និយាយពីរឿងពងទាកូននេះ មិនថាតែអ្នកទាំងអស់គ្នាទេដែរចូលចិត្តញ៉ាំនោះ សូម្បីតែ Admin នេះក៏ចូលចិត្តញ៉ាំដែរ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំងទៀត អត់អោយចូលចិត្តមិចកើតទៅណ៎ អ្នកចូលចិត្តពងទាកូនគ្នាយើង។ ម៉ោះ ដោយសារតែយើងចូលចិត្តញ៉ាំដូចគ្នា ចឹង Admin មិនលាក់ទេថាពងទា នៅឯណាឆ្ងាញ់នោះ អាចនិយាយបានថាមានច្រើនកន្លែង ច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា ជ្រើសរើសបានតាមកន្លែងដែលអ្នកទាំងអស់គ្នាចង់ទៅដែលមានដូចខាងក្រោម៖
ហាង MOOL
មួយក្តាំងនេះឪមីអូន ត្រៀមខ្លួនចាំជូនម៉ែមីអូនទៅញ៉ាំអោយអើយទៅ ទំនងយកតែមែនទែនបែបនេះ មិនអាចរួចខ្លួននោះទេ រសជាតិពងទាកូនដុតទឹកអំពិលទុំ និងរសជាតិពងទាកូនដុតទឹកត្រីកោះកុង មុខម្ហូបថ្មីទើបតែបង្កើតចេញពីហាងMOOl ផ្ទាល់តែម្តង។



ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ហាង ពងទាកូនច្បារអំពៅ
ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?



ហាង ពងទាកូនច្បារអំពៅ
ទូរស័ព្ទ៖ 017 27 27 12 / 077 560 168
ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)
ពងទាកូនផ្សារតាប៉ាង
ស្ថិតនៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។



តូប ពងទាកូនផ្សារតាប៉ាង
ទូរស័ព្ទ៖ 010 977 017
ទីតាំង៖ ម្តុំផ្សារតាប៉ាងមុខផ្ទះបាក់បែក
បង្អែមម៉ាក់អាកាំង
ភាពល្បីល្បាញ និយាយតៗគ្នា ពីហាង បង្អែមម៉ាក់អាំកាំង ពងទាកូន ម្តុំផ្សារញ៉ែ ម្តុំសន្ធរម៉ុក និង ក្រោយសាលាវ៉ាន់ដា ហើយពេលនេះម្ចាស់ហាង ក៏ត្រូវតែវិវឌ្ឍន៍ខ្លួនជាមួយសាខាទី ៤ ទៀតមានការតុបតែងកាន់តែល្អប្រសើរ បន្ថែមពីលើទីតាំងចាស់ និងងាយស្រួលដល់អ្នកពិសាទាំងអស់គ្នា ។


ហាង បង្អែមម៉ាក់អាកាំងសាខាទី៤
ទូរស័ព្ទ៖ 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា