BeTreed Adventures ជាទីកន្លែងស្នាក់នៅកណ្តាលព្រៃក្បែរជើងភ្នំ ក្នុងតំបន់ អភិរក្សសត្វព្រៃ និងព្រៃឈើតំបន់ភ្នំត្នោត ភ្នំពក ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងដោយ លោក បេន ដោយរូបលោកបានក្លាយជាវីរៈបុរសការពារព្រៃឈើ របស់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ អានបានពីរបន្ទាត់អីយ៉ា កន្លែងគេងកណ្តាលព្រៃចឹង ច្បាស់ណាស់ថាអ្នកទាំងអស់គ្នាគិតបារម្ភដល់សុវត្ថិភាព រឿងញ៊ាំ គេង ទឹកភ្លើង ជាក់ជាមិនខាន អញ្ចឹងហើយថ្ងៃនេះយើងនឹងដកអោយអស់ក្តីបារម្ភរបស់អ្នក ដោយរៀបរាប់ប្រាប់អោយអស់ពីវិធីដើម្បីទៅដល់ផ្ទះដើមឈើ ដ៏ស្រស់ស្អាតនោះ ដោយសប្បាយរីករាយ និងជាកំលាំងចិត្តចំពោះ បេន ដែលគាត់បានខិតខំប្រឹងប្រែងដើម្បីការពារព្រៃរបស់យើង។
ចំនុចគួរដឹង រដូវប្រាំង និងរដូវវស្សា ទេសភាពតំបន់ព្រៃតែងខុសគ្នាពីមួយរដូវទៅមួយរដូវ ហើយវាក៏មានចំនុចពិសេសខុសៗគ្នាដែរ។ សម្រាប់រដូវវស្សា ព្រៃឈើច្បាស់ណាស់ថាមានសភាពខៀវស្រងាត់ ស្រស់បំព្រងជាក់ជាមិនខាន តែស្ថានភាពផ្លូវមិនការពិបាកខ្លះ និងមានសត្វល្អិតច្រើន ជាចំនុចគួរប្រុងប្រយ័ត្ន ដូច្នេះហើយបើអ្នកប្រាថ្នាចង់ឃើញទិដ្ឋភាពពណ៌បៃតង គួរជ្រើសរើសយកពេលវេលាក្នុងរដូវនេះ ដោយពិនិត្យទៅលើ អាកាសធាតុ និងបើអាចទំនាក់ទំនងដោយផ្ទាល់ទៅ BeTreed ដើម្បីដឹងថាកំឡុងពេលអ្នកទៅ មិនសូវមានភ្លៀង។
រីឯរដូវប្រាំងវិញ ដើមឈើច្បាស់ណាស់ថា ក្រៀមក្រោះជ្រុះស្លឹក អាកាសធាតុក្តៅពេលថ្ងៃ និងត្រជាក់វិញនាពេលយប់ អាចមានពេលខ្លះត្រជាក់ គេងដណ្តប់ភួយផងក៏មានដែរ។ ហើយស្ថានភាពផ្លូវមានភាពងាយស្រួលធ្វើដំណើរ សត្វល្អិតក៏មិនសូវមាន។
ការធ្វើដំណើរ គួរប្រើប្រាស់រថយន្តដែលមានកំពស់ខ្ពស់ បានប្រភេទរថយន្តភីកអ៊ាប ឬប្រភេទ Off-Road កាន់តែល្អ។ ស្ថានភាពផ្លូវមិនពិបាកខ្លាំងទេ តែគួរប្រការការពារ និងដើម្បីកុំអោយខូចអារម្មណ៍រឿងផ្លូវ ដូច្នេះរថយន្តប្រភេទខាងលើល្អបំផុតសម្រាប់ការធ្វើដំណើរទៅលេងទីនោះ។


ម្ហូបអាហារ និយាយដល់ការហូបចុក សម្រាប់ចំណីញ៊ាំលេងកំដរអផ្សុកពេលយប់ អ្នកគួរទិញទៅអោយហើយ ប៉ុន្តែសម្រាប់ម្ហូបអាហារបាយបីពេលរបស់អ្នក លោកអ្នកអាចកក់ជាមុនបានជាមួយខាង BeTreed ដើម្បីអោយពួកគាត់រៀបចំជាមុនអោយយើងបាន។

ទឹកភ្លើង សេវាទូរស័ព្ទ បន្ទប់ទឹក បន្គន់ មិនខ្វះទេទឹកប្រើប្រាស់ ទឹកខ្លាំងល្អ មានសាប៊ូដុសខ្លួន កក់សក់ ថែមទៀតផង ហើយសម្រាប់ភ្លើងប្រើប្រាស់សាកថ្មទូរស័ព្ទ កុំព្យូទ័រ មានម៉ាកំប្លេរ ចំណែកសេវាទូរស័ព្ទ មានតាមកន្លែង និងសេវារបស់ប្រព័ន្ធសែលខាត អាចប្រើអ៊ីនធើណិតបានថែមទៀតផង។
កន្លែងគេង នៅ BeTreed មានផ្ទះពីរប្រភេទ ផ្ទះលើដើមឈើ តម្លៃ ៤០ដុល្លារ១យប់ និងផ្ទះផ្ទាល់ដី ៥០ដុល្លារ១យប់ ឬអ្នកអាចបោះជាតង់គេងក៏បាន។ មិនកំណត់ចំនួនមនុស្សទេសម្រាប់ការគេង ប៉ុន្តែសម្រាប់ការចូលក្នុងសហគមន៍ត្រូវបង់ម្នាក់ ៥ដុល្លារ។





សកម្មភាព និងកន្លែងដើរកម្សាន្ត ដើរព្រៃ មើលប្រាសាទ មើលទឹកជ្រោះ និង អូរដែលមានត្រីម៉ាស្សាជើង (រដូវវស្សា) ដើរឡើងភ្នំ ជិះខ្សែរ៉ត មើលថ្ងៃលិច ថតរូបជាមួយសត្វ ក្ងោក ស្វា និងសត្វជាច្រើនទៀតនៅជុំវិញផ្ទះរបស់ បេន។




BeTreed Adventures
ទូរស័ព្ទ៖ 012 765 136 និង 078 960 420
ផែនទី៖ ចុចទីនេះ ហើយសម្រាប់ទីតាំងផ្លូវជិះទៅដល់ សូមធ្វើការទំនាក់ទំនងជាមុនជាមួយលេខទូរស័ព្ទខាងលើ ដើម្បីកុំអោយវង្វេង។