ម៉ោះៗ ថ្ងៃនេះ Admin និងណែនាំអោយអ្នកទាំងអស់គ្នាមកស្គាល់ ហាង ដ៏ពិសេសមួយ ដែលអ្នកគ្រប់គ្នាគួរតែមកព្រោះថាទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងមាន ស្រាក្រឡុកច្រើនប្រភេទ និងមានខារ៉ាអូខេសម្រាប់អ្នកទាំងអស់គ្នាច្រៀងលេងថែមទៀត គឺថាបរិយាកាសបែបរ៉ូមែនទិកតែម្ដង។



ហាងដែលពិសេសមួយនេះគឺ DIZZ BBQ AND COCKTAIL ដូចចំណងជើងខាងលើហ្នឹងណា ហើយថាបើបានមកដល់ទីនេះហើយ មុខម្ហូបដែលអ្នកគ្រប់គ្នាមិនគួររំលងនោះគឺ សាច់អាំងអូកាថាំង បែបថៃដែលមានរសជាតិឆ្ងាញ់។ ចំពោះការចម្អិន មាន២របៀបដែលអាចជ្រើសរើសបានដោយការអាំង រឺក៏អាចជ្រលក់ជាមួយទឹកស៊ុបក៏បានដែលស្ថិតនៅ ក្នុងឆ្នាំងតែមួយ យកវិធីមួយណាក៏បានតាមចំណូលចិត្ត។



ក្រៅពីមុខម្ហូបមួយនេះ ក៏មានម្ហូបឆ្ងាញ់ៗ ផ្សេងទៀតដូចជា បុកល្ហុងឥសាន ភ្លាមឹកពីងពាង ញាំនំបញ្ចុក៣សាសន៍ ហើយនៅមានច្រើនជាងហ្នឹងទៀតណា មិនមែនមានតែប៉ុណ្ណឹងនោះទេ។ មួយវិញទៀត ក៏មិនអាចរំលងជាមួយ Cocktail បែបស្រុកស្រែ និង One shot of Dizz ដែលមានក្លិនឈ្ងុយ និងត្រូចជាតិខ្លាំងជាមួយសាច់អាំងតែម្ដង។

ស្គាល់កន្លែង ពិសេសបែបនេះហើយ មិនណាត់គ្នាមកមិចបានទៅ មានទាំងសាច់អាំង ម្ហូបឆ្ងាញ់ៗជាច្រើន និងពិសេសបរិយាកាសបែបរ៉ូមែនទិក អញ្ចេះអី។ វឺតៗលឿនៗ មកជាពិសេសបបួលជើងខ្លាំងដែលចូលចិត្តច្រៀងមកផង យកមកច្រៀងអោយណាណីម្ដងមើល៎ហ្វ្រីៗ បង្កើនបរិយាកាសកាន់តែសប្បាយរីករាយថែមទៀត៕





ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង 3:30 នាទីរសៀល ដល់ម៉ោង 11យប់
វីដេអូ៖