អាហារសម្រន់នាពេលបច្ចុប្បន្ននេះមានច្រើនមុខណាស់ មានសឹងតែគ្រប់ទីកន្លែងទៅហើយ តែថ្ងៃនេះAdminសូមណែនាំ អាហារសម្រន់ គឺបាញ់ស៊ុងកន្លែងនៅក្នុងភ្នំពេញ និយាយពីលក់ដាច់ ភ្ញៀវច្រើន រសជាតិឆ្ងាញ់ តម្លៃសមរម្យ តែទាល់តែទៅលឿនតិចទើបបាន ដោយសារលក់ដាច់ហើយ ក្នុង១ថ្ងៃអាចលក់អស់ដល់ ៥០គីឡូអី លក់ដាច់គ្មានសល់ទេ មោះតាមដានខាងក្រោមនេះទាំងអស់គ្នាណា។
ហាង បាញ់ស៊ុងដេលី
ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។



មិចហើយអានប៉ុណ្ណេះហើយល្មមហេវហើយ នៅចាំអីទៀតវឺតៗទៅ ទៅដល់ហាងបាញ់ស៊ុងដេលី ដាក់មួយណាក៏បាន បើដាក់មួយចានមិនពេញក្រពះ ដាក់ថែមមួយទៀតកុំអោយចាញ់ Admin ណ៎ា ព្រោះថា Admin អោយតែបានទៅគឺថាញ៉ាំម្ដង២ចានអីណោះ! ដោយហេតុតែអាហារដែលមាននៅក្នុងហាង គឺមានរសជាតិដើម ហើយឆ្ងាញ់ដែលជាស្នាដៃម្ចាស់ហាងគឺធ្វើខ្លួនឯងផ្ទាល់មិនយកពីផ្សារមកលក់នោះទេ ។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់50kg ឯណោះ។


អូភ្លេចប្រាប់អ្នកទាំងអស់គ្នាហាងបាញ់ស៊ុងដេលីក៏មានទទួលរាល់ការកម្មង់ដូចជាគួង ឆាយ៉ បាញ់ហ៊យ សម្រាប់គ្រប់កម្មវិធីផងដែរ ដូច្នេះងាយស្រួលមែនទែនពេលមានកម្មវិធីហើយចង់ញ៉ាំរបស់ទាំងនេះដោយមិនបាច់រវល់មុខក្រោយលោកអ្នកធ្វើការកម្មង់នៅហាងបាញ់ស៊ុងដេលីបាន ធានាថាឆ្ងាញ់ពេញចិត្តស្ដូកតែម្ដង។ បន្ថែមពីនោះទៀតហាងបាញ់ស៊ុងដេលី ក៏មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងជូនអតិថិជន ឯថ្លៃសេវាតាមទីតាំងជិតឆ្ងាយ។ ម៉ោះ វឺតៗមកនៅចាំអីទៀតមកញាំនៅហាងផ្ទាល់ក៏បាន រឺកម្មង់យកទៅញ៉ាំនៅទីណាក៏បាន៕


ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ និងអ្នកខ្លះទៀតបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំងពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់ ។



ស្ថិតលើផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី មានកន្លែងលក់បាញ់ស៊ុងឆ្ងាញ់មួយកន្លែងលក់យូរឆ្នាំហើយឈ្មោះថា ចែស្រីបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់ ភ្ញៀវមកញ៉ាំពេញៗតុ ភាគច្រើនអ្នកស្គាល់កន្លែងនោះដោយមានរបស់ញ៉ាំច្រើនមុខសុទ្ធតែឆ្ងាញ់ៗ មានដូចជា៖ បាញ់ស្រ៊ុង បាញ់ហ៊យ បាញ់ឆាវ គួង នំជើងជ្រូក រសជាតិគឺឆ្ងាញ់ហ្មង ។




ភាគច្រើនគេហៅកន្លែងនោះថា ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់ លក់៣០ឆ្នាំមកហើយ បច្ចុប្បន្ននេះនៅតែលក់ដាច់ខ្លាំង ពេលខ្លះរកកន្លែងអង្គុយសឹងតែគ្មានផង លក់ដាច់ណាស់ នំកន្លែងគាត់ឆ្ងាញ់គ្រប់មុខហ្មង ក្នុងមួយថ្ងៃគាត់អាចលក់ចន្លោះពី ៣៥គីឡូ ទៅ៤០គីឡូ លក់គ្មានសល់ទេ សម្រាប់អ្នកនៅម្តុំនោះបើមិនទាន់បានសាកទេ អាចទៅរកញ៉ាំបានណា លេខទូរស័ព្ទទំនាក់ទំនង010 54 51 50 / 012 23 75 87 ៕




ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ទីតាំង៖ ផ្លូវ ១០៧ ផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី
លេខទូរស័ព្ទ៖ 010 54 51 50 / 012 23 75 87