ពិតជាមិនអាចរំលងបានទេ ជាមួយនិងបទពិសោធន៍ថ្មីក្នុងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ស្ថិតក្នុងទឹកដីខេត្តសៀមរាប ដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន ផ្តល់ក្តីសុខទាំងកាយ ទាំងចិត្ត ភាពស្រស់ស្អាត បរិយាសល្អ ទេសភាព សេវាកម្ម ដែលផ្តល់ជូនដោយ លំដាប់សណ្ឋាគារទាំង១០នេះ ជាអ្វីដែលអ្នកទៅលេងខេត្តសៀមរាបមិនគួរមើលរំលងនោះឡើយ។
1.Empress Angkor Resort & Spa
សណ្ឋាគារដ៏ប្រណិតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខនឹង ភូមិវប្បធម៌ ក្នុងក្រុងសៀមរាប ពោលពេញដោយក្បូរក្បាច់រចនាជារចនាបថបែបខ្មែរសម័យបុរាណ បូកផ្សំជាមួយការរចនាបែបសម័យថ្មី បានធ្វើអោយសណ្ឋាគារអេមព្រីសអង្គរ ក្លាយជាសណ្ឋាគារដែលលេចធ្លោមួយក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយជាច្រើននៅក្នុងក្រុងសៀមរាប។



Empress Angkor Resort & Spa
ទីតាំង៖ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប
លេខទូរស័ព្ទ៖ 063 963 999
វេបសាយ៖ http://www.empressangkor.com/home.html
Face book page: https://www.facebook.com/empressangkor/
2.សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
យ៉ាងណាមិញសំរាប់ដំណើរកំសាន្ត លោកអ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលមានផាសុខភាព អនាម័យ សុវត្ថិភាព ជាពុំខាន។ សំរាប់ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមណែនាំ សណ្ឋាគារមួយកន្លែងនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប របស់យើងផ្ទាល់តែម្តង។



សំរាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ប្រចាំសណា្ឋគារនិមួយៗដូចខាងក្រោម៖
Bensley Collection
Shinta Mani Siem Reap – 063 969234Shinta
Mani Angkor – 063 964 123
Shinta Mani Shack – 063 967 885
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
3. Eocambo Village & Residence
EOcambo Village & Residence ជាកន្លែងស្នាក់នៅមួយកន្លែង ដែលផ្តោតសំខាន់លើការរចនាតាមបែបវប្បធម៌លោកខាងលិខ ជាមួយរចនាបថបែបខ្មែរ មួយវិញទៀតគឺ Green តែម្តង ចំនុចនេះមានន័យថា ជុំវិញសណ្ឋាគារ មានពោរពេញទៅដោយដើមឈរដុះអម បញ្ចេញសម្រស់ពណ៌បៃតង ក្នុងរដូវវស្សាយ៉ាងស្រស់ស្អាត ផ្គួបផ្សំជាមួយអាងហែលទឹក នៅខាងមុខទៀតនោះកាន់តែធ្វើអោយ ភ្ញៀវដែលចូលចិត្តភាពស្ងប់ស្ងាត់កាន់តែពេញចិត្ត បើទោះបីជាទីតាំងនៅជិតក្រុងសៀមរាបក៏ដោយ។



កន្លែងស្នាក់នៅ eOcambo Village & Residence
ទូរស័ព្ទ៖ 070 37 99 05/ 010 36 98 98 / 086 88 99 74
តម្លៃពិសេស ក្នុងរដូវបៃតង៖ តម្លៃបន្ទប់ចាប់ពី ១០ម៉ឺនរៀលឡើងទៅ
ទីតាំង៖ ផ្លូវលេខ២២ ភូមិវត្តបូព៌ ក្រុងសៀមរាប
ផែនទី៖ https://goo.gl/maps/qr9NeLWpdwo
4. Villa Wat Damnak Hotel
ស្ថិតនៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប សណ្ឋាគារ Villa Wat Damnak ត្រៀមរៀបចំរួចជាស្រាច់ដើម្បីស្វាគមន៍ការមកស្នាក់នៅរបស់លោកអ្នក។ មិនត្រឹមតែមានភោជនីយដ្ឋានបម្រើជូនអាហារបែបខ្មែរ អឹរ៉ុប និង អាស៊ី ពី សណ្ឋាគារ Villa Wat Damnak ក៏មានជាសេវាកម្ម ស្ប៉ា ម៉ាស្សា សូណា ស្ទីម Jacuzzi អាងហែលទឹកចំនួនពីរ និងសេវាកម្មទទួលភ្ញៀវពីអាកាសយានដ្ឋានទៀតផង។



