅស្ងោរ ខ្យងដុត ក្តាមចំហុយ​ ប៉ុន្មានហាងនេះ ឃើញហើយទប់មិនជាប់ចឹងហ្មង!

0
2538

ស្ថិតក្នុងចំណោមហាងជាច្រើនដែលមានវត្តមានក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញថាហាងជាប្រភេទStreet Food ឬហៅថាហាងតាមចិញ្ចើមផ្លូវ គឺមានការគាំទ្រច្រើនតែម្តងជាពិសេស ហាងដែលមានលក់មុខម្ហូបដូចជា ខ្ចៅ ខ្យង ក្តាមស្រែ តួយ៉ាងហាងទាំង ៦នេះ គឺមានភ្ញៀវពេញៗហាងតែម្តង អ្វីដែលជាភាពច្នៃប្រឌិតនោះ គឺសម្រាប់ហាងនីយមួយៗ មានចំនុចពិសេស គឺទឹកជ្រលក់មានរសជាតិប្លែកៗពីគ្នា ដែលធ្វើអោយអតិថិជន ចាប់អារម្មណ៍និងរសជាតិ ហើយមកញុាំជាញឹកញាប់តែម្តង។

ហាង MOOL

និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង MOOL មកគ្រប់មុខអស់ហើយ ចង់ស្រុះទឹកដូង ចង់ដុតខ្ទះដែក មានមួយចប់ ច្នៃប្លែកៗហ្មង បន្ថែមជាមួយទឹកជ្រលក់ពិសេស ទឹកអំពិលទុំជាតិមួយទំហឹងទៀត រឿងអីមិនឆ្ងាញ់នោះ ត្រៀមរកលេខតេណាត់មហាមិត្តមកសាកមីនុយថ្មីនៅ MOOL ទៅ ខ្ចៅ ខ្យង ងាវ លៀសស លៀសហូល ដុតខ្ទះដែក ស្រោចទឹកត្រីអំពិលទុំពិសេសធានាថាពេញចិត្ត។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាងខ្ចៅស្ទាវ ទួលទំពួង

គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។

ខ្យងស្ងោរ
ខ្យងស្ងោរ
ខ្យងស្ងោរ
ខ្យងស្ងោរ

ហាងខ្ចៅស្ទាវ ទួលទំពួង
ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង ខ្ចៅសាងស្នេហ៍

អស់រយៈពេល 24​ ឆ្នាំមកហើយដែល​ ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង និយាយលេងទេណា តាមពិតទៅ គឺកន្លែងគាតនៅក្រោយសាលាបឋមសិក្សាបាក់ទូកផ្ទាល់ ហើយក៏ក្បែរសាលាជ័យថាវីដែរ ដូចនេះហើយគឺសម្បូរសិស្សសាលាច្រើនដែលចូលមកញ៉ាំនៅកន្លែងគាត់ មួយវិញទៀតហាង ខ្ចៅសាងស្នេហ៍ មានរបស់ញ៉ាំច្រើនមុខណាស់ ទំនងៗខ្លាំងទៀតផង។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

ហាង ខ្ចៅសាងស្នេហ៍
លេខទូរស័ព្ទ៖ 016 45 55 51
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក

ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ​ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១

ហាង អ៊ីទុំលៀសអប់សៀមរាប

ម៉ោះ មកស្គាល់មុខម្ហូបដែលឆ្ងាញ់ប្រចាំហាងដែលAdmin សរសើរនៅខាងលើអម្បិញមិញ នោះគឺមានដូចជា៖ លៀសអប លៀសហូលអប ខ្យងចំហុយ ប្រហិតបំពង និងក្ដាមឆា។ និយាយពីថាប៉ុន្មានមុខនេះ ចង់ញ៉ាំមួយណាក៏ធានាថាពេញចិត្តស្ដូកដែរ។ អ្វីដែលពិសេសទៀតនោះ គឺលៀសទាំងអស់ត្រូវបានយកមកពីទឹកដីខេត្តសៀមរាប ធំៗហើយថែមទាំងសាច់ច្រើនថែមទៀត។

ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប

ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក

ហា​ង ៣ជំនាញ

ស្ថិតនៅក្រោយសាលា​​ វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ប្លែកៗច្រើន ក្នុងនោះដែរក្រុមការងារយើងសូមណែនាំហាងមួយកន្លែងឈ្មោះថា ហាង៣ជំនាញ ដែលជំនាញក្នុងការធ្វើម្ហូបប្លែកឆ្ងាញ់ៗជូនអតិថិជនខ្លួនមិនអោយខកចិត្តនោះទេ មិនថាប្រភេទអាំង​ ឬគ្រឿងក្លែមគឺអ៊ែមតែម្តង ហើយសម្រាប់មុខម្ហូបខ្យងឆាការី ងាវឆាការីនេះវិញគឺទាក់ចិត្តអ្នកញាុំខ្លាំងណាស់ ភាយតែក្លិនឈ្ងុយទ្រាំមិនបានទេ! ហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ប្លែកមាត់។

៣ជំនាញ
៣ជំនាញ
3ជំនាញ
3ជំនាញ
៣ជំនាញ
៣ជំនាញ

ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ផ្លូវ៤០២ ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection