Monthly Archives: February, 2020

ទទួលទានម្ហូបឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិម៉ាអ៊ែម និងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ថែមទៀត

នឹកស្មានថាកន្លែងដែលល្អពិសេសបែបនេះនៅឯណាឆ្ងាយ តាមពិតនៅ ភោជនីយដ្ឋាន បឹងឈូកថ្មី ដែលមានទីតាំងនៅកៀកៗក្រុងភ្នំពេញសោះ។ ទីតាំងដ៏ស្រស់ស្អាតបែបនេះ ពេលមានការជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារបែបនេះ មិនអាចរំលងបានទេ ដឹងតែតម្រង់មកកាន់ទីនេះតែម្ដង។ និយាយថាអោយតែបានមកដល់ ភោជនីយដ្ឋាន បឹងឈូកថ្មី ដឹងតែស្រស់ស្រាយសប្បាយរីករាយតែម្ដងជាមួយបរិយាកាសបែបធម្មជាតិ មានកញ្ចុះបណ្ដែតលើផ្ទៃទឹកបឹង ដែលអាចអង្គុយទទួលទានអាហារឆ្ងាញ់ៗ និងស្ទូចត្រីកម្សាន្តអារម្មណ៍បានម៉ាអ៊ែម ជាពិសេសមានតន្ត្រីប្រគំកំដរអារម្មណ៍ថែមទៀត។ កន្លែងល្អពិសេសបែបនេះ មិនអាចរំលងបានទេ ធាថាអោយតែបានមកដល់ គឺស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។ ស្គាល់ទីតាំងដែលមានបរិយាកាសបែបធម្មជាតិល្អបែបនេះ មិនណាត់គ្នាមកមិចបាន៕ ភោជនីយដ្ឋាន បឹងឈូកថ្មីទីតាំង៖...

ញ៉ាំតែ នំបញ្ចុក ប៉ុន្មានកន្លែងនេះឆ្ងាញ់ម៉ាអ៊ែម មិនចាំបាច់ទាល់តែម្ហូបប្រេនៗទេ

ចេញក្រៅម្ដងៗកុំញ៉ាំតែ ម្ហូបបែបថៃ បែបចិន បែបកូរ៉េ ពេកណា ប្រយ័ត្នភ្លេចម្ហូបខ្មែរកេរ្តិ៍ដំណែលពីដូនតា ជាពិសេសនំបញ្ចុកតែម្ដង ព្រោះថានំបញ្ចុកខ្មែរឆ្ងាញ់ណាស់ ហើយបច្ចុប្បន្នក៏មានហាងខ្លះ ច្នៃបង្កើតទឹកសម្លរដែលរសជាតិថ្មីឆ្ងាញ់ប្លែកម៉ាបែបដែរ។ ដូចថ្ងៃនេះ Admin ស្គាល់ហាងប៉ុន្មានកន្លែងនេះដែលមានរសជាតិឆ្ងាញ់ ញ៉ាំមួយចានហើយ ធានាថាចង់ថែមចានទៀតហ្មង។ តោះមកស្គាល់ទាំងអស់គ្នាដែលមានដូចខាងក្រោម៖ ហាង ម្លិះនំបញ្ចុកសៀមរាប ហាង ម្លិះនំបញ្ចុកសៀមរាបទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ(ក្រោយក្រសួងសុខាភិបាលប្រហែល...

ធានាឆ្ងាញ់ម៉ាស្កប់ចិត្ត ជាមួយខ្ចៅ ខ្យង លៀស ក្ដាមស្រែឆាអំបិលម្ទេស នៅហាង Two Sister បុកល្ហុង

មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេពេលវេលាទៅដាក់មួយឈុត ពីរទៅណា។ កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ...

