ស្គាល់ហាងបុកល្ហុងឆ្ងាញ់ៗទាំង៩នេះ លួងសំណព្វចិត្តពូកែ ងក់ងររបស់អ្នកបានយ៉ាងស្រួល

0
2544

ពេលនារីៗងក់ងរម្ដងៗ ពេលខ្លះអាច និងពិបាកលួងមែនអត់ ដូចនេះគួរណាស់តែស្វែងរកតិចនិកដែលអាចរំលត់កំហឹង អោយប្រែមកជាផ្អែមល្ហែមបែបស្រមោច និងស្ករវិញទើបល្អ។ ហើយចុះមានដឹងថាអ្វីខ្លះដែលអាច ធ្វើអោយនារីៗរំលត់កំហឹង ទៅវិញដោយសន្តិភាពហើយកាន់តែស្រលាញ់អ្នកកាន់តែខ្លាំងអត់ បើអត់ទេម៉ោះៗ ចាំ Admin ប្រាប់វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនតែដឹងតែមានប្រសិទ្ធភាពខ្ពស់ហ្មង គឺជូនទៅញ៉ាំម្ហូបឆ្ងាញ់ៗ ព្រោះអាចថានៅពេលដែលគាត់នឹកឃ្លានរបស់ឆ្ងាញ់ គាត់នឹងនឹកដល់រូបអ្នកដូចគ្នា។ ហើយបើតាមដឹង នារីៗដូចជា ៩៨%ហើយដែលចូលចិត្តញ៉ាំបុកល្ហុង បែបនេះហើយទើប Admin ប្រមូលយកហាងបុកល្ហុងទាំង១០ ដែលមានរសជាតិឆ្ងាញ់ ទុកសម្រាប់អ្នកទាំងអស់គ្នាជូនសំណព្វចិត្តដ៏ពូកែងក់ងររបស់អ្នកទៅញ៉ាំ។
ហាងបុកល្ហុងទាំង ១០មានដូចខាងក្រោម៖

ហាង Food House (Moto Cafe)

ហាង Food House (Moto Cafe) មានបុកល្ហុង និងយ៉ាំ នៅFood House(Moto Cafe) មានរសជាតិអ្វីខ្លះ ក្នុងនោះមានដូចជា៖ បុកល្ហុងប៉ាតេ, បុកល្ហុងងៀវ, បុកល្ហុងក្ដាម,​​ បុកល្ហុងបង្គារ, យ៉ាំប៉ាតេ, យ៉ាំបង្គារ, យ៉ាំក្ដាម និងយ៉ាំពិសេស។ ហើយបន្ថែមពីនេះក៏មាន បុកល្ហុងលាវ, ស្លាបមាន់, បាយឆាម្រះព្រៅសាច់ជ្រូក, បាយឆាម្រះព្រៅគ្រឿងសមុទ្រ និងបាយឆាត្រីប្រហើម។

ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)

ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ម្លិះនំបញ្ចុកសៀមរាប

ពេលនេះ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ហាង​ ក៏បាន​បង្កើត​មុខម្ហូប​ថ្មី​សម្រាប់​អតិថិជន​ដែល​មាន​ដូចជា៖ ​បាញ់ឆែវ​ ប្រហិត​ចៀន​ សាច់​ជ្រូក​អាំង​ បុកល្ហុង​ស្លាបមាន់​អាំង​ បុកល្ហុង​ក្ដាមប្រៃ​ បុកល្ហុង​ងាវ​ បុកល្ហុង​ជើងមាន់​ បុកល្ហុង​ខ្យង​ស្រែ​ បុកល្ហុង​បង្គា​រស្រស់​ បុក​ស្វាយខ្ចី​ និង​បុក​ពោត​។ និយាយរួម​ទៅ​ចង់​បុក​អី​ក៏មានដែរ​មិន​អោយ​ខកបំណង​ទេ​ អោយ​តែ​បាន​មកដល់​ហាង​ ហើយ​សំខាន់​គឺថា​រឿង​រសជាតិ​ឆ្ងាញ់​កប់​សារី​ហ្មង​ ស្នាដៃ​ចុងភៅ​មក​ពី​សៀមរាប​ធានា​មិន​អោយ​ខកបំណង​ទេ​ មួយ​មុខ​ណា​ក៏​ឆ្ងាញ់​ដែរ​ គឺថា​មិន​សរសើរ​មិនបាន​តែម្ដង​។

ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)

ហាង ធូស៊ីស្ទ័រ បុកល្ហុង

និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា បុកល្ហុង ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

ហាង ធូស៊ីស្ទ័រ បុកល្ហុង
លេខទូសព្ទ៖ 089 388 885 / 096 388 8885
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ហាង តុងតុងបុកអស់ស្ទះ