សណ្ឋាគារ Villa Wat Damnak
ទីតាំង៖ ភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប
លេខទូរស័ព្ទ៖ 069 663 864
វេបសាយ៖ http://www.villawatdamnak.com
ផែនទី៖ https://goo.gl/maps/gSVw7kgpJSw
5.Damrei Angkor Hotel
ស្ថិតនៅទីប្រជុំជនរបស់ទីក្រុងសៀមរាប សណ្ឋាគារ ដំរីអង្គរ នឹងផ្ដល់អោយលោកអ្នកនូវបទពិសោធន៍ថ្មី តាមរយៈការទទួលស្វាគមន៍ និងសេវាកម្មបម្រើមិនអោយមានចន្លោះសម្រាប់ការស្នាក់នៅរបស់លោកអ្នកឡើយ។ ទាំងរចនាបថរបស់បន្ទប់ សេវាកម្ម ភោជនីយដ្ឋាន និង បទពិសោធន៍ខ្ពស់ក្នុងការបដិសណ្ឋារកិច្ច នឹងធ្វើអោយអ្នកមានអារម្មណ៍កក់ក្ដៅ ចង់ត្រឡប់មកស្នាក់នៅម្ដងទៀត។



សណ្ឋាគារ ដំរី អង្គរ
ទីតាំង៖ ភូមិវត្តបូរ ឃុំសាលាកំរើក ខេត្តសៀមរាប
លេខទូរស័ព្ទ៖ 081 236 168 | 081 696 168
ផែនទី៖ https://goo.gl/maps/YHzjFQ3BeaU2
វេបសាយ៖ www.damreiangkorhotel.com
6. Memoire Palace Resort & Spa
សណ្ឋាគារ Memoir Palace Resort & Spa ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ ដែលត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អច្បាស់លាស់ ពីលម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ សម្រាប់ការនាំនូវសេចក្ដីសុខ សុភមង្គល ដល់ភ្ញៀវក្នុងការមកស្នាក់នៅ។ ដំណាក់-វីឡានីមួយៗ របស់សណ្ឋាគារម៉េម័រផាឡេស យកលំនាំគំរូតាមផ្ទះខ្មែរបូកផ្សំនិងការរចនាយ៉ាងល្អ ហើយដំណាក់-វីឡានីមួយៗ មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារឹមបុរាណសម័យលាយឡំគ្នា សក្តិសមជាវិមានដ៏អស្ចារ្យ ហាក់នាំអារម្មណ៍ភ្ញៀវដែលមកស្នាក់នៅត្រឡប់ទៅកាន់សម័យកាលរបស់របបនិយមមួយក្នុងឆ្នាំ ១៩៦០។



Memoir Palace Resort & Spa
Tel: 063 766 588 / 069 285 888
ទីតាំង៖ ផ្លូវផ្សារក្រោម ភូមិវិហារចិន ឃុំស្វាយដង្គំ ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/65SWoWgEYVH2
វេបសាយ៖ http://www.memoirepalace.com
7.Lotus Blanc Hotel & Resort
សណ្ឋាគារ Lotus Blanc Hotel & Resort មានសេវាកម្មទទួលភ្ញៀវពីប្រលានយន្តហោះ និងមានចំណតឡានដោយមិនគិតថ្លៃសមា្រប់ភ្ញៀវដែលមានរថយន្តផ្ទាល់ខ្លួនផងដែរ ហើយចំពោះភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារនឹងទទួលបានសេវាកម្ម និងការកម្សាន្តជាច្រើន ដូចជា អាហារពេលព្រឹក អាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា និងម៉ាស្សា, Free Wifi ព្រមទាំងសេវាកម្មជាច្រើនទៀត។



