១០ដុល្លារគ្រាន់ដែរអី Admin អើយ? អត់ប្រាប់ទុកអោយឆ្ងល់ហើយ កុំពិបាកឆ្លើយក្រែងមិនជឿ អ្នកអាចមើល ម៉ីនុយខ្លួនឯងបានមុនទៅ កុំអោយរ៉េរា ចិត្តខ្លាចមិនហ៊ានទៅ ព្រោះមិនចង់ចំណាយច្រើនពិសេសពេលទៅតែម្នាក់ឯង គ្រាន់ចង់អង្គុយកាត់ស្ត្រេសមួយពេល។ ហើយប្រសិនបើអ្នកទៅគ្នាច្រើន ដើម្បីជួបជុំសប្បាយជុំមិត្តភ័ក្តិអីទេ ស្កាយបារ ខាងក្រោមនេះក៏អ៊ែមដែរ ព្រោះទេសភាពស្អាតៗណាស់ មើលក្រុងនាពេលរាត្រីបានពេញភ្នែកតែម្តង។
Cloud 9 Skybar
Sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។



Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ
Sora Skybar
ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។




Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ
Vehaa វេហា
វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន ប៉ុន្តែសម្រាប់ទេសភាព បរិយាសល្អខ្លាំងណាស់ សម្រាប់ការជួបជុំរបស់អ្នក។




Vehaa វេហា
លេខទូរសព្ទ៖ 099 456 876
ទីតាំង៖ សូមចុចនៅទីនេះ