កាន់តែងាយស្រួលហើយ កុំអោយពិបាកទៀតពេលចង់ញុាំ មីស៊ុប គុយទាវ បបរបាញ់កាញ់ ពេលជុំគ្នាមិត្តភក្តិម្តងៗ ចង់ទៅញុាំហាងនេះខ្លាចថ្លៃ ទៅញុាំហាងនោះ ខ្លាចលុយតិចមិនហ៊ានទៅ មោះចឹងស្គាល់ហាងទាំង៥នេះហើយឬនៅ មានលុយ៨ពាន់ ទៅ១មុឺនរៀលញុាំបានហើយ បានឆ្អែតទៀតផង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ នៅមានមុខម្ហូបប្រចាំហាង ជាច្រើនមុខផ្សេងទៀតផងដែរ ។ សូមអានអត្ថបទបន្ថែមខាងក្រោមនេះ៖
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
និយាយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ នរណាមិនល្បី គឺថាអោយតែអ្នកណាបានទៅញ៉ាំតែងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់បានញ៉ាំមួយចានហើយ ច្បាស់ជាចង់ថែមមួយចានទៀតហ្មង។



ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ហាង មីទាញតុងយុាំ
លោកអ្នកច្បាស់ជាចង់ដឹងហើយមែនទេថាជាអ្វី ហើយឆ្ងាញ់ប៉ុណ្ណានោះ ម៉ោះមកស្គាល់មុខម្ហូបទាំងអស់គ្នាដែលមានដូចជា៖ មី លត គុយទាវ(ប៉ាវហ៊ឺ , សាច់គោ, គ្រឿងសមុទ្រ , គាវ) និងបាយមាន់ហៃណាំ។ ណ្ហើយបើនិយាយពីរឿងឆ្ងាញ់ ដឹងតែឆ្ងាញ់ហើយ ព្រោះដូចដែលធ្លាប់ដឹងពីមុនមកចឹង អោយតែចេញមកមួយមុខណាក៏រសជាតិមិនធម្មតាដែរ។ សម្រាប់មីនុយថ្មីនេះ គឺមានលក់ចាប់ពីម៉ោង ៦កន្លះព្រឹក រហូតដល់ម៉ោង ១០ព្រឹក។



ហាង មីទាញតុងយុាំ
លេទូរសព្ទ៖ 096 548 4342 / 061 316 683
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ហាង ទឹកសៀង
សម្រាប់អ្នកដែលស្គាល់ ហាង ទឹកសៀង ច្បាស់ណាស់ថាមិនដែលរំលងមុខម្ហូបថ្មីនោះទេ ក៏ព្រោះគ្រប់រសជាតិ គ្រប់មុខម្ហូបរបស់ហាងផ្ទាល់ គឺផ្តល់នូវអនាម័យល្អ រសជាតិឆ្ងាញ់ពិសារ ហើយសម្រាប់បុគ្គលិករួសរាយរាក់ទាក់ថែមទៀតផង មិនតែប៉ុណ្ណោះ ផ្តល់នៅមុខម្ហូបច្រើនជម្រើសដល់អ្នកពិសារ ។

ហាង ទឹកសៀង
លេខទូរសព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ហាង ផ្ទះលតឆា នំគូឆាយ ១៩៩៣
នរណាមិនល្បី ហាង ផ្ទះលតឆា នំគូឆាយ ១៩៩៣ មាន មីឆា លតឆា នំគ្រក់ នំគូឆាយឆ្ងាញ់ ពេលនេះកាន់តែពិសេសព្រោះមានមីនុយចូលថ្មី មួយមុខទៀតហើយគឺ បបរបាញ់កាញ់ ឯរសជាតិក៏មិនធម្មតាដែរគឺថាពិសេសតែម្តង។ ម៉ោះ ធ្លាក់ខ្យល់ត្រជាក់ៗចឹង បបួលគ្នាមកញ៉ាំដឹងតែអេមហ្មងហើយ ហុតបបរក្ដៅៗជាមួយរសជាតិដ៏ឆ្ងាញ់ចឹងអី។


ហាង ផ្ទះលតឆា នំគូឆាយ ១៩៩៣
ទីតាំង៖ ផ្ទះលេខ១១ ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក (ជិតសាលាបញ្ញាសាស្រ្តដេអិន)
លេខទូរសព្ទ៖ 012542462 / 0964995898
ហាង បាញ់កាញ់ ៥ រសជាតិ
សម្រួលដល់ការចំណាយមិនតិចទេ តម្លៃធូរថ្លៃស្រាប់ហើយ កន្លែងទីតាំង មានម៉ាស៊ីនត្រជាក់ទៀត មុខម្ហូបក៏មានច្រើនរសជាតិ ហើយបាញ់កាញ់វិញ មានរហូត ៥ រសជាតិ មានដូចជា៖ បាញ់កាញ់គ្រឿងសមុទ្រ បាញ់កាញ់ខ្យង បាញ់កាញ់ជើងជ្រូក បាញ់កាញ់សាច់ត្រី បាញ់កាញ់៥រសជាតិ និងបាយឆាស្ទាវ ជម្រើសមួយណាក៏ឆ្ងាញ់ដែរ សម្រាប់រសជាតិទឺកស៊ុបវិញត្រូវបានរំងាស់ រសជាតិ៥មុខ បញ្ចូលគ្នាបង្កើតចេញជារសជាតិដែលឆ្ងាញ់ប្លែក ញ៉ាំត្រូវមាត់តែម្តង។



ហាងបាញ់កាញ់ ៥ រសជាតិ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ក្បែររបងសាលាសន្ធរមុខ)
លេខទូរសព្ទ៖ 0966666030 / 012967713
បញ្ជាក់ហាង៖ បើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់