Admin សូមបង្ហើបមុខម្ហូបប្រចាំហាងអោយអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ

ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះម្តង សម្រាប់មុខម្ហូបគ្រប់មុខ រសជាតិគឺឆ្ងាញ់បស់គេមែន ចុងភៅមានជំនាញបទពិសោធន៍ច្រើនឆ្នាំ ទាំងមុខម្ហូប និងរសជាតិឆ្ងាញ់ ធានាគ្រប់ម៉ាត់ដែលអ្នកបានសាកពិតជាមិនខកចិត្តទេ ហើយបើមុខម្ហូបវិញមានច្រើនមុខណាស់ មានជម្រើសច្រើនសម្រាប់តម្រូវចិត្តអ្នកពិសា មួយមុខណាក៏ទំនងញ៉ាំដែរ មានដូចជា ឆ្អឹងស៊ុបម្ទេសខៀវរសជាតិដើម , បុកល្ហុងកាត់ឡាវ , បុកល្ហុងបែបថៃ , យុាំគ្រឿង , ខ្យងអប់ទឹកដូង , ក្តាមអប់ទឹកដូង រូមជាមួយគ្រឿងក្លែមគ្រប់មុខ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសាតែម្តង។

ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះ
លេខទូរសព្ទ៖ 086640000 / 0716668881 / 069543434
ទីតាំង៖ ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ

ហាង​​ តូបប្រហិត

តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច​ ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង ដើមខែម្ហូបថ្មី បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក

ហាង តុងហេង បុកឥតល្ហែ

ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ បុកឈុតរួមចម្រុះ មានគ្រប់មុខតែម្តងចម្រុះគ្នាក្នុងចានតែមួយ អាចញ៉ាំជុំគ្នាបាន ពី៤ ទៅ៦នាក់ ធានាថាដឹងតែឆ្ងាញ់ហ្មង។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរសព្ទ៖ 098 675 296 / 017 992 665
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

ហាង សំណព្វចិត្ត បុកល្ហុងថៃ

លឺតែឈ្មោះ ហាង សំណព្វចិត្ត បុកល្ហុងថៃ ក៏ដឹងថាល្បីឆ្ងាញ់ដែរ គឺបុកល្ហុងត្រូវចិត្តអ្នកញាុំ ហើយបានជាយើងហ៊ានថា ហាងនេះល្បី ព្រោតែយើងឃើញមានភ្ញៀវចូលញាុំពេញៗហាង សឹងតែរកកន្លែងអង្គុយមិនបានផង លក់ដាច់ណាស់ហើយមិន​ត្រឹមតែ​ល្បីខាង បុកល្ហុង​ប៉ុណ្ណោះទេ មុខម្ហូបផ្សេងទៀតក៏មិនណយដែរ យើងសូមរាប់ឈ្មោះម្ហូបខ្លះៗ​ ជូនលោកអ្នកមានដូចជា៖ ស្លាបមាន់ សាច់ជ្រូកអាំង ប្រហិតគោ បុកពោត បុកមីខ្យង បុកក្តាមសេះ បុកមីប៉ាតេ បុកមីពងទាប្រៃ នៅមានច្រើនមុខទៀតរួមទាំងភេសជ្ជៈផងដែរ។

ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ

ហាង សំណព្វចិត្ត បុកល្ហុងថៃ
ទូរសព្ទ៖ 010 735 657
ទីតាំង៖ ខាងក្រោយសាលាបាក់ទូក st. 149 (ផ្លូវទៅសាលាជ័យថាវី ឬ Pink House )

ហាង​ ជួប​ឃ្លាន​

អោយ​តែ​ចេញ​ក្រៅ​ម្ដង​ៗនឹកឃើញ​ឃ្លាន​តែ​បុកល្ហុង​ ម៉ោះៗ​ពេលនេះAdmin​ សូម​ណែនាំ​មកកាន់​ហាង​ ជួប​ឃ្លាន​ ដែល​មាន​បុកល្ហុង​រស​ជា​តិ​ហិរៗ​បែប​ថៃ​ឆ្ងាញ់​សាហាវ​ ធានា​ថា​បាន​ញ៉ាំ​ហើយ​ហូរ​ញើស​តក់ៗ​តែម្ដង​។

ហាង ជួបឃ្លាន
ហាង ជួបឃ្លាន
ហាង ជួបឃ្លាន

ហាង ជួបឃ្លាន
លេខទូរសព្ទ៖ 010 72 82 99 / 093 74 87 97
ទីតាំង៖ ចុះពីផ្លូវ២៧១ បត់ស្ដាំ រង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ មកត្រង់នៅខាងស្ដាំដៃ ផ្ទះលេខ១៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