Monthly Archives: February, 2020

ទៅលេងកំពតញ៊ាំស្រួល ដេកស្រួល កន្លែងទាំងនេះកត់ចូលសៀវភៅដើរលេងអ្នកបាន

ជិតដល់រដូវកាលដើរលេង នាថ្ងៃចូលឆ្នាំខ្មែរទៀតហើយ រំលងមិនដល់២ខែទៀតដល់ពេលល្មម ដូច្នេះប្រសិនបើសៀវភៅកំណត់ត្រាដើរលេងរបស់អ្នកមិនទាន់មានគំរោង សម្រាប់ខេត្តកំពតទេក្រោយអានអត្តបទនេះរួចអ្នកអាចកត់ចូលបានហើយ សម្រាប់អ្នកចូលចិត្តកន្លែងដើរលេងដែលផ្តល់ភាពងាយស្រួលហើយកៀកកើយនឹងធម្មជាតិ ក្រោកពីគេងមកទេសភាពស្អាតយកទៅណាមិនអស់អញ្ជឹងកន្លែងខាងក្រោមនេះ សុទ្ធតែល្បីៗហើយ ជម្រើស១ណាក៏បានតាមការចូលចិត្ត៖ កាយ៉ាក់ផាកទូរស័ព្ទ៖ 069 414 333/ 068 876 877តម្លៃ៖ ២៥$ គ្រែ ១, ៤៥$ គ្រែ ២ និងបោះតង់ ១ តម្លៃ...

ស្គាល់ហាងបុកល្ហុងឆ្ងាញ់ៗទាំង៩នេះ លួងសំណព្វចិត្តពូកែ ងក់ងររបស់អ្នកបានយ៉ាងស្រួល

ពេលនារីៗងក់ងរម្ដងៗ ពេលខ្លះអាច និងពិបាកលួងមែនអត់ ដូចនេះគួរណាស់តែស្វែងរកតិចនិកដែលអាចរំលត់កំហឹង អោយប្រែមកជាផ្អែមល្ហែមបែបស្រមោច និងស្ករវិញទើបល្អ។ ហើយចុះមានដឹងថាអ្វីខ្លះដែលអាច ធ្វើអោយនារីៗរំលត់កំហឹង ទៅវិញដោយសន្តិភាពហើយកាន់តែស្រលាញ់អ្នកកាន់តែខ្លាំងអត់ បើអត់ទេម៉ោះៗ ចាំ Admin ប្រាប់វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនតែដឹងតែមានប្រសិទ្ធភាពខ្ពស់ហ្មង គឺជូនទៅញ៉ាំម្ហូបឆ្ងាញ់ៗ ព្រោះអាចថានៅពេលដែលគាត់នឹកឃ្លានរបស់ឆ្ងាញ់ គាត់នឹងនឹកដល់រូបអ្នកដូចគ្នា។ ហើយបើតាមដឹង នារីៗដូចជា ៩៨%ហើយដែលចូលចិត្តញ៉ាំបុកល្ហុង បែបនេះហើយទើប Admin ប្រមូលយកហាងបុកល្ហុងទាំង១០ ដែលមានរសជាតិឆ្ងាញ់ ទុកសម្រាប់អ្នកទាំងអស់គ្នាជូនសំណព្វចិត្តដ៏ពូកែងក់ងររបស់អ្នកទៅញ៉ាំ។...

