និយាយចំពោះស្តេចញ៊ាំ ជួបញ៊ាំ និយាយពីថាញ៊ាំអីក៏បាន ដាក់អីក៏ចូលវិញ គឺថាមិនមានគិតពេលវេលាអីទេ មិនថារដូវកាលឆ្នាំថ្មី សង្ក្រាន្តចូលឆ្នាំស្អីនោះទេ និយាយរួមទៅអោយបានតែទៅទេ មើលគេមើលឯង តែគោលបំណងធំនោះគឺ ញ៊ាំ (ដុតរៀងឈឺតិចហើយ ខិខិខិ)។ ចឹងហើយម៉ោះ បញ្ជីឈ្មោះហាងខាងក្រោមនេះ សុទ្ធតែល្បីៗ ប្រចាំខេត្តសៀមរាបហើយ កត់ទុកខ្លះៗទៅ បើខ្លាចភ្លេចអីជួយសេវអត្តបទនេះទុក ឬចែករំលែកទុកលើហ្វេសបុកក៏បានដែរ ចាំតែដល់ថ្ងៃ ប្រយុទ្ធយកៗ ហ្មង។
ហាង Darany BBQ II
Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។
ហាង Darany BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)
ហាង ផ្ទះតាម៉ាប់ទាអាំង
នៅសៀមរាប នរណាថាមិនស្គាល់ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេសរបស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ធានាថារសជាតិជក់ចិត្តហ្មង។
ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖ 012 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។
ហាង បុកមាន់សៀមរាប
ទីតាំង៖ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336
Royal Spice Restaurant
ភោជនីយដ្ឋាន Royal Spice នឹងផ្ដល់ជូននូវអាហារទាំងបីពេល ប្រកបដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ ជាមួយចុងភៅមានជំនាញច្បាស់លាស់ មិនថាម្ហូបខ្មែរ ឫ ម្ហូបអ៊ឺរ៉ុប និង មុខម្ហូបបែបច្នៃប្រឌិតថ្មីៗ សុទ្ធតែមិនធ្វើអោយលោកអ្នកខកបំណងឡើយ។ សម្រាប់គ្រឿងផ្សំវិញសុទ្ធតែថ្មីៗស្រស់ៗ ផ្ដោតសំខាន់ទៅលើសុខភាព និងអនាម័យ ព្រមទាំងរសជាតិនៃការច្នៃប្រឌិតជាចំបង បើបានអមជាមួយ Wine និង Cocktail ពិសេសជាច្រើនប្រភេទទៀត កាន់តែអ៊ែម។
ភោជនីយដ្ឋាន Royal Spice
លេខទូរស័ព្ទ៖ 063 766 227 | 011 588 862
ទីតាំង៖ ក្នុងសណ្ឋាគារ សាបារា អង្គរ រីសត និង ស្ប៉ា សង្កាត់ស្វាយដង្គុំ សៀមរាប (ខាងកើតភូមិវប្បធម៌)
ផែនទី៖ https://her.is/2O0kiLv
ភ្នំក្រោមអេកូរីសត
ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ បូកផ្សំជាមួយទីតាំងកំសាន្តដ៏ធំនេះទៀតនោះ កាន់តែធ្វើអោយលោកអ្នកបាត់អស់ទុកកង្វល់។
ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2