អ្នកណាខ្លះធ្លាប់បានមកលេង ខេត្តមណ្ឌលគិរី ដែលជាដែនដីភូមិភាគឦសានមួយនេះ។ សម្រាប់អ្នកដែលធ្លាប់បានមកលេងទឹកដី ដ៏សម្បូរទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ច្រើនរាប់មិនអស់ ធ្លាប់បានទៅលេងកន្លែងណាខ្លះហើយ ហើយបានស្គាល់អ្វីខ្លះពីទឹកដីខេត្តមួយនេះ។

មិនបាច់ឆ្ងល់ទេណាថាហេតុអ្វី បានAdminសួរបែបនេះព្រោះតែចង់លួចបង្ហើបសម្រាប់ដែលអ្នកធ្លាប់មកលេងហើយក្ដី និងអ្នកមានបំណងថាមកលេង អោយដឹងថាបានមកដល់ទីនេះគួរណាស់តែសាកញ៉ាំម្ហូបប្រចាំត្រកូលរបស់បងប្អូនជនជាតិភាគតិចនៅទីនេះ ព្រោះថាឆ្ងាញ់ប្លែក ជាពិសេសមានក្លិនឈ្ងុយដោយការចម្អិនក្នុងបំពង់ឫស្សីតែម្ដង នោះគឺសម្លរប្រូង។

សម្លរប្រូង ជាសម្លរមួយដែលគេត្រូវចម្អិនវាដោយដុតបំពងឬស្សី ដើម្បីអោយគ្រឿងផ្សំ បន្លែ និងសាច់ ឆ្អិនហើយមានក្លិនឈ្ងុយ។ បើតាមបងស្រីម្នាក់ដែលជាជនជាតិភាគតិចបានប្រាប់មកយើងថា ម្ហូបនេះ បើគេគ្មានសាច់ គឺគេប្រើផ្សិតមកដាក់ជំនួស ហើយបើមានសាច់វិញគេហាម ដាក់សាច់ត្រី ព្រោះវាជាតំណមប្រពៃណី។

សម្រាប់អ្នកធ្លាប់មកលេងហើយមិនទាន់បានញ៉ាំ បើមានឱកាសមកលេងលើកក្រោយ គួរណាស់តែសាកអោយបានដឹងរសជាតិម្ដង អ្នកដែលមិនទាន់បានមកសោះ ដែលរៀបគម្រោងថា និងមកក៏ដូចគ្នា។ ម៉ោះ លូវមិនទាន់បានញ៉ាំ តែនេះមកមើលពីរបៀបចម្អិនតាមរយៈវីដេអូខាងក្រោមសិនទៅណា៖
វីដេអូ៖