ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ រកកន្លែងសមគួរបានហើយនៅ? បើអត់ដឹងថាទៅញុាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ហើយ Admin បានប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងថាទៅញុាំនៅទីណា អាចមើលបណ្តើរៗទៅក្រែងមានហាងណាដែលនៅក្បែរកន្លែងធ្វើការ ឬក្បែរផ្ទះលោកអ្នកជាងគេ ។
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។



ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
Tel: 096 499 58 98 | 012 542 562
ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក)
ភោជនីយដ្ឋានបាយ័ន
សម្រាប់ភោជនីយដ្ឋានបាយ័ន ចំពោះទីតាំងគឺធំទូលាយតែម្តងហើយមុខម្ហូបវិញមានច្រើនមុខ សុទ្ធសឹងតែជាមុខម្ហូបបែបខ្មែរ រសជាតិវិញគឺឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់។



ភោជនីយដ្ឋានបាយ័ន
សាខាទី១ ផ្លូវជាតិលេខ១ (ជិតបុរីប៉េងហួតបឹងស្នោ) សង្កាត់និរោទ៏ ខណ្ឌ័ច្បារអំពៅ
Tel : 017 97 97 67 060 97 97 67 096 9 97 97 67
សាខាទី២ ផ្លូវ 598 ( ផ្លូវឯកឧត្តមជាសុផារ៉ា )ទល់មុខស្នងការក្រុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
Tel : 076 7 97 97 67 096 7 97 97 67
បើកចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ៤ល្ងាច
ភោជនីយដ្ឋាន តារា
សម្រាប់ភោជនីយដ្ឋាន តារា គឺមានទីតាំងនៅម្តុំបុរីកីឡា មុខម្ហូបប្រចាំហាងក៏មានច្រើនមុខ សម្បូរទៅដោយមុខម្ហូបបែបខ្មែរជាច្រើនមុខផងដែរ ហើយរសជាតិក៏ឆ្ងាញ់ ទីតាំងមានផាសុកភាពថែមទៀតផង។



ហាង ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla
ហាង Coffee Culture
ហាង Coffee Cultureចាប់បើកពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៩ យប់ មានទាំងអាហារ បីពេល សម្រាប់ពេលព្រឹកមានដូចជា បាយ គុយទាវ អាហារសម្រន់ រីឯពេលថ្ងៃត្រង់មាន ម្ហូបកម្មង់បែបខ្មែរ ព្រមទាំងពេលល្ងាចមានជាស៊ុបត្រីឆ្លាម ក្នុងមួយឈុតត្រឹម ១៥ ដុល្លា តែប៉ុណ្ណោះ។



ហាង Coffee Culture
ទីតាំង៖ ផ្ទះលេខ១០០ ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
លេខទូរស័ព្ទ៖ 096 6 622 227 | 012 916 565
ហាង ដឹងចិត្ត
ដឹងចិត្តដល់ហើយ មាន់អាំង ត្រីអាំងក្ដៅៗបែបនេះបើបានញ៉ាំជាមួយប្រហុក អន្លក់ខ្ចីមិនដឹងជាឆ្ងាញ់យ៉ាងណាទេមែនទេ? ម៉ោះ!មកភ្លក្សមុខម្ហូបបែបខ្មែរទាំងនេះនៅហាង ដឹងចិត្ត ក្បែរមន្ទីរពេទ្យកុមារជាតិវិញមើល៍ ដឹងតែជាប់ចិត្ត ដិតដាមនឹងរសជាតិម្ហូបខ្មែរទាំងនេះច្បាស់ជាមិនខាន។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ ជាពិសេសមាន់អាំងប្រហុក។



ហាង ដឹងចិត្ត
លេខទូរស័ព្ទ៖ 010 686 787 | 099 686 878
ទីតាំង៖ ផ្ទះលេខ ១២៧B ផ្លូវ ១២២
The Salmon House
ទំនងមែនតើស៍ ជម្រើសល្អខ្លាំងសម្រាប់អាហារថ្ងៃត្រង់នៅទីនេះ គ្រប់មុខម្ហូបសម្លខ្មែរ តម្លៃត្រឹមតែ១ម៉ឺនរៀល ស្ល ប្រើត្រីសាល់ម៉ុនសុទ្ធសាធ រសជាតិឆ្ងាញ់ប្លែកមាត់ណាស់ បន្ថែមជាមួយសាឡាដបារញ៉ាំមិនគិតថ្លៃទៀត រឿងអីដែលត្រូវមិនសាកនោះ។



ហាង ផ្ទះត្រីសាល់ម៉ុន (The Salmon House)
ទីតាំង៖ ផ្ទះលេខ24 ផ្លូវ266 សង្កាត់ ចក្រតុមុខ ខណ្ឌដូនពេញ
លេខទូរស័ព្ទ៖ 061 221 113 / 061221114