Monthly Archives: February, 2020

ម៉ោងបាយថ្ងៃត្រង់ជិតរំកិលមកដល់ហើយ រកកន្លែងសមគួរបានហើយឬនៅ?

ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ រកកន្លែងសមគួរបានហើយនៅ? បើអត់ដឹងថាទៅញុាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ហើយ Admin បានប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងថាទៅញុាំនៅទីណា អាចមើលបណ្តើរៗទៅក្រែងមានហាងណាដែលនៅក្បែរកន្លែងធ្វើការ ឬក្បែរផ្ទះលោកអ្នកជាងគេ ។ ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។ ហាង ផ្ទះអ្នកបាត់ដំបង...

អ៊ែមតិចអី សាច់អាំងបែបថៃនៅ ហាង DIZZ BBQ AND COCKTAIL រសជាតិឆ្ងាញ់ប្លែក មិនបានមកសាកមិចបាន

ម៉ោះៗ ថ្ងៃនេះ Admin និងណែនាំអោយអ្នកទាំងអស់គ្នាមកស្គាល់ ហាង ដ៏ពិសេសមួយ ដែលអ្នកគ្រប់គ្នាគួរតែមកព្រោះថាទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងមាន ស្រាក្រឡុកច្រើនប្រភេទ និងមានខារ៉ាអូខេសម្រាប់អ្នកទាំងអស់គ្នាច្រៀងលេងថែមទៀត គឺថាបរិយាកាសបែបរ៉ូមែនទិកតែម្ដង។ ហាងដែលពិសេសមួយនេះគឺ DIZZ BBQ AND COCKTAIL ដូចចំណងជើងខាងលើហ្នឹងណា​ ហើយថាបើបានមកដល់ទីនេះហើយ មុខម្ហូបដែលអ្នកគ្រប់គ្នាមិនគួររំលងនោះគឺ សាច់អាំងអូកាថាំង បែបថៃដែលមានរសជាតិឆ្ងាញ់។ ចំពោះការចម្អិន...

ដក១០ដុល្លារ ឡើងស្កាយបារកាលីបៗ ល្ងាចនេះ កាត់ស្ត្រេសបានម៉ាអ៊ែម

១០ដុល្លារគ្រាន់ដែរអី Admin អើយ? អត់ប្រាប់ទុកអោយឆ្ងល់ហើយ កុំពិបាកឆ្លើយក្រែងមិនជឿ អ្នកអាចមើល ម៉ីនុយខ្លួនឯងបានមុនទៅ កុំអោយរ៉េរា ចិត្តខ្លាចមិនហ៊ានទៅ ព្រោះមិនចង់ចំណាយច្រើនពិសេសពេលទៅតែម្នាក់ឯង គ្រាន់ចង់អង្គុយកាត់ស្ត្រេសមួយពេល។ ហើយប្រសិនបើអ្នកទៅគ្នាច្រើន ដើម្បីជួបជុំសប្បាយជុំមិត្តភ័ក្តិអីទេ ស្កាយបារ ខាងក្រោមនេះក៏អ៊ែមដែរ ព្រោះទេសភាពស្អាតៗណាស់ មើលក្រុងនាពេលរាត្រីបានពេញភ្នែកតែម្តង។ Cloud 9 Skybar Sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី​ ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។ Cloud...

អាហារសម្រន់កំពូលសុាំទាំង៨មុខ ឱ្យតែម៉ោង៣មិនទាន់ទេ ដាស់ក្រពះកូរឃ្លានឥតល្ហែ!

ជឿអត់? កំពុងធ្វើការ ឬរៀនសុខៗ ថាមិនសាំម៉េចបាន បើទើបតែបាយថ្ងៃត្រង់មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ម៉ោងប្រហែល៣ជាងអីនឹកឃ្លានទៀតហើយ​ ជាពិសេសនោះគឺ អាហារសម្រន់ទាំង​៨មុខនេះឯង នំបញ្ចុកស្រុះ នំញ្ចុកសម្លខ្មែរ មីឆា លតឆា បាញឆាវ បបរលត បាញ់ស៊ុង បាញ់ហ៊យ​ គួង ឱ្យតែនឹកឃ្លានម្តងៗចង់តែញុាំអោយណាណីទេ ហើយសម្រាប់អ្នកខ្លះវិញអាហារថ្ងៃត្រង់មិនសូវញុាំបានច្រើនទេ តែដល់ម៉ោងរសៀលតិចមិនទាន់ទេ​ ចាប់ផ្តើមឃ្លានបណ្តោយ ចឹងតិចអត់ស្គាល់កន្លែងលក់អីទៅ មោះមើលអត្ថបទខាងក្រោមជាគ្នា៖ ...