និយាយមែន! នំបញ្ចុកការីពេលរាត្រីនេះរសជាតិកប់ណាស់ អ្នកផ្សារដើមគរអ្នកណាមិនស្គាល់

សម្រាប់អ្នកចំណូលនំបញ្ចុកសម្លរការី យើងហ៊ានធានាជូនថា តៀមនំបញ្ចុកល្បីប្រចាំផ្សារដើមគរដែលបើកដំណើរការលក់នាពេលរាត្រីនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយនិយាយដល់អ្នកចូលចិត្តសម្លរព្រោះអី អ្នកចូលចិត្តដឹងច្បាស់ណាស់ថា គឺនំបញ្ចុកតិច សាច់ច្រើន ហើយបន្លែស្រស់ ដាក់ម្ទេសហុយថែមបន្តិច និយាយថាអើយជាតិណាស់ ហើយតៀមរបស់បងស្រី មិនខ្វះទេសាច់ អាចកុំម៉្មងបានតាមការចូលចិត្ត មានទាំងឈាម ជើងមាន់ គ្រឿងក្នុងមាន់ សាច់មាន់ ហៅថែមបានតាមការចូលចិត្ត។ តៀមនំបញ្ចុកដែលនៅជាប់នឹង ហ្គារ៉ាសាំង កាលតិច លើផ្លូវ 374 នេះតែងមានភ្ញៀវជាច្រើនអង្គុយញ៊ាំ...

កណ្តាលយប់! ក្រពះកូរបញ្ជាខួរក្បាល ថាឃ្លានបាយស្រូបសាច់ជ្រូកអីណា រកណាបាន?

ទាំងយើងទាំងគេ ថ្មើរហ្នឹងហើយ! ពេលខ្លះនឹកឃើញឃ្លានអីប្លែកៗ ពេលខ្លះនឹកឃើញឃ្លានខុសពេលទៀតក៏មាន មែនអត់ស្តេចញ៊ាំគ្នាយើង ហាសហា? អញ្ជឹងមិនថ្វីទេ ពេលខ្លះ Admin ក៏ចឹងដែរពិសេស បាយស្រូបសាច់ជ្រូកចៀន ទឹកស៊ុបក្តៅៗ ហុត កណ្តាលយប់ ហើយនិយាយពីថាគីឡូវិញឡើងស្រើតៗហ្មង តែណាហើយមិនទៅធាត់អីម៉ាថ្ងៃហ្នឹងទេ។ ខាងក្រោមនេះជាហាងបាយស្រូប ពេញនិយមនាពេលរាត្រីនៅភ្នំពេញយើង កុំភ័យខ្លាចស្ងាត់ ភ្ញៀវពេញៗ ហាង ខ្លាចតែអត់កន្លែងអង្គុយទេពេលខ្លះ អញ្ជឹងបើនឹកឃ្លានអី បើកមើលអត្តបទនេះវិញទៅ ធានាមិនខកចិត្ត។ ហាងសៀវម៉ៃរាត្រីTel៖...

នឹកចង់ញ៊ាំនំទាំងនេះ រំលឹកអនុស្សាវរីយ៍ចាស់ៗ នៅភ្នំពេញ រកឯណាបាន?

នំជើងគោ នំជើងជ្រូក នំអាកោរខ្ទិះ នំអាកោរត្នោត នំអន្សមអាំង នំពុម្ព នំផ្លែអាយ នំកង នំបំពង់ ពោតកំបោរ គ្រាន់ឃើញរូបនំទាំងនេះភ្លាម នឹកចង់ញ៊ាំ រំលឹកអនុស្សាវរីយ៍ភ្លាមតែម្តងហើយណាមួយ Admin នៅភ្នំពេញចឹងពេលខ្លះនឹកចង់ញ៊ាំនំអស់ទាំងនេះ មិនដឹងទៅរកនៅឯណាបាន សំខាន់ឆ្ងាញ់ ហើយជាកន្លែងប្រចាំតំបន់ទៀត ព្រោះអី Admin អ្នកខេត្ត ចឹងបើបងប្អូន មានស្គាល់កន្លែងណាឆ្ងាញ់ៗ សូមណែនាំ...

សាច់អាំងបែប ខ្មែរ ចិន កូរ៉េទាំង១០ហាង រសជាតិឆ្ងាញ់កប់សារី ដែលអ្នកគ្រប់គ្នាមិនគួររំលង ពេលមានការជួបជុំ

មិនថាមានការជួបជុំលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ រឺក្រុមការងារនោះទេ អ្នកទាំងអស់គ្នាច្បាស់ជាចង់ស្វែងរកទីតាំងហាងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ សម្រាប់អោយការទទួលទានអាហារប្រកបទៅដោយភាពរីករាយ។ បែបនេះ Admin សូមណែនាំប្រភេទហាងសាច់អាំងចំនួន ១០ហាង ដែលម្ហូបក្នុងហាងមានរសជាតិឆ្ងាញ់ម៉ាអ៊ែមសម្រាប់អ្នកទាំងអស់គ្នា។ ហាង Busan BBQ តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic...

