សាច់អាំងបែប ខ្មែរ ចិន កូរ៉េទាំង១០ហាង រសជាតិឆ្ងាញ់កប់សារី ដែលអ្នកគ្រប់គ្នាមិនគួររំលង ពេលមានការជួបជុំ

0
4753

មិនថាមានការជួបជុំលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ រឺក្រុមការងារនោះទេ អ្នកទាំងអស់គ្នាច្បាស់ជាចង់ស្វែងរកទីតាំងហាងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ សម្រាប់អោយការទទួលទានអាហារប្រកបទៅដោយភាពរីករាយ។ បែបនេះ Admin សូមណែនាំប្រភេទហាងសាច់អាំងចំនួន ១០ហាង ដែលម្ហូបក្នុងហាងមានរសជាតិឆ្ងាញ់ម៉ាអ៊ែមសម្រាប់អ្នកទាំងអស់គ្នា។

ហាង Busan BBQ

តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ហាង Mini BBQ សាច់អាំងទឹកកាពិ

ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ធានា​ថា​បានញ៉ាំដឹងតែឆ្ងាញ់់​ជាប់មាត់​ហ្មង​។ បើ​បាន​ញ៉ាំ​ជាមួយ​នំបញ្ចុក​ផ្ទាប់​បន្លែ​ស្រ​ស់​ ជាមួយសាច់អាំងស្រស់ទៀត​ ពិតជា​អ៊ែម​អស់ទាស់​ហ្មង​។ ជាពិសេសសាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

នរណាខ្លះទៅដែរមិនទាន់បានទៅភ្លក់រសជាតិសាច់អាំង ដ៏មានរសជាតិនៅភោជនីយដ្ឋានមួយនេះ ឆាប់ណាត់គ្នាទៅញ៉ាំម្ដងទៅណាព្រោះថាឆ្ងាញ់ខ្លាំងណាស់ បើមិនជឿសាកលួចសួរលោកម៉ូយកញ្ញាម៉ូយរបស់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ថាឆ្ងាញ់ពិសេសប៉ុណ្ណា។ និយាយថាអោយតែបានមកដឹងតែពេញចិត្តហើយព្រោះថាមានប្រភេទ​សាច់​អាំង​យ៉ាង​សម្បូរ​បែប​ គ្រប់មុខ​ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​មាន​ទឹកជ្រលក់​ទឹក​កាពិ​យ៉ាង​មាន​រសជាតិ​។ បន្ថែម​ពីនេះ​ ក៏​មាន​ស្រា​បៀរ​ក្លា​សេ​ត្រ​ជា​ក់ៗ​ គ្រឿងក្លែម​គ្រប់មុខ​ និង​ត្រូវជា​តិ​ខ្លាំង​ពេល​បាន​ពិសារ​ជាមួយ​សាច់​អាំង​ធ្វើអោយ​កើន​រសជាតិ​ថែម​មួយ​កម្រិត​ទៀត​។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)

ភោជនីយដ្ឋាន​ LOREM

នៅពេល​មានការ​ជួបជុំ​ អ្នកណា​ខ្លះ​និយម​ចូលចិត្ត​ញ៉ាំ​សាច់​អាំង​ ជាពិសេស​សាច់​អាំង​ទឹក​កាពិ​ ដែរ​កំពុងពេញនិយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ តោះ​បើ​ចូលចិត្ត​បែបនេះ​សូម​អញ្ជើញ​មកកាន់​ភោជនីយដ្ឋាន​ LOREM​ មក​គឺថា​ដឹង​តែ​ពេញចិត្ត​ស្ដូក​តែម្ដង​។ ចង់និយាយ​ថា​សាច់​អាំង​នៅ​ ភោជនីយដ្ឋាន​ LOREM​ គឺថា​មាន​រសជាតិ​ឆ្ងាញ់​ពិ​សេស​ៗគ្រប់មុខ​ហ្មង​ ដោយសារតែ​សាច់​ទាំងអស់​គឺ​ស្រស់​ៗ យក​មក​អាំង​ជ្រលក់​ជាមួយ​ទឹក​កាពិ​ ធ្វើអោយ​រសជាតិ​ឆ្ងាញ់​សាហាវ​ ជាប់មាត់​បំភ្លេច​មិនបាន​ ហើយ​បន្ថែម​ពីនេះ​គឺថា​ នៅ​មាន​គ្រឿង​ក្លែម​ឆ្ងាញ់​ៗជាច្រើន​មុខ​ថែមទៀត​ផង​។ ជាពិសេស​ភោជនីយដ្ឋាន​មាន​បរិយាកាស​ល្អ​ បែ​បរ៉ូ​ម៉ែ​នទិច​ សេវាកម្ម​ល្អ​ និង​មានតម្លៃ​សមរម្យ​ ដែល​អាច​និយាយ​បាន​ថា​ជី​ទីកន្លែង​ដ៏​ល្អ​សម្រាប់​ជួបជុំ​ លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ រឺ​មនុស្ស​ពិសេស​។

ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM

ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
លេខទូរសព្ទ៖ 012282796 / 093282796

ហាង នំបញ្ចុក

ចង់ប្រាប់ថា គឺ​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​ រី​ឯតម្លៃ​ក៏ ​សមរម្យ​ដោយ​ឈុត​ធំ​មានសាច់​ ៦ចាន​ តម្លៃ​ត្រឹមតែ​ ៤៤០០០​៛ និង​ឈុត​តូច​មានសាច់​ ៤ចាន​ តម្លៃ៣០០០០​៛ តែប៉ុណ្ណោះ​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

ហាង សររ៉េ

ភោជនីយដ្ឋាន សររ៉េ បម្រើជូននូវសាច់អាំងច្រើនជម្រើស ចង់បានជាសាច់ប្រឡាក់រសជាតិបែបណាក៏បាន ជាពិសេសនោះគឺរសជាតិប្រឡាក់បែបកូរ៉េពិតៗ ចំណែកឯទឹកជ្រលក់វិញ មានដល់ទៅ ៣ ប្រភេទដូចជា ទឹកជ្រលក់អំបិលម្រេចលាយទឹកល្ង ទឹកប៉េងប៉ោះ និង ផ្សៅសណ្ដែកកិន។​ លើសពីនោះសាច់ ហ្គាលមេហ្គី (Galmaegisal) ក៏ជាសាច់ដែលអ្នកមិនគួរមើលរំលងដែរ ព្រោះសាច់នេះមានតែ 250 ក្រាមក្នុងជ្រូកមួយក្បាល ហើយកាលពីបុរាណកាល មានតែស្ដេចរបស់ប្រទេសកូរ៉េនោះទេដែលអាចសោយបាន។

ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ

ហាង សររ៉េ
លេខទូរសព្ទ៖ 010 700 800
ទីតាំង៖ សាខាទី១៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២
​​​ សាខាទី២៖ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន

ប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ​ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ទូរសព្ទ៖ 096 60 01​ 777 | 095 700 024
ទីតាំង៖ ផ្លូវមាត់ទន្លេ ក្បែរ សណ្ឋាគារសុខា

ហាង​ Bar B Q Plaza

រីករាយជាមួយការបម្រើជូននូវអាហារជាច្រើនមុខ​ ច្រើនជម្រើស​ ញ៉ាំម៉ាឆ្អែត ម៉ាអស់ដៃ ពី ហាង បាប៊ីឃ្យូផ្លាហ្សា។ សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំ សាច់អាំង ពិតជាត្រូវចិត្ត ព្រោះហាង​ បាប៊ីឃ្យូផ្លាហ្សា នឹងផ្ដល់ជូននូវការញ៉ាំសាច់អាំងជាលក្ខណៈ Refill អស់ថែមៗ ក្នុងរយៈពេល ៩០ នាទីពេញ។ ពី​ បាប៊ីឃ្យូផ្លាហ្សា មានផ្ដល់ជូនជា ២ជម្រើស​ សម្រាប់ការញ៉ាំជាលក្ខណៈ Refill គឺឈុត Super Refill និង​ឈុត​ Happy Refill ដោយចាប់ផ្ដើមជាមួយ Starter Set ហើយលោកអ្នកអាចជ្រើសរើសជាឈុតសាច់គោ ឫ សាច់ជ្រូកបានតាមការចូលចិត្ត។

ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក

ហាង Bar B Q Plaza 
លេខទូរសព្ទ៖ 023 880 880
ទីតាំង៖​ ផ្លូវ ៣១៥​ កែងផ្លូវ ៥២៨​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

ហាង សាច់អាំងបែបចិន

បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ថាពិសេសប៉ុណ្ណា។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)