ចេញក្រៅម្ដងៗកុំញ៉ាំតែ ម្ហូបបែបថៃ បែបចិន បែបកូរ៉េ ពេកណា ប្រយ័ត្នភ្លេចម្ហូបខ្មែរកេរ្តិ៍ដំណែលពីដូនតា ជាពិសេសនំបញ្ចុកតែម្ដង ព្រោះថានំបញ្ចុកខ្មែរឆ្ងាញ់ណាស់ ហើយបច្ចុប្បន្នក៏មានហាងខ្លះ ច្នៃបង្កើតទឹកសម្លរដែលរសជាតិថ្មីឆ្ងាញ់ប្លែកម៉ាបែបដែរ។ ដូចថ្ងៃនេះ Admin ស្គាល់ហាងប៉ុន្មានកន្លែងនេះដែលមានរសជាតិឆ្ងាញ់ ញ៉ាំមួយចានហើយ ធានាថាចង់ថែមចានទៀតហ្មង។
តោះមកស្គាល់ទាំងអស់គ្នាដែលមានដូចខាងក្រោម៖
ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
តៀមនំបញ្ចុកផ្សារដើមគរ
សម្រាប់អ្នកចំណូលនំបញ្ចុកសម្លរការី យើងហ៊ានធានាជូនថា តៀមនំបញ្ចុកល្បីប្រចាំផ្សារដើមគរដែលបើកដំណើរការលក់នាពេលរាត្រីនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយនិយាយដល់អ្នកចូលចិត្តសម្លរព្រោះអី អ្នកចូលចិត្តដឹងច្បាស់ណាស់ថា គឺនំបញ្ចុកតិច សាច់ច្រើន ហើយបន្លែស្រស់ ដាក់ម្ទេសហុយថែមបន្តិច និយាយថាអើយជាតិណាស់ ហើយតៀមរបស់បងស្រី មិនខ្វះទេសាច់ អាចកុំម៉្មងបានតាមការចូលចិត្ត មានទាំងឈាម ជើងមាន់ គ្រឿងក្នុងមាន់ សាច់មាន់ ហៅថែមបានតាមការចូលចិត្ត។
តៀមនំបញ្ចុកផ្សារដើមគរ
ទីតាំង៖ មុំផ្សារដើមគរ ជិតហ្គារ៉ាសាំង កាលតិច លើផ្លូវ 374
ផែនទី៖ ចុចទីនេះ
នំបញ្ចុកសាច់ចិញ្ច្រាំ
នរណាមិនល្បី គឺថាអោយតែអ្នកណាបានទៅញ៉ាំតែងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់បានញ៉ាំមួយចានហើយ ច្បាស់ជាចង់ថែមមួយចានទៀតហ្មង។ អ្វីដែលពិសេសនោះ ស្របពេលចូលឆ្នាំថ្មីនេះ ហាងក៏បានបន្ថែមមីនុយថ្មីមួយទៀត គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ហាង នំបញ្ចុក
សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤ មិនបាច់ទៅណាឆ្ងាយទេ មកហាង នំបញ្ចុក ដឹងតែឆ្អែតហើយអស់លុយតិចទៀត។ និយាយទៅសម្រាប់រសជាតិនំបញ្ចុកវិញគឺ មានគ្រប់រសជាតិ គ្រប់មុខ សម្លអីក៏បានដែរ ហើយសម្រាប់ទីតាំងវិញធំទូលាយ ស្រួលសម្រាប់ការជជែកពិភាក្សាការងារផ្សេងៗ។
ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816
បញ្ជាក់៖ ការផ្តល់ជូននេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី ១៦ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៩ ប៉ុណ្ណោះ
ហាង នំបញ្ចុកដុះផ្សិត
មិនទៅអន់អី ឡើងកប់ឆ្ងាញ់ប្លែកបស់គាត់មែន! “នំបញ្ចុកដុះផ្សិតSpicy” គ្រាន់តែចាប់ផ្តើមថតវីដេអូ អ្នកថតថា ហៀរទឹកមាត់បាត់ហើយនឹង អូយ៎ ទំនងឆ្ងាញ់ណាស់ហឹរចឹងញុមអ្នកសរសេរចូលចិត្ត ចុះអ្នកវិញ?។ ក្រៅពីនំបញ្ចុក ហាងនំបញ្ចុកដុះផ្សិត ក៏មានជា មី និងគុយទាវដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ កកចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង។
ហាង នំបញ្ចុកដុះផ្សិត
ទូរសព្ទ៖ 081 8888 31 / 077 78 77 73
អាស័យដ្ឋាន៖
– សាខាទី១ ផ្លុវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ
– សាខាទី២ ផ្លវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge
ហាង បុកល្ហុងកូនភ្លោះ
មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។
ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434