៣ខេត្តនេះចូលឆ្នាំទៅមួយណាក៏បាន កន្លែងញ៉ាំកន្លែងដើរទេសភាពម៉ាអ៊ែម ធុងលុយដឹងតែបែក

ភ្លេចៗខ្លួនសល់មិនច្រើនថ្ងៃទៀតឡើយ និងដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងហើយ ចុះមានបានសន្សំលុយបានខ្លះៗនៅ ប្រយ័ត្នដល់ថ្ងៃចូលឆ្នាំរអ៊ូថាអត់មានលុយដើរលេងណា។ ជឿតាម Admin មើលសារេដកពីការចាយវាយប្រចាំថ្ងៃញាត់ចូលធុងលុយបណ្ដើរៗទៅ ទម្រាំដល់ថ្ងៃចូលឆ្នាំបានល្មមម៉ាដើរលេងហើយ។ និយាយចឹងបានពិភាក្សាគ្នាថាដាក់គម្រោងទៅលេងសង្ក្រាន្តនៅខេត្តហើយនៅចុះ បើថានៅទេនេះ មកមើលខេត្តទាំង ៥នេះមើល៎ត្រូវចិត្តអត់ ព្រោះថាខេត្តទាំងនេះសង្ក្រាន្តរាល់ឆ្នាំល្បីសប្បាយហើយ សម្បូរកន្លែងដើរ និងកន្លែងញ៉ាំអីម៉ាអ៊ែមទៀតណ៎ា ហើយបើទៅលេងខេត្តមួយណាខមិនប្រាប់ Admin ផង បើទៅខេត្តតែមួយចាំស្កាត់ជួបគ្នា សៀមរាប អង្គរសង្ក្រាន្ត លើទឹកដីសៀមរាបនរណាមិនល្បី ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលមានកម្មវិធីជាច្រើន ជាពិសេសការដាក់តាំងបង្ហាញនូវរបស់របរខ្នាតយក្សជាច្រើនដែលជារបស់ខ្មែរយើង ជាកេរ្តិ៍ដំណែលពីដូនតានោះ។...

ទៅផ្សារក្តាមកែប អត់ចេះប៉ុន្មានក្បាច់នេះទិញក្តាមរួចចោលលុយហ្មង

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។ ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកែប​តែង​មាន​គោលដៅ​ទៅ​លេង​​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​ក្តាម​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ ក្តាម​ស្រស់​ៗ និងធាត់មានសាច់ច្រើន អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។ វិធី​រើស​ក្តាម អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយ​ណា​ជា​ក្តាម​ញី និង​មួយ​ណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច ហើយ​ក្តាម​ញី​ជា​ក្តាម​មាន​ពង...

សៀមរាបក្រៅពីដើរលេងតាមប្រាសាទ! កន្លែងញ៉ាំទាំងនេះជាគោលដៅបន្ទាប់

ជួយបង្កើនចំណូលដល់អ្នកខេត្តសៀមរាបខ្លះ ថ្ងៃឈប់សម្រាក់៨មីនាខាងមុខនេះ ចំថ្ងៃចុងសប្តាហ៍ល្មមលៃលកធ្វើដំណើរទៅលេងខេត្តសៀមរាបបានហើយ។ និយាយដល់ខេត្តមួយនេះ ការដើរលេងតាមតំបន់ប្រាសាទតែងមានក្នុងគោលដៅរបស់អ្នកទេសចរណ៍គ្រប់ៗ គ្នាតែបើនិយាយដល់រឿងញ៉ាំ ប្រសិនបើមិនទាន់មានគោលដៅច្បាស់លាស់ទេ មិនដឹង១ណាឆ្ងាញ់ ៥ទីតាំងខាងក្រោមនេះប្រហែលអាចជួយបាន។ ហាងក្តាម អីទៀតហើយនៅសៀមរាបមានហាងគ្រឿងសមុទ្រឆ្ងាញ់ផង? ចម្លើយគឺមាន មិនត្រឹមតែមានទេថែមទាំងឆ្ងាញ់ទៀតផង ហើយល្បីថាមានកំលោះក្រមុំ ស្អាតៗទៅញ៉ាំច្រើនទៀត ចឹងហើយបើបានទៅកុំអោយរំលងហាងមួយនេះ។ ហាងក្តាមទូរស័ព្ទ៖ 098 702 181ទីតាំង៖ នៅមុំវត្តបូ ផែនទី ចុចទីនេះ ហាង Darany​ BBQ II  Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ...

