និយាយមែន! នំបញ្ចុកការីពេលរាត្រីនេះរសជាតិកប់ណាស់ អ្នកផ្សារដើមគរអ្នកណាមិនស្គាល់

តៀមនំបញ្ចុកផ្សារដើមគរ

0
2513

សម្រាប់អ្នកចំណូលនំបញ្ចុកសម្លរការី យើងហ៊ានធានាជូនថា តៀមនំបញ្ចុកល្បីប្រចាំផ្សារដើមគរដែលបើកដំណើរការលក់នាពេលរាត្រីនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយនិយាយដល់អ្នកចូលចិត្តសម្លរព្រោះអី អ្នកចូលចិត្តដឹងច្បាស់ណាស់ថា គឺនំបញ្ចុកតិច សាច់ច្រើន ហើយបន្លែស្រស់ ដាក់ម្ទេសហុយថែមបន្តិច និយាយថាអើយជាតិណាស់ ហើយតៀមរបស់បងស្រី មិនខ្វះទេសាច់ អាចកុំម៉្មងបានតាមការចូលចិត្ត មានទាំងឈាម ជើងមាន់ គ្រឿងក្នុងមាន់ សាច់មាន់ ហៅថែមបានតាមការចូលចិត្ត។

តៀមនំបញ្ចុកដែលនៅជាប់នឹង ហ្គារ៉ាសាំង កាលតិច លើផ្លូវ 374 នេះតែងមានភ្ញៀវជាច្រើនអង្គុយញ៊ាំ ពិសេសបងប្អូន ធ្វើការយប់នៅផ្សារដើមគរ ហើយក្រៅពីនោះក៏មានភ្ញៀវមកពីចំងាយផងដែរអញ្ជើញមកញ៊ាំទាំងយប់ ដោយសារតែរសជាតិនំបញ្ចុកគាត់រសជាតិឆ្ងាញ់ ណាមួយទៀតតៀមគាត់មិនមែនមានតែសម្លរការីទេ កន្លែងគាត់ក៏មានជាសម្លរខ្មែរផងដែរ។

តៀមនំបញ្ចុកផ្សារដើមគរ
ទីតាំង៖ មុំផ្សារដើមគរ ជិតហ្គារ៉ាសាំង កាលតិច លើផ្លូវ 374
ផែនទី៖ ចុចទីនេះ