បើយើងគិតមកដល់បច្ចុប្បន្ននេះ សម្រាប់ហាងនីមួយៗ សុទ្ធតែចំណាយពេលមិនក្រោម១០ឆ្នាំ ទៅ៣០នោះទេ ក្នុងការបើកអាជីវកម្មលក់សាច់គោអាំង ដ៏ល្បីហើយនៅតែជាទីពេញនិយមគ្រប់ស្រទាប់វ័យ មិនថាចាស់ ក្មេងឡើយ ហើយក៏បានក្លាយទៅជាម៉ូយប្រចាំផងដែរ សម្រាប់ហាងលក់សាច់គោអាំងទាំង៣ កន្លែងនេះ ទទួលបានការគាំទ្រមកញុាំពេញៗកន្លែងតែម្តង តោះដើម្បីដឹងថា៣ កន្លែងនេះ តើមានហាងមួយណាជាម៉ូយរបស់លោកអ្នក សូមតាមដានអត្ថបទខាងក្រោម៖
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញុាំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះមិនចេះដាច់ទេ!
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរស័ព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA
ហាង សាច់អាំង យាយសក់ ស
ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។
ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរស័ព្ទ៖ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
ហាង សាច់គោអាំងម៉ាក់អាយ៉ា
វាប្រាកដជាមិនមានភាពងាយស្រួលនោះទេដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។
សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។
ហាង សាច់គោអាំងម៉ាក់អាយ៉ា
ទូរស័ព្ទ៖ 012 765 143
ទីតាំង៖ ផ្ទះលេខ 94 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខាងជើងវត្តសារាវ័ន្ត)