មីស៊ុប គុយទាវ បបរ​បាញ់កាញ់​ ៥កន្លែង មាន៨ពាន់ ទៅ១មុឺនរៀល ញុាំបានម៉ាឆ្អែត

កាន់តែងាយស្រួលហើយ កុំអោយពិបាកទៀតពេលចង់ញុាំ មីស៊ុប គុយទាវ បបរ​បាញ់កាញ់ ពេលជុំគ្នាមិត្តភក្តិម្តងៗ ចង់ទៅញុាំហាងនេះខ្លាចថ្លៃ ទៅញុាំហាងនោះ ខ្លាចលុយតិចមិនហ៊ានទៅ មោះចឹងស្គាល់ហាងទាំង៥នេះហើយឬនៅ មានលុយ៨ពាន់ ទៅ១មុឺនរៀលញុាំបានហើយ បានឆ្អែតទៀតផង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ នៅមានមុខម្ហូបប្រចាំហាង ជាច្រើនមុខផ្សេងទៀតផងដែរ ។ សូមអានអត្ថបទបន្ថែមខាងក្រោមនេះ៖ ហាង នំបញ្ចុកសាច់ចិញ្ច្រាំ និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ នរណា​មិន​ល្បី​...

ខ្វះអីម្ហូបថ្មីប្លែក និងសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ឲ្យតែបានមកដល់ហាង ភូមិសាច់អាំង១៦៨ ព្រោះថាល្បីជាង៨ឆ្នាំមកហើយ

និយាយដល់ហាង ភូមិសាច់អាំង១៦៨(សាខា៣១០) នរណាមិនល្បីជាហាងដែលមានសាច់អាំងដ៏ឈ្ងុយឆ្ងាញ់មានអតិថិជនគាំទ្រជាង ៨ឆ្នាំមកហើយនោះ។ ហាងតែងតែមានមុខម្ហូបថ្មីៗប្លែកឆ្ងាញ់សម្រាប់បំពេញតម្រូវការរបស់អតិថិជន មិនដែលអោយខកបំណងម្ដងណានោះទេ។ ពេលនេះហាង ក៏មានមីនុយថ្មីយ៉ាងឆ្ងាញ់ពិសេសបន្ថែមទៀតហើយនោះគឺ ក្ដាមថ្មពងជ្រក់បែបកូរ៉េ និងកន្ថាយចំហុយស្លឹកឈូកពិសេស និយាយពីថា ២មុខនេះរសជាតិឆ្ងាញ់សាហាវណាស់ ដែលអ្នកទាំងអស់គ្នាមិនគួររំលងជាដាច់ខាត។ បន្ថែមពីនេះទៀតនោះ គឺមានគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទដូចជា៖ ក្ដាម បង្កង បង្គា ខ្យងសែល និងគ្រុំហូលស្រស់ៗរស់រវើក ដែលស្រង់ចេញពីទឹក ដោយលោកអ្នកអាចយកមកអាំង រឺក៏កុម្មង់ធ្វើម្ហូបតាមចំណូលចិត្តរបស់លោកអ្នក។ ដូចដែលធ្លាប់ដឹងហើយថា គ្រឿងសមុទ្រស្រស់ៗចម្អិនភ្លាមញ៉ាំភ្លាមបែបនេះរសជាតិពិសេសបែបណានោះ។​...