Lotus Blanc Hotel & Resort
លេខទូរស័ព្ទ៖ 063 96 93 00/ 015 43 02 22/ 015 42 92 22
ទីតាំង៖ ផ្លូវជាតិលេខ៦ ភូមិគ្រួស ខេត្តសៀមរាប
ផែនទី៖ goo.gl/maps/FkUTvJ19bo52
វេបសាយ៖ www.lotusblancresort.com និង www.lotusblanchotel.com
8 Angkor Palace Resort & Spa
សម្រាប់ភ្ញៀវដែលមកស្នាក់នៅ សណ្ឋាគារ អង្គរភែលេស រីហ្សត នឹងទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅយ៉ាងល្អប្រពៃ ជាមួយសេវាកម្មជាច្រើនរបស់សណ្ឋាគារដូចជា៖ ក្លិបវាយកូនហ្គោលលើផ្ទៃដីដ៏ធំ ក្លិបហាត់ប្រាណបំពាក់ទៅដោយឧបករណ៍ទំនើបៗ ទីលានវាយTennis ស្ប៉ា ស្ទីម ស័រណា ត្រាំទឹកក្នុងអាងទឹក Jacuzzi ដ៏ប្រណិត ព្រមជាមួយកន្លែងក្មេងលេងសម្រាប់កូនលោកអ្នក សេវាទទួលភ្ញៀវពីព្រលានយន្តហោះ និងសេវាបង្រៀនធ្វើម្ហូបថែមទៀតផង។



សណ្ឋាគារ Angkor Palace Resort & Spa
Tel: 063 760 511
ទីតាំង៖ No. 555, ភូមិ គ្រួស សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/Hr9yL5yn8vs
វេបសាយ៖ angkorpalaceresort.com
9.Suon Angkor Boutique
សណ្ឋាគារ Suon Angkor Boutique ស្ថិតនៅក្នុងខេត្តសៀមរាប ប្រហែល ១ គីឡូម៉ែត្រពី ផាប់ស្ត្រីត នៅរងចាំទទួលស្វាគមន៍ការមកដល់របស់លោកអ្នកក្នុងការសម្រាកលំហែកាយ ជាមួយសេវាកម្មជាច្រើនដែលរៀបចំផ្ដល់អោយ មានដូចជា៖ សេវាកម្មទទួលភ្ញៀវពីព្រលានយន្តហោះ Welcome Drink កន្សែងត្រជាក់ស្វាគមន៍ចំពោះការចូល Check in ស៉្បា ម៉ាស្សា Free អាហារពេលព្រឹក ម៉ូតួកង់បីជូនទៅកាន់ក្រុង Wifi អាងហែលទឹក២ដែលជាទឹកសាបមួយ នឹងទឹកប្រៃមួយទៀត ព្រមជាមួយភោជនីយដ្ឋានបម្រើជូនអាហារបែបខ្មែរ អឺរ៉ុប ភេសជ្ចៈ និង Cocktail ជាច្រើនមុខទៀតផង។



សណ្ឋាគារ Suon Angkor Boutique
No. 211, Wat Bo Village, Salakomrouk, Krong Siem Reap
Tel: 063 765 652 | 017 517 852
Email: info@suonangkorboutique.com
10. Kesor Spa
ស្ថិតនៅក្នុងសភាពនឿយហត់ ចង់កាត់បន្ថយស្ត្រេស អារម្មណ៍បែបនេះបើបានស្ប៉ា ម៉ាស្សា មិនដឹងជាស្រួលខ្លួនយ៉ាងណាទេ? ពីកេសរស្ប៉ានឹងផ្ដល់ជូនលោកអ្នកនូវការស្ប៉ា ម៉ាស្សា ពីក្បាលដល់ចុងជើង ប្រកបទៅដោយការយកចិត្តទុកដាក់ មានជំនាញច្បាស់លាស់ ជាលក្ខណៈស្តង់ដាអន្តរជាតិដែលផ្តល់ជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់នូវសេវាកម្មម៉ាស្សានិងស្ប៉ាដែលមិនអាចប្រៀបបាន។




ហាង កេសរស្ប៉ា
លេខទូរស័ព្ទ៖ 063 967 276| 095 707 276 | 093 707 276
ទីតាំង៖ ផ្លូវលេខ ៥៣ ភូមិស្ទឹងថ្មី ឃុំស្វាយដង្គុំ ខេត្តសៀមរាប (ពីក្រោយ Angkor Night Market)