ទៅលេងកំពតញឹកពេក មានអីក្រៅពីដើរលេងតាមដងព្រែក ជិះទូកមើលអំពិលអំពែក ទៅលេងដូងទេលេងទឹកព្រែក ទៅគេងផ្ទះស្នាក់នៅតាមដងព្រែក បោះតង់តាមមាត់ព្រែក ជិះកាយ៉ាក់តាមដងព្រែក ទៅមើលផែក្តាមជាប់មាត់ព្រែក ថតរូបនៅស្ពានរថភ្លើងលើមាត់ព្រែក គ្រាន់តែលឺពាក្យថាមាត់ព្រែកចង់តាលាន់ ចង់ប្តូរបរិយាកាសផ្សេងម្តងពេលទៅកំពតលើកក្រោយមែនអត់ធីមកំពត។

ឥឡូវនេះ Admin នឹងប្រាប់ប៉ុន្មានកន្លែងខាងក្រោមនេះ មិនទុកឲ្យអត់ចម្លើយទេ សុំបិទវគ្គព្រែកកំពតចូលមកវគ្គដែលមានតទៅដូចខាងក្រោម៖
ទឹកធ្លាក់អន្លង់ខៀវ
អន្លង់ខៀវ ស្ថិតនៅក្នុង សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ វាលរេញ ក្នុងចម្ងាយប្រមាណជិត ២៨ គីឡូម៉ែត្រជាង ហើយអ្នកត្រូវដើរឡើងភ្នំប្រមាណ ៣០នាទី ដើម្បីបានឃើញទេសភាពដ៏ស្រស់ស្អាតនេះ។

អន្លង់ខៀវ ធម្មជាតិមានសម្រស់ស្អាតពេក ដល់ថ្នាក់មានការសំណូមពរកុំអោយផ្សព្វផ្សាយព្រោះខ្លាច បាត់បង់សម្រស់ដោយសារមនុស្សហេតុផលនេះយើងសុំចិត្តបងប្អូន យើងទាំងអស់គ្នាផងទៅចុះពេលបានទៅលេងហើយសុំជួយថែរក្សារអនាម័យផងណា កុំអោយតំបន់ទេសចរណ៍នេះត្រូវខូចខាត។

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត
ផែនទី៖ ចុចទីនេះ
វីដេអូបង្ហាញពីទិដ្ឋភាពខ្លះៗ សូមទស្សនាខាងក្រោមនេះ
រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញុាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។

រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442
ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត
ផែនទី៖ ចុចទីនេះ

La Plantation
ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។


La Plantation
ទូរស័ព្ទ៖ 017 84 25 05
ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ ចុចទីនេះ

សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។


សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ទូរស័ព្ទសហគមន៍៖ ០៩៧ ៧៣០ ៦៥០៥/ ០១៧ ៣០៦ ៥០៥
ទីតាំង៖ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ ចុចទីនេះ

ទឹកធ្លាក់ក្តាតថ្មី (ឈ្មោះមិនពិតប្រាកដ ដោយសារទើបរកឃើញថ្មី)
សម្រាប់ទីតាំងទឹកធ្លាក់នេះ គឺអ្នកធ្វើដំណើរថ្មើរជើងប្រមាណជាងកន្លះម៉ោង ដោយដើរចេញពីកន្លែងស្នាក់នៅមួយកន្លែងដែលមានឈ្មោះថា ក្តាតសាណាកា ហើយសម្រាប់ការធ្វើដំណើរទៅអ្នកត្រូវការអ្នកនាំផ្លូវដូច្នេះហើយអ្នកអាចសាកសួរខាងម្ចាស់កន្លែង ក្តាមសាណាកា គេណែនាំយើង និងរកអ្នកនាំផ្លូវអោយដើម្បីបានដើរទៅដល់ដោយសុវត្ថិភាព។



ក្តាត សាណាកា
ទូរស័ព្ទ៖ 070 777 437
ទីតាំង៖ ឋិតនៅផ្លូវជាតិលេខ3 ចន្លោះកំពត-កំពង់សោម នាជើងភ្នំបូកគោ ជាប់ដៃសមុទ្រភូមិក្តាត ដែលមានចម្ងាយ19km ពីទីរួមខេត្តកំពត
ផែនទី៖ ចុចទីនេះ