លក់មិនក្រោម១០ ទៅ៣០ឆ្នាំទេ សាច់គោអាំង៣ កន្លែងនេះ តម្លៃ និងរសជាតិនៅតែជាភាពទាក់ទាញដ៏សំខាន់

បើយើងគិតមកដល់បច្ចុប្បន្ននេះ សម្រាប់ហាងនីមួយៗ សុទ្ធតែចំណាយពេលមិនក្រោម១០ឆ្នាំ ទៅ៣០នោះទេ ក្នុងការបើកអាជីវកម្មលក់សាច់គោអាំង ដ៏ល្បីហើយនៅតែជាទីពេញនិយមគ្រប់ស្រទាប់វ័យ មិនថាចាស់ ក្មេងឡើយ ហើយក៏បានក្លាយទៅជាម៉ូយប្រចាំផងដែរ​ សម្រាប់ហាងលក់សាច់គោអាំងទាំង៣ កន្លែងនេះ ទទួលបានការគាំទ្រមកញុាំពេញៗកន្លែងតែម្តង តោះដើម្បីដឹងថា៣ កន្លែងនេះ តើមានហាងមួយណាជាម៉ូយរបស់លោកអ្នក​ សូមតាមដានអត្ថបទខាងក្រោម៖ ហាង នំប័ុងសាច់អាំងភូមិចំរើនផល ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញុាំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះដាច់ទេ! ហាង...

មួយកំប្លេរផ្ទះបេន តែ កាហ្វេ ភីហ្សា ផេនខេក ម្ហូបបួស ឥណ្ឌា ខ្មែរ អឺរ៉ុប បីពេលលែងខ្វល់រឿងញ៉ាំ

និយាយដល់ការដើរលេងក្នុងព្រៃ អ្វីដែលអ្នកដំណើរតែងបារម្ភមួយចំណែកដែរនោះគឺ រឿងញ៉ាំ ពិសេសអ្នកគីឡូធ្ងន់ ម៉ាប់ៗ និងស្តេចញ៉ាំដូច Admin ផ្ទាល់តែម្តងតែងគិតថាបារម្ភខ្លាចមិនសូវមានអ្វីញ៉ាំ។ ជាក់ស្តែងមួយរយៈនេះ មានរឿងច្រើននៅតំបន់ព្រៃរបស់លោកបេន ដែលលោកកំពុងកាន់កាប់ដូច្នេះហើយ ក៏មានបងប្អូនប្រជាពលរដ្ឋយើងចង់ទៅលេងផ្ទះរបស់គាត់ដើម្បីជាការលើកទឹកចិត្តដល់គាត់កំឡុងពេលនេះ។ ដូច្នេះហើយអានអត្តបទនេះរួចធានាថាលែងខ្វល់រឿងញ៉ាំ ព្រោះថានៅផ្ទះរបស់បេន មានរបស់របរគ្រប់សព្វ មិនខ្វះឡើយ ហើយបើមានតេកក់ជាមុនទៀតនោះ ដឹងតែមានតាមការចូលចិត្តជាក់ជាមិនខាន ចង់ភីហ្សាបានភីហ្សា ចង់ផេនខេក បានផេនខេក ចង់ម្ហូបអីបាននឹង ធ្វើអោយភ្លាមៗ ហ្មង មិនថាម្ហូបបែបខ្មែរ...

