ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ ពេលនេះ Busan BBQ បានបើកសម្ភោធទទួលស្វាគមន៍អតិថិជន នៅថ្ងៃ១៤ កុម្ភៈ ថ្ងៃទិវានៃក្ដីស្រលាញ់នេះហើយ។ ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានកន្លែងញ៉ាំអីជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ឆាប់កក់កន្លែងលឿនៗទៅណា ព្រោះថាមានការបញ្ចុះតម្លៃ ១៥% ចំនួន ៣ថ្ងៃជាប់គ្នាផងដែរ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។



តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។


បន្ថែមពីមានសាច់អាំង ដ៏មានរសជាតិនេះក្នុងហាងក៏មានភេសជ្ជៈជាច្រើនមុខផងដែរ ជាពិសេសគឺមាន Cocktails និង ស្រាកូរ៉េ ដែលត្រូវជាតិខ្លាំងជាមួយសាច់អាំងដ៏មានរសជាតិនេះតែម្ដង។ អូហូ សុទ្ធតែរបស់ឆ្ងាញ់បែបនេះហើយ នៅចាំអីទៀត ហើយណាមួយចំថ្ងៃទិវានៃក្ដីស្រលាញ់បែបនេះទៀត ឆាប់ជូនមនុស្សជាទីស្រលាញ់របស់អ្នកមកញ៉ាំមកណា គឺដឹងតែថាសប្បាយរីករាយហ្មង ឆ្ងាញ់មាត់ មានសុភមង្គល និងចំណាយថវិការតិចជាមួយការបញ្ចុះតម្លៃ១៥%៕











ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វីដេអូ៖