នឹកស្មានថាកន្លែងដែលល្អពិសេសបែបនេះនៅឯណាឆ្ងាយ តាមពិតនៅ ភោជនីយដ្ឋាន បឹងឈូកថ្មី ដែលមានទីតាំងនៅកៀកៗក្រុងភ្នំពេញសោះ។ ទីតាំងដ៏ស្រស់ស្អាតបែបនេះ ពេលមានការជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារបែបនេះ មិនអាចរំលងបានទេ ដឹងតែតម្រង់មកកាន់ទីនេះតែម្ដង។
និយាយថាអោយតែបានមកដល់ ភោជនីយដ្ឋាន បឹងឈូកថ្មី ដឹងតែស្រស់ស្រាយសប្បាយរីករាយតែម្ដងជាមួយបរិយាកាសបែបធម្មជាតិ មានកញ្ចុះបណ្ដែតលើផ្ទៃទឹកបឹង ដែលអាចអង្គុយទទួលទានអាហារឆ្ងាញ់ៗ និងស្ទូចត្រីកម្សាន្តអារម្មណ៍បានម៉ាអ៊ែម ជាពិសេសមានតន្ត្រីប្រគំកំដរអារម្មណ៍ថែមទៀត។
កន្លែងល្អពិសេសបែបនេះ មិនអាចរំលងបានទេ ធាថាអោយតែបានមកដល់ គឺស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។ ស្គាល់ទីតាំងដែលមានបរិយាកាសបែបធម្មជាតិល្អបែបនេះ មិនណាត់គ្នាមកមិចបាន៕
ភោជនីយដ្ឋាន បឹងឈូកថ្មី
ទីតាំង៖ នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០ម៉ែត្រ នៅខាងឆ្វេងដៃ
លេខទំនាក់ទំនង៖ 071 20 98 686 / 098 880 868