លំដាប់សណ្ឋាគារទាំង១០ ស្ថិតក្នុងខេត្តសៀមរាប បានចូលហើយមិនចង់ចេញមកវិញទេ

ពិតជាមិនអាចរំលងបានទេ ជាមួយនិងបទពិសោធន៍ថ្មីក្នុងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ស្ថិតក្នុងទឹកដីខេត្តសៀមរាប ដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន ផ្តល់ក្តីសុខទាំងកាយ ទាំងចិត្ត ភាពស្រស់ស្អាត បរិយាសល្អ ទេសភាព សេវាកម្ម ដែលផ្តល់ជូនដោយ លំដាប់សណ្ឋាគារទាំង១០នេះ ជាអ្វីដែលអ្នកទៅលេងខេត្តសៀមរាបមិនគួរមើលរំលងនោះឡើយ។ 1.Empress Angkor Resort & Spa  សណ្ឋាគារដ៏ប្រណិតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខនឹង ភូមិវប្បធម៌ ក្នុងក្រុងសៀមរាប​ ពោលពេញដោយក្បូរក្បាច់រចនាជារចនាបថបែបខ្មែរសម័យបុរាណ បូកផ្សំជាមួយការរចនាបែបសម័យថ្មី...

អ៊ែមហួស ស៊ុបតុងយ៉ាំបង្កង ក្ដាម ពងត្រីឆ្ងាញ់តិចអី ថែមទាំងបញ្ចុះតម្លៃ៥០% ពីម៉ោង១ ដល់ម៉ោង៥ល្ងាច

ចង់ញ៉ាំម្ហូបថ្មីប្លែកឆ្ងាញ់ៗ កុំបារម្ភ Admin តាមប្រម៉ាញ់មិនអោយអ្នកទាំងអស់គ្នាខកបំណងនោះទេ ជាពិសេសសម្រាប់ថ្ងៃនេះតែម្ដង សម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទតុងយ៉ាំដឹងតែពេញចិត្តស្ដូកហ្មងហើយ។ មួយវិញទៀតមានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ ៥០% ចាប់ពីម៉ោង ១ រហូតដល់ម៉ោង ៥ល្ងាចចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០។ លឺតែនិយាយថាឆ្ងាញ់ពិសេសៗ ច្បាស់ជាចង់ដឹងហើយថាមានអ្វីខ្លះមែនអត់ ម៉ោះមកដឹងទាំងអស់គ្នា ដែលក្នុងនោះមានដូចជា៖ មីតុងយ៉ាំ មីសួរតុងយ៉ាំ បាញ់កាញ់តុងយ៉ាំ...

វ៉ូវ Busan BBQ សាច់អាំងបែបកូរ៉េ បើកសម្ភោធថ្ងៃទិវានៃក្ដីស្រលាញ់ មានប្រម៉ូសិនបញ្ចុះតម្លៃ១៥%

ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ ពេលនេះ Busan BBQ បានបើកសម្ភោធទទួលស្វាគមន៍អតិថិជន នៅថ្ងៃ១៤ កុម្ភៈ ថ្ងៃទិវានៃក្ដីស្រលាញ់នេះហើយ។ ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានកន្លែងញ៉ាំអីជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ឆាប់កក់កន្លែងលឿនៗទៅណា ព្រោះថាមានការបញ្ចុះតម្លៃ ១៥% ចំនួន ៣ថ្ងៃជាប់គ្នាផងដែរ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ...

រ៉ូមែនទិចមិនស្ទើរទេ ១០ ទីតាំង កក់ទុកណាត់មនុស្សពិសេស គយគន់ទេសភាព ក្រេបស្រាកក្រឡុក បានយ៉ាងសប្បាយ

មោះកុំអោយខាតពេលយូរ ស្គាល់៥ទីតាំងនេះហើយឬនៅ? និយាយទៅល្អខ្លាំងហ្មង ហើយរ៉ូមែនទិចណាស់ ៥ ទីតាំងនេះ ណាត់មនុស្សពិសេស គយគន់ទេសភាពពីលើដំបូលអាគារដ៏ខ្ពស់ ក្រេបស្រាក្រឡុក បណ្តើរជជែកគ្នាបណ្តើរ ប្លែកអារម្មណ៍មិនស្ទើរ ជាពិសេសស្ថិតក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង ចឹងមានគម្រោងណាត់ Crush ហើយឬនៅ បើមិនទាន់ទេ មើលរូបលេងៗសិនទៅអ៊ែមប៉ុណ្ណា!។ ១. G Star Lounge & Sky Bar ​អ្នក​មាន​ចំណូល​ចិត្ត​បែប​នេះ...

Most Read