មោះកុំអោយខាតពេលយូរ ស្គាល់៥ទីតាំងនេះហើយឬនៅ? និយាយទៅល្អខ្លាំងហ្មង ហើយរ៉ូមែនទិចណាស់ ៥ ទីតាំងនេះ ណាត់មនុស្សពិសេស គយគន់ទេសភាពពីលើដំបូលអាគារដ៏ខ្ពស់ ក្រេបស្រាក្រឡុក បណ្តើរជជែកគ្នាបណ្តើរ ប្លែកអារម្មណ៍មិនស្ទើរ ជាពិសេសស្ថិតក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង ចឹងមានគម្រោងណាត់ Crush ហើយឬនៅ បើមិនទាន់ទេ មើលរូបលេងៗសិនទៅអ៊ែមប៉ុណ្ណា!។
១. G Star Lounge & Sky Bar
អ្នកមានចំណូលចិត្តបែបនេះ សូមសាកល្បងទៅ G Star Lounge & Sky Bar ដែលកំពុងតែទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ពីមនុស្សភាគច្រើន។ លក្ខណះពិសេសរបស់ G Star Lounge & Sky Bar មានបំរើជូនលោកអ្នកនូវមុខម្ហូប អាហារកូនកាត់អឺរ៉ុប និង អាស៊ី ព្រមទាំងស្រាក្រឡុកដែលសំរិតសំរាំងយ៉ាងពិសេសគ្មានពីរ ជាមួយទេសភាពដ៏ស្អាត ស្រស់ស្រាយចិត្ត។



ទីតាំង៖ ទឹកដីកោះពេជ្រដែល អាគារលេខ ៤៣-៤៦ ផ្លូវឡាសែន
២.ហាង 5 Drunk Men
5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី ពិតជាសាកសមក្នុងការបន្ធួរអារម្មណ៍កាត់បន្ថយស្ត្រេស៍ ជួបជុំមិត្តភក្តិ ជជែកកម្សាន្តបានថែមទៀតផង។



ហាង 5 Drunk Men
លេខទូរស័ព្ទ៖ 076 6 111 104
ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ
៣. Sora Skybar
ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។



Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ
៤. Maline Skybar
Maline Skybar គយគុនទេសភាពយ៉ាងស្អាត បរិយាកាសបែបរ៉ូម៉ែនទិច ស្ងប់ស្ងាត់ តែម្តង


Maline Skybar
លេខទូរសព្ទ៖ 085 783 819 / 093 84 21 27
ទីតាំង៖ សូមចុចនៅទីនេះ
៥. Skybar at Lumiere
ចាំកាលមើលទេសភាពក៏ដឹងថាប្លែកស្អាតខ្លាំងដែរ មិនថាអ្នកស្ថិតក្នុងការជួបជុំលក្ខណៈគ្រួសារ ឬ មនុស្សពិសេសនោះទេ គឺពិតជាស័ក្តសមណាស់។


Skybar at Lumiere
លេខទូរសព្ទ៖ 085 764 777/ 085 784 777
ទីតាំង៖ សូមចុចនៅទីនេះ
៦. Vehaa វេហា
វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន ប៉ុន្តែសម្រាប់ទេសភាព បរិយាសល្អខ្លាំងណាស់ សម្រាប់ការជួបជុំរបស់អ្នក។


Vehaa វេហា
លេខទូរសព្ទ៖ 099 456 876
ទីតាំង៖ សូមចុចនៅទីនេះ
៧. Eclipse Sky Bar & Restaurant
នរណាមិនស្គាល់នរណាមិនល្បីជាមួយ Eclipse Sky Bar & Restaurant ជាពិសេសមានកម្ពស់ខ្ពស់ធានាថាអាចមើលទេសភាពបានយ៉ាងត្រជាក់ភ្នែក ប្លែកអារម្មណ៍ជាក់ជាពុំខាន។



Eclipse Sky Bar & Restaurant
លេខទូរសព្ទ៖ 023 964 171
ទីតាំង៖ សូមចុចនៅទីនេះ
៨. Mikawa Japanese Cuisine & SkyBar
Mikawa Japanese Cuisine & SkyBar ក៏ជាកន្លែងដ៏ល្អដែលលោកអ្នកមិនគួររំលងនោះទេ ស្អាត ហើយបរិយាសល្អខ្លាំង។


Mikawa Japanese Cuisine & SkyBar
លេខទូរសព្ទ៖ 077 648 788
ទីតាំង៖ សូមចុចនៅទីនេះ
៩. ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
លោកអ្នកអាចមកញ៉ាំអាហារបូហ្វ៊េបានយ៉ាងឆ្ងាញ់នោជាន់ទី២០ និងអាចគយគន់ជាមួយសម្រស់ទីក្រុងភ្នំពេញពីលើអាគារដ៏ខ្ពស់ បានយ៉ាងសប្បាយរីករាយ។



ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
លេខទូរសព្ទ៖ 023 68 58 888
ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចុចនៅទីនេះ
១០.Cloud 9 Skybar
sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។


Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