ស្អាតម៉េចទៅ! គ្រាន់សំបុត្រចូលមើលកោះនេះ ១ថ្ងៃ ១០០ដុល្លារថែមអាហារថ្ងៃត្រង់១ ពេល

ទេសភាពដ៏ស្រស់ត្រកាល របស់បក្សី​ពណ៌​ផ្កាឈូក​ចេញមក​ស៊ី​ចំណី ប្រឡែង​លេង​ជាមួយភ្ញៀវទេសចរ នៅ​ដែន​កោះ​អារូប៊ី​កំពុង​តែ​បង្កើត​ភាព​ល្បីល្បាញ​ពាស​ពេញ​បណ្ដាញ​សង្គម​ ធ្វើអោយគ្រប់គ្នាស្រមៃបានទៅដល់ទីនោះ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះមកចែករំលែកក្នុងបណ្ដាញសង្គម។ កុក​ផ្កាឈូក (Flamingo) បាននាំគ្នា​មក​រស់នៅ​ដែន​កោះ​អា​រូ​ប៊ីមួយនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ដោយកាល​ពី ១៥ ឆ្នាំ​មុន កុក​ផ្កាឈូក​មួយ​ហ្វូង​បាន​ហោះ​ទៅ​កាន់​កោះ​ឯកជន Renaissance ដោយ​រស់​នៅ​លើ​ឆ្នេរ និង​ចូល​ចិត្ដ​លេង​ជាមួយ​ភ្ញៀវ​ទេសចរណាស់។ បើទោះបីទីនេះជាជម្រក​ថ្មីក៏ពិតមែន តែទីនេះ​មិន​មែន​ជា​ទ្រុង​របស់​ពួកវា​នោះទេ​ ពួកវា​ក៏​រស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ឯ​តំបន់​ព្រៃ​កោង​កាង​វិញផង​ដែរ ហើយពពួកសត្វ​បក្សី​កុក​សម្បុរ​ផ្កាឈូក​ទាំងនេះ​ដែល​អ្នក​បាន​ឃើញ​ទាំងនេះ ក៏​មិន​ប្រាកដជា​គោលដៅ​ទេសចរណ៍​សាធារណៈ​ឡើយ ដូូច្នេះបើ​អ្នក​ចង់​ឃើញ​ពួកវា​អ្នក​ត្រូវ​ត្រៀម​គម្រោង​ទុក​ជា​មុន។ ទីកន្លែង​ដែល​អ្នក​ចង់ឃើញ​បក្សី​កម្រ​នេះ​ដ៏​ល្បីឈ្មោះ​គឺ​កោះ Renaissance Aruba Resort នៅទីនោះ ក្នុងករណីដែលភ្ញៀវ​មិនទាន់​កក់​សណ្ឋាគារ...

ម្ហូប៦មុខ ដែលមនុស្សស្រីចូលចិត្តញុាំ​ជាងគេ ហើយប្រុសៗគួរតែចំណាំទុក

និយាយការពិតសម្រាប់មនុស្សស្រី ពេលឃ្លានម្តងៗកូរយើងសាហាវណាស់ ម្តងចង់ញុាំម្ហូបនេះ ម្តងចង់ញុាំម្ហូបនោះ រកស្មានមិនត្រូវទេ និយាយទៅបើមិនបានកូរយើងគឺដេកមិនសុខចឹងហ្មង តែកុំបារម្ភអី Admin ណែនាំកន្លែងញុាំខ្លះៗដែល មានមុខម្ហូបដែលស្រីៗចូលចិត្តញុាំ សម្រាប់បុរសដែលឆ្លាតគួរចំណាំមុខម្ហូបទាំង៦មុខនេះទុក ព្រោះក្នុងចំណោម្ហូបទាំងនេះសុទ្ធតែកំពូលហើយ ចឹងបើលើកក្រោយកុំអោយគេសួរយើងទាន់រកកន្លែងទុកអោយហើយណា។ ហាង MOOL ឃើញនៅហ្នឹងភ្នែកចឹងហើយ! ទោះនៅផ្ទះ ឬកន្លែងធ្វើការក៏ពិបាកទ្រាំដែរជឿទៅ លេងសើចផ្លូវចិត្តឪមីអូន ម៉ែមីអូនពេកហើយ ពងទាកូនដុតទឹកអំពិលទុំ រសជាតិថ្មីចែស ធានាថាមិនធ្លាប់បានសាកពីមុនមកទេ មុខម្ហូបថ្មីរបស់ហាង...

ញ៉ាំ គេង ទឹកភ្លើង លើផ្ទះដើមឈើ របស់ បេន មិនចាញ់អូតែលលំដាប់ផ្កាយ

BeTreed Adventures ជាទីកន្លែងស្នាក់នៅកណ្តាលព្រៃក្បែរជើងភ្នំ ក្នុងតំបន់ អភិរក្សសត្វព្រៃ និងព្រៃឈើ​តំបន់ភ្នំត្នោត ភ្នំពក ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងដោយ លោក បេន ដោយរូបលោកបានក្លាយជាវីរៈបុរសការពារព្រៃឈើ របស់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ អានបានពីរបន្ទាត់អីយ៉ា កន្លែងគេងកណ្តាលព្រៃចឹង ច្បាស់ណាស់ថាអ្នកទាំងអស់គ្នាគិតបារម្ភដល់សុវត្ថិភាព រឿងញ៊ាំ គេង ទឹកភ្លើង ជាក់ជាមិនខាន អញ្ចឹងហើយថ្ងៃនេះយើងនឹងដកអោយអស់ក្តីបារម្ភរបស់អ្នក ដោយរៀបរាប់ប្រាប់អោយអស់ពីវិធីដើម្បីទៅដល់ផ្ទះដើមឈើ ដ៏ស្រស់ស្អាតនោះ ដោយសប្បាយរីករាយ...

Most Read