និយាយការពិតសម្រាប់មនុស្សស្រី ពេលឃ្លានម្តងៗកូរយើងសាហាវណាស់ ម្តងចង់ញុាំម្ហូបនេះ ម្តងចង់ញុាំម្ហូបនោះ រកស្មានមិនត្រូវទេ និយាយទៅបើមិនបានកូរយើងគឺដេកមិនសុខចឹងហ្មង តែកុំបារម្ភអី Admin ណែនាំកន្លែងញុាំខ្លះៗដែល មានមុខម្ហូបដែលស្រីៗចូលចិត្តញុាំ សម្រាប់បុរសដែលឆ្លាតគួរចំណាំមុខម្ហូបទាំង៦មុខនេះទុក ព្រោះក្នុងចំណោម្ហូបទាំងនេះសុទ្ធតែកំពូលហើយ ចឹងបើលើកក្រោយកុំអោយគេសួរយើងទាន់រកកន្លែងទុកអោយហើយណា។
ហាង MOOL
ឃើញនៅហ្នឹងភ្នែកចឹងហើយ! ទោះនៅផ្ទះ ឬកន្លែងធ្វើការក៏ពិបាកទ្រាំដែរជឿទៅ លេងសើចផ្លូវចិត្តឪមីអូន ម៉ែមីអូនពេកហើយ ពងទាកូនដុតទឹកអំពិលទុំ រសជាតិថ្មីចែស ធានាថាមិនធ្លាប់បានសាកពីមុនមកទេ មុខម្ហូបថ្មីរបស់ហាង MOOL តោះទៅសម្ពោធរសជាតិថ្មីមុនគេម្តងមើល៍ម៉េចដែរ។



ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ហាង ធូស៊ីស្ទ័រ បុកល្ហុង
និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។



ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ហាង ៣ជំនាញ
ទ្រាំមើលតិចទៅ!ព្រោះថាមើលរួចហើយបបួលគ្នាទៅញាុំម្តង! ឡើងទំនងម្លឹងហើយចាំកាលទៀតល្ងាចហ្នឹងហ្មងទៅ ខ្យងឆាការី ងាវឆាការី របស់ហាង ៣ជំនាញ ឈ្ងុយពេញច្រមុះកាន់តែមើលកាន់តែឃ្លានតែម្តង បើតម្លៃវិញក៏ធូរថ្លៃទៀត ជាពិសេសមានរសជាតិឆ្ងាញ់។



ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ផ្លូវ៤០២ ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection
ហាង អ៊ីទុំលៀសអប់សៀមរាប
អូហូ! ពិតជាលឺ១០០ដង មិនស្មើរបានញ៉ាំផ្ទាល់មាត់ម្ដងមែន ឆ្ងាញ់នោះឆ្ងាញ់យកតែមែនទែន គឺថាមិនសរសើរមិនបានហ្មង។ ធ្លាប់តែលឺល្បីនៅលើទឹកដីខេត្តសៀមរាប តែពេលនេះក៏មានវត្តមានមកដល់រាជធានីភ្នំពេញហើយ នៅជិតបង្កើយនៅខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិកយើងហ្នឹង។



ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក
ហាង MotoCafe
មិនថាល្ងាចនេះ រឺពេលណាទេ បើមិនដឹងទៅណាទេ Admin ថាគួរតែទៅ Food House(Moto Cafe) ព្រោះថាមិនចេះខ្វះអីញ៉ាំនោះទេ ហើយពេលនេះក៏មានមុខម្ហូបថ្មីៗហិរៗញ៉ាំហើយស្រក់ញើសតក់ៗថែមទៀត គឺថាអោយតែបានភ្លក់ដឹងតែពេញចិត្តពេញថ្លើមហើយ ជាពិសេសអ្នកចូលចិត្តញ៉ាំហិរហ្នឹងហ្មង។



ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
លេងសើចម៉េចបាន មិនមែនលំៗទេណា ពងទាកូនឆ្ងាញ់ច្បារអំពៅ ល្បីយូរឆ្នាំមកហើយ ថ្វីត្បិតតែបច្ចុប្បន្ននេះកន្លែងលក់ពងទាកូនមានច្រើនក៏ពិតមែន តែសម្រាប់ ទីតាំងពងទាកូនមួយកន្លែងនេះ នៅអាចទាក់ទាញអតិថិជនរបស់ខ្លួន តើអ្វីដែលជាចំនុចពិសេសធ្វើអោយមានការគាទ្រមកដល់បច្ចុប្បន្ននេះ ?



ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
លេខទូរស័ព្ទ៖ 017 27 27 12