ជិតដល់ថ្ងៃប្រយុទ្ធទៀតហើយ! សង្ក្រាន្តឆ្នាំនឹងបើបានទៅសៀមរាប កុំភ្លេចដំឡើងគីឡូនៅហាងទាំងនេះ

និយាយចំពោះស្តេចញ៊ាំ ជួបញ៊ាំ និយាយពីថាញ៊ាំអីក៏បាន ដាក់អីក៏ចូលវិញ គឺថាមិនមានគិតពេលវេលាអីទេ មិនថារដូវកាលឆ្នាំថ្មី សង្ក្រាន្តចូលឆ្នាំស្អីនោះទេ និយាយរួមទៅអោយបានតែទៅទេ មើលគេមើលឯង តែគោលបំណងធំនោះគឺ ញ៊ាំ (ដុតរៀងឈឺតិចហើយ ខិខិខិ)។ ចឹងហើយម៉ោះ បញ្ជីឈ្មោះហាងខាងក្រោមនេះ សុទ្ធតែល្បីៗ ប្រចាំខេត្តសៀមរាបហើយ កត់ទុកខ្លះៗទៅ បើខ្លាចភ្លេចអីជួយសេវអត្តបទនេះទុក ឬចែករំលែកទុកលើហ្វេសបុកក៏បានដែរ ចាំតែដល់ថ្ងៃ ប្រយុទ្ធយកៗ ហ្មង។ ហាង Darany​...

ចុងសប្ដាហ៍ ដើរលេងកៀកៗក្រុងតែប៉ុន្មានកន្លែងនេះសប្បាយយកទៅណាមិនអស់

ចុងសប្ដាហ៍ចង់លំហែរអារម្មណ៍បំបាត់ភាពធុញថប់ មានអីជាបញ្ហាដើរត្រឹមតែជាយៗក្រុងប៉ុន្មានកន្លែងនេះស្រស់ស្រាយយកទៅណាមិនអស់ មានទាំងម្ហូបឆ្ងាញ់ និងបរិយាកាសបែបធម្មជាតិម៉ាអ៊ែម គឺថាស្រស់បំព្រងតែម្ដងមិនចាំបាច់ទៅដល់តាមខេត្តនោះទេ។ ម៉ោះៗ មកស្គាល់ទាំងអស់គ្នាគឺ គ្មានកន្លែងណាឆ្ងាយទេ នៅតាមជួរផ្លូវជាតិលេខ១ យើងហ្នឹងឯង កន្លែងទាំងនោះមានដូចខាងក្រោម៖ រមណីយដ្ឋា​ន​ សួនមនោរម្យ គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា...

ចង់ញុាំប៊ូហ្វេដែលមានគ្រឿងសមុទ្រស្រស់ៗ ដាក់មិនកំណត់ចំនួនមនុស្ស ញុាំមិនកំណត់ម៉ោង ទៅរកណាបាន?

និយាយពីបច្ចុប្បន្ននេះ ហាងប៊ូហ្វេមានច្រើនណាស់ តែបើសួរថាមួយណាល្អប្រាកដជាពិបាកឆ្លើយហើយមែនអត់? ពេលចង់ញុាំប៊ូហ្វេម្តងៗ មិនដឹងថាទៅញុាំកន្លែងណាល្អ ខ្លាចអស់លុយច្រើនហើយញុាំអត់ឆ្អែត ជាពិសេសចង់ញុាំគ្រឿងសមុទ្រខ្លាចថាដាក់តិច គេគិតចំនួនមនុស្ស ដាក់មកញុាំមិនគ្រប់អត់ឆ្អែត មោះ ៥កន្លែងនេះ ញុាំអត់កំណត់ពេល គ្រឿងសមុទ្រដាក់មិនកំណត់ចំនួនមនុស្ស។ ហាង Lobster Buffet ភ្ញៀវភាគច្រើនដែលនិយមចូលចិត្តញ៉ាំបុហ្វេដែលមានលក្ខណៈសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ ច្បាស់ណាស់ថា ពួកគាត់នឹងនឹកឃើញហាង បុហ្វេ Oishi ព្រោះអីនៅទីនោះ មានដាក់នូវគ្រឿងសមុទ្រជាច្រើនមុខច្រើនជម្រើសជូន...

