ពេលដល់ម៉ោងបាយម្ដងៗឃ្លាន ពិបាកចិត្តមិនដឹងទៅញ៉ាំអីនៅណាមែនអត់ ឈប់ខ្វល់ទៅឃើញចំណងជើងខាងលើ គួរតែយល់ហើយថាគួរតែទៅញ៉ាំនៅណានោះ។ និយាយលែងសើចអី ចំពោះម៉ូយៗរបស់ភោជនីយដ្ឋានបាយ័ន ដឹងច្បាស់ណាស់អំពីសេវាកម្មដ៏លឿនរហ័ស និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជនរបស់ភោជនីយដ្ឋាន។



បែបនេះសម្រាប់អ្នកមិនទាន់បានមកញ៉ាំនៅទីនេះ គួរតែមកសាកហើយ ព្រោះថាម្ហូបមានឆ្ងាញ់ៗជាច្រើនមុខថែមទៀតផង ដែលអាចជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា សម្រាប់អាហារពេលព្រឹក ពេលថ្ងៃ និងពេលរសៀលត្រឹមម៉ោង ៤រសៀល។ សម្រាប់អ្នកទាំងអស់គ្នាដែលបានមកញ៉ាំអាហារពេលព្រឹកនៅទីនេះ កុំភ្លេចញ៉ាំ គុយទាវសាច់ចិញ្ច្រាំពិសេស ព្រោះជាម្ហូបពិសេសប្រចាំហាងដែលមានរសជាតិឆ្ងាញ់ពិសេសទាំងទឹកស៊ុប និងសាច់ ដោយចម្អិនយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីគុយទាវសាច់ចិញ្ច្រាំពិសេសនេះ ក៏មានមីគាវពិសេស, ហ្វើ, នំប៉័ងបន្ទះដែក, ការីនំបញ្ចុក និងឌីមស៊ាំគ្រប់ប្រភេទផងដែរ។



តែប៉ុណ្ណេះពេលបានមកដល់ ភោជនីយដ្ឋានបាយ័ន កុំភ្លេចម្ហូបទាំងអស់នេះណា ដាក់មួយមុខណាក៏ឆ្ងាញ់មិនអោយទាស់ចិត្តដែរ។ បបួលគ្នាមកវឺតៗ មកណា កុំបង្អង់យូរអី ហើយបើថាចំណតរថយន្តវិញ គឺធំទូលាយខ្លាំងមែនទែនដែលលោកអ្នកអាចធ្វើការចតបានយ៉ាងងាយស្រួល។ ពិសេសៗបែបនេះហើយ មិនអាចរំលងបានទេណាម្ហូបឆ្ងាញ់ៗ សេវាកម្មល្អ គឺមាននៅ ភោជនីយដ្ឋានបាយ័ន ៕






ភោជនីយដ្ឋានបាយ័ន
ទីតាំង៖ សាខាបឹងស្នោ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រឺ ចុចទីនេះ
លេខទូរសព្ទ៖ 017 97 97 67 / 060 97 97 67 / 096 9 97 97 67
ទីតាំង៖ សាខាផ្លូវ 598(ផ្លូវឯកឧត្តម ជាសុផារ៉ា)
លេខទូរសព្ទ៖ 076 7 97 97 67 / 096 7 97 97 67
វីដេអូ៖