ទីរួមខេត្តបាត់ដំបង ថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០ សល់មិនប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង នឹងមានការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ម៉េចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅម៉េចបានហើយបើមិនដឹងតៅណា កុំបារម្ភថាមិនដឹងទៅណានោះ ចាំ Admin ណែនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។

រឿងសំខាន់៤ ដែលអ្នកទៅបុណ្យទន្លេគួរដឹងនោះគឺ រឿងទី១ លោកអ្នកក៏អាចធ្វើដំណើរកម្សាន្តដោយជិះរថភ្លើងទៅក៏បានដែរ ចេញដំណើរនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៧៖៣០នាទីព្រឹក ដោយតម្លៃសំបុត្រក្នុងម្នាក់មានតម្លៃ ៥ ដុល្លារប៉ុណ្ណោះ និងចំណាយពេលធ្វើដំណើរប្រមាណ ៨ទៅ១០ម៉ោង ទិញតាមអនឡាញងាយស្រួល ចុចទីនេះ សម្រាប់ទីតាំងទិញដោយផ្ទាល់ ចុចទីនេះ។


រឿងទី២ នោះគឺកន្លែងគេង ដោយខាងមន្ទីរទេសចរណ៍ខេត្តបានផ្តល់ជម្រើសសមស្របមួយ ដោយមានការជួលតង់ និងទីតាំងសម្រាប់បោះតង់ ដែលស្ថិតនៅបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដោយតង់មួយតម្លៃ ៥ ដុល្លារ មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក និងអគ្គិសនី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០៨៩ ៥៩៥ ២៧៥ និង ០៦៩ ៣៩៩ ៣១២។

រឿងទី៣ ច្បាស់ជាចង់ដឹងហើយមែនទេថា ប្រសិនបើយើងទៅលេងក្នុងកម្មវិធីបុណ្យទន្លេ នោះយើងអាចចូលរួមក្នុងកម្មវិធីអ្វីខ្លះ ទស្សនាបានអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត? ម៉ោះៗ មិនបាច់ឆ្ងល់ទេចាំ Admin ប្រាប់ក្នុងនោះមានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបរទេស និងមហោស្របម្ហូបអាហារជាដើម ជាពិសេសថែមទៀតនោះនៅពេលយប់ និងមានការបាញ់កាំជ្រួចជាច្រើនគ្រាប់ផងដែរ។



ដឹងអំពីព្រឹត្តិការណ៍បុណ្យទន្លេរួចហើយ ចឹង រឿងទី៤ នោះគឺកន្លែងដើរលេងក្រៅពីក្នុងកម្មវិធីបុណ្យទន្លេ យើងគួរមកស្គាល់កន្លែងដែរត្រូវទៅលេងដែលមានទេសភាពស្អាតៗ និងថតរូបទុកជាអនុស្សវរីយ៍ធានាថាបានមអ៊ែមហ្មង ជាពិសេសនារីៗដឹងតែពេញចិត្តស្ដូកជាមួយទេសភាពនៅតំបន់ទាំងអស់នោះដែលមានដូចខាងក្រោម៖
ផ្ទះផ្កា Begonia បាត់ដំបង និងចំការទំពាំងបាយជូ ស្រុកបាណន់





ផ្ទះផ្កា Begonia បាត់ដំបង និងចំការទំពាំងបាយជូ ស្រុកបាណន់
លេខទូរសព្ទ៖ 012 665 238
ទីតាំង៖ ចុចទីនេះ
សួន សន្តិភូមិ Suon Santiphumi



សួន សន្តិភូមិ Suon Santiphumi
លេខទូរសព្ទ៖ 069 258 917
ទីតាំង៖ ចុចទីនេះ
Bamboo Train-ឡូរីជើងភ្នំបាណន់



Bamboo Train-ឡូរីជើងភ្នំបាណន់
លេខទូរសព្ទ៖ 092 306 373
ទីតាំង៖ ចុចទីនេះ
ភ្នំសំពៅ



ភ្នំសំពៅ (មើលសត្វប្រជៀវ)
ទីតាំង៖ ចុចទីនេះ
បើដើរលេងអស់កម្លាំងហើយចង់ញ៉ាំម្ហូបឆ្ងាញ់ៗសាមញ្ញតែល្បី នៅបាត់ដំបងក៏អាចទៅប៉ុន្មានកន្លែងខាងក្រោមនេះបានផងដែរ ម៉ោះមកមើលតិចមើល៎ចង់ទៅញ៉ាំមួយណាដែរ។
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក



អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក អាហារដ្ឋាន R1 បាយ
ទាដុតអំបិលម្ទេសទួលតាឯក


ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក
ណែមជ្រៃកោង
និយាយដល់ណែមជ្រៃកោង សម្រាប់អ្នកដែលធ្លាប់បានញ៉ាំច្បាស់ជានឹកឃើញដល់រសជាតិដ៏ឆ្ងាញ់ ដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់អ្នកបាត់ដំបងនេះហើយ។


ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។