ទៅលេងកំពតក្រៅពីតំបន់ព្រែកមានកន្លែងណាទៅ “អត់ប្រាប់ទុកឲ្យឆ្ងល់” ចម្លើយទុកឲ្យអានបានដឹង

ទៅលេងកំពតញឹកពេក មានអីក្រៅពីដើរលេងតាមដងព្រែក ជិះទូកមើលអំពិលអំពែក ទៅលេងដូងទេលេងទឹកព្រែក ទៅគេងផ្ទះស្នាក់នៅតាមដងព្រែក បោះតង់តាមមាត់ព្រែក ជិះកាយ៉ាក់តាមដងព្រែក ទៅមើលផែក្តាមជាប់មាត់ព្រែក ថតរូបនៅស្ពានរថភ្លើងលើមាត់ព្រែក គ្រាន់តែលឺពាក្យថាមាត់ព្រែកចង់តាលាន់ ចង់ប្តូរបរិយាកាសផ្សេងម្តងពេលទៅកំពតលើកក្រោយមែនអត់ធីមកំពត។ ឥឡូវនេះ Admin នឹងប្រាប់ប៉ុន្មានកន្លែងខាងក្រោមនេះ មិនទុកឲ្យអត់ចម្លើយទេ សុំបិទវគ្គព្រែកកំពតចូលមកវគ្គដែលមានតទៅដូចខាងក្រោម៖ ទឹកធ្លាក់អន្លង់ខៀវ អន្លង់​ខៀវ ​ស្ថិត​នៅ​ក្នុង​ សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត...

ជុំគ្នារកនឹកញ៊ាំអីម្តងៗ បើគិតថាខ្លួនឯងមានជំងឺ “ញុំាអីក៏បាន” អានអត្ថបទនេះទៅ

សព្វថ្ងៃមានដឹងខ្លួនអត់ថាប្រទេសយើងមានជំងឺមួយឈ្មោះថា ញុំាអីក៏បាន ពេលដែលយើងជួបមិត្តភក្តិ មិត្តរួមការងារ ឬមនុស្សពិសេសជាដើម។ ហើយកុំគិតថាជំងឺនេះមានតែលើអ្នក សូម្បីតែអ្នកដើរថតម្ហូបរាល់ថ្ងៃ ក៏មានបញ្ហានេះដែរ​។ និយាយត្រង់ពេលរកនឹកអត់ឃើញមួម៉ៅដែរឆ្ងល់ម៉េចក៏គ្រាន់តែញុំាអីសោះម៉េចក៏ពិបាកម្ល៉េះ។ ដូច្នេះបានចង់សរសេរអត្ថបទនេះបើថារកនឹកអត់ឃើញពេលណា ចេះញុំាទឹកកាពិអត់ សូមណែនាំហាងសាច់អាំងទឹកកាពិមួយចំនួនក្នុងទៅក្រុងភ្នំពេញមានដូចជាៈ ហាង Mini BBQ សាច់អាំងទឹកកាពិ ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌីលេខ​ទូរសព្ទ​...

ខានផុសរូបលើបណ្តាញសង្គមយូរនៅ អានតិចទៅដឹងហាងភេសជ្ជៈណាថតរូបស្អាតៗហើយ

ហាងភេសជ្ជៈសព្វថ្ងៃ រីកដូចផ្សិតមិនថាហាងកាហ្វេឬក៏​ ហាងតែគុជ តែពេលខ្លះយើងទិញផឹកដោយសារហាងនោះមានរសជាតិឆ្ងាញ់ត្រូវមាត់យើង ពេលខ្លះដោយសារមានការ Discount ពេលខ្លះចង់សាករបស់ថ្មីៗ ប៉ុន្តែសំរាប់ Admin វិញពេលខ្លះចង់អង្គុយលេង ជជែកគ្នាជាមួយមិត្តភក្តិ ឬក៏និយាយអោយស្រួលស្តាប់ គឺញុំាត្រាវលក្ខណៈ Fresh Fresh ហ្នឹងឯង ហើយកាន់តែមិនខាតនោះ មុនទៅខំប្រឹងតែខ្លូនសំបើមដែរ ដូច្នេះតែងតែរិះរកទីតាំងស្អាតៗ ដើម្បីថតរូបបង្ហោះ Facebook ឬក៏ Instagram ជាដើម។ ដូច្នេះបើតាមបទពិសោធន៍ដើរថតរបស់ញុំាច្រើនកន្លែងដែររហូតមកដល់សព្វថ្ងៃ...

