ចុងសប្ដាហ៍ចង់លំហែរអារម្មណ៍បំបាត់ភាពធុញថប់ មានអីជាបញ្ហាដើរត្រឹមតែជាយៗក្រុងប៉ុន្មានកន្លែងនេះស្រស់ស្រាយយកទៅណាមិនអស់ មានទាំងម្ហូបឆ្ងាញ់ និងបរិយាកាសបែបធម្មជាតិម៉ាអ៊ែម គឺថាស្រស់បំព្រងតែម្ដងមិនចាំបាច់ទៅដល់តាមខេត្តនោះទេ។ ម៉ោះៗ មកស្គាល់ទាំងអស់គ្នាគឺ គ្មានកន្លែងណាឆ្ងាយទេ នៅតាមជួរផ្លូវជាតិលេខ១ យើងហ្នឹងឯង កន្លែងទាំងនោះមានដូចខាងក្រោម៖
រមណីយដ្ឋាន សួនមនោរម្យ
គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋាន សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។
រមណីយដ្ឋាន សួនមនោរម្យ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឺអាច ចុចទីនេះ
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង មានទីតាំងធំទូលាយ ទេសភាពស្អាតៗយ៉ាងស្រស់បំព្រង ខ្យល់ធម្មជាតិល្អបរិសុទ្ធ ហើយលោកអ្នកអាចស្ទួចត្រីកំសាន្ត បានយ៉ាងសប្បាយរីករាយ។ អ្វីដែលពិសេសទៀតនោះ គឺម្ហូបកុម្មង់មានរសជាតិឈ្ងុយឆ្ងាញ់ៗគ្រប់មុខ ធានាមិនអោយខកចិត្តតែម្ដង។
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
មិនដឹងទៅណាពេលមានការជួបជុំម្ដងៗ អាចដាក់គោលដៅមក ភោជនីយដ្ឋានភូមិគ្រឹះទន្លេ ធានាថាការជួបជុំរបស់អ្នកសប្បាយរីករាយម៉ាអ៊ែមតែម្ដង ជាមួយម្ហូបឆ្ងាញ់ៗជាច្រើនមុខ រួមទាំងបរិយាកាសខ្យល់ទន្លេយ៉ាងបរិសុទ្ធថែមទៀតផង។
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
លេខទំនាក់ទំនង៖ 015 82 83 14 / 099 55 66 27/ 012/093 55 8577
ទីតាំង៖ ចូលតាមមុខវត្តនិរោធន៍ ទៅត្រង់រហូតដល់មាត់ទន្លេ បត់ស្តាំ ប្រហែល៥០ម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ រឺអាច ចុចទីនេះ
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋានមួយកន្លែងនេះឈ្មោះថា ចូលចិត្ត ហើយក៏នៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញយើងដែរ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស បើនិយាយពីបរិយាកាសវិញស្រស់ស្អាតខ្លាំង មានសួនផ្កាដាំតាមរដូវកាលធម្មជាតិពិតៗ មានកន្លែងថតរូបស្អាតៗពណ៌ធម្មជាតិស្រស់បំព្រងតែម្តង គ្រាន់តែចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់ សម្រាប់មុខម្ហូបវិញសុទ្ធតែឆ្ងាញ់ៗតម្លៃក៏សមរម្យដែរ ដឹងតែមិនខកចិត្តទេណាសំណព្វចិត្ត។ ទៅណាមកណាចុងសប្តាហ៍នេះ ត្រៀមជូនសំណព្វចិត្តដើរលេងនៅកន្លែងណា? អាចមើលកន្លែងនេះបណ្តើរៗទៅ ដឹងតែត្រូវចិត្តសំណព្វចិត្តហើយ ម្ហូបឆ្ងាញ់ៗក៏មានច្រើន ទេសភាពក៏ស្រស់ស្អាត ហើយបើមានសំណព្វចិត្តចេះថតរូបទៀត ធានាថាស្អាតហ្មង។
ភោជនីយដ្ឋាន ចូលចិត្ត
លេខទំនាក់ទំនង៖ 010 221 678 / 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស រឺអាច ចុចទីនេះ
ភោជនីដ្ឋាន ជំនោរកោះនរា
ភោជនីដ្ឋាន ជំនោរកោះនរា ជាទីតាំងដ៏ល្អសម្រាប់ការជួបជុំមិនថាកម្មវិធីតូចធំនោះទេ គឺធានាថាសេវាកម្មទទួលម៉ាអ៊ែម មិនអោយខកបំណងនោះទេ។ ជាពិសេសជាមួយបរិកាសបែបធម្មជាតិ រួមទាំងរសជាតិ់់់់់់ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅក្នុងហាង មួយមុខណាក៏មានរសជាតិដែរ គឺថាអោយតែបានមកដល់ដឹងតែសប្បាយរីករាយ ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។
ភោជនីដ្ឋាន ជំនោរកោះនរា
លេខទំនាក់ទំនង៖ 069 336 969
ទីតាំង៖ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