មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេពេលវេលាទៅដាក់មួយឈុត ពីរទៅណា។
កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ និងឈុត ២ជាន់ដែលមានដូចជា…តម្លៃ25$ ដែលអាចញ៉ាំបាន៣ ទៅ ៤នាក់ម៉ាតឹងពោះឯណោះ។
មិនត្រឹមតែមានម្ហូបឆ្ងាញ់ប៉ុណ្ណោះទេ គឺថាសេវាកម្មក៏ល្អ និងមានអនាម័យខ្ពស់គិតដល់សុខភាពភ្ញៀវយ៉ាងខ្លាំង។ ចំពោះទីតាំងក៏ងាយស្រួលរកថែមទៀត ដោយស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខ វិទ្យាស្ថានភាសាបរទេស IFL។ ម៉ោះ នៅចាំអីទៀតស្គាល់កន្លែងដែលមានម្ហូបឆ្ងាញ់ៗ ប៉ុណ្ណេះហើយណាត់គ្នាមកវឺតៗមកណា៕
ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វីដេអូ៖