ចាំ admin ប្រាប់ធ្វើម៉េចទៅកំពតក្នុងម្នាក់អស់ ២០ម៉ឺន សប្បាយទាំងកាយ សប្បាយទាំងចិត្ត ឆ្អែតទាំងក្រពះ

បច្ចុប្បន្នដំណើរកំសាន្តចុងសប្ដាហ៍តាមខេត្ត គឺជារឿងដ៏ពេញនិយមមួយ ដើម្បីគេចពីបរិយាកាសដដែលៗក្នុងក្រុង។ នៅពេលដែលដើរលេងតាមខេត្តម្ដងៗ អាចធ្វើអោយអ្នកគ្រប់គ្នាលំហែរអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ធ្វើអោយមានភាពស្រស់ស្រាយ ដើម្បីបំបាត់ភាពតានតឹង និងភាពនឿយហត់ពីការងារ។ សម្រាប់ថ្ងៃនេះផងដែរ Admin និងប្រាប់តិចនិកចំណាយត្រឹមតែ ២០ម៉ឺនរៀល ក្នុងម្នាក់សម្រាប់អ្នកដែលចង់ទៅលេងទឹកដីខេត្តកំពត ចំនួន២ថ្ងៃ១យប់ ធានាថាសប្បាយទាំងកាយ សប្បាយទាំងចិត្ត និងឆ្អែតទាំងក្រពះម៉ាអ៊ែម។ ដើម្បីអោយការចំណាយអស់កាន់តែតិច ចំពោះការធ្វើដំណើរ យើងមាន២ជម្រើសសម្រាប់អ្នកដូចខាងក្រោម៖ករណីដើរលេងរត់ចោលស្រុកបែប សូឡូ និយាយរួមម្នាក់ឯងអ្នកគួរជ្រើសរើសការធ្វើដំណើរតាមរយៈរថភ្លើង ដោយចំណាយថ្លៃសំបុត្រម្នាក់ត្រឹមតែ...

ទៅលេងកំពតចង់ញ៊ាំគ្រឿងសមុទ្រឲ្យបបូរ ធូរថ្លៃ និងធម្មជាតិស្រស់ៗ ធ្វើម៉េចទៅ?

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។ ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកំពត​តែង​មាន​គោលដៅ​ទៅ​លេង​ទីណា​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​គ្រឿង​សមុទ្រ​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ធម្មជាតិ​ពិត​ៗ អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។ ដំបូង​អ្នក​ត្រូវ​ពិបាក​បន្តិច​ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​បន្តិច ព្រោះថា​ពិភព​ដើម​របស់​គ្រឿង​សមុទ្រ​មុន​នាំ​ចូល​ទីផ្សារ​នានា គឺ​ខាង​បង​ៗ អ្នកនេសាទ​ត្រូវ​ទៅ​ទំលាក់​គ្រឿង​សមុទ្រ​ដែល​រកបាន​នៅ​កំពង់​ផែ ហើយ​សម្រាប់​ផែ​នៅ​ទីរួមខេត្ត​កំពត​នោះ...

ចង់ញុាំមាន់ស្រែក្បែរក្រុង ឃើញទេសភាពស្អាតៗ ជិះ៦គីឡូម៉ែត្រពីក្រុងភ្នំពេញ ដល់ហើយ រមណីយដ្ឋា​ន​ សួនមនោរម្យ

គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋា​ន​ សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។ សម្រាប់រមណីយដ្ឋា​ន​ សួនមនោរម្យ ផ្ទាល់តែម្តង ដែលទើបតែបើកដំណើរការសាកល្បងថ្មីៗនេះ ដោយបើកចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច និងមានបម្រើជូននៅមុខម្ហូបជាច្រើនរសជាតិ ជាពិសេសមាន់ស្រែដុតជាមុខម្ហូបប្រចាំហាង មានរសជាតិឆ្ងាញ់ពិសារ រួមជាមួយមុខម្ហូបរសជាតិសម្លបែបខ្មែរផងដែរ...

Most Read