ប្លែកមាត់សប្បាយញ៉ាំអស់ទាស់ ប៊ូហ្វេបែបជប៉ុន នៅ Shaburi & Kintan Buffet ញ៉ាំម៉ាឆ្អែតញ៉ាំម៉ាតឹងពោះញ៉ាំតាមចិត្ត?

Shaburi & Kintan Buffet

0
1626

ធ្លាប់តែញ៉ាំប៊ូហ្វេធម្មតាៗ ឡើងស៊ាំហើយមែនអត់? ម៉ោះៗ ពេលនេះដើម្បីអោយប្លែកមាត់ និងទទួលបានរសជាតិដ៏ឈ្ងុយឆ្ងាញ់ បបួលគ្នាមកសាកប៊ូហ្វេបែបជប៉ុននៅ Shaburi & Kintan Buffet ម្ដងមើល?។ និយាយពីថាអោយតែបានមក គឺដឹងតែសប្បាយញ៉ាំហ្មងហើយ ជាមួយប៊ូហ្វេបែបជប៉ុន ជាពិសេសនោះគឺទទួលបានរសជាតិប្លែកទាំងសាច់អាំង និងស៊ុបតែម្ដង។

Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet

Shaburi & Kintan Buffet គឺមានទាំងស៊ុប សាច់អាំង និងម្ហូបចម្អិនហើយស្រាប់ជាច្រើនមុខ ហើយក៏មានបង្អែម និងបន្លែស្រស់ៗជាច្រើនប្រភេទ។ សម្រាប់តម្លៃប៊ូហ្វេនៅទីនេះគឺបែងចែកតម្លៃជា ៣ប្រភេទដូចជាតម្លៃសម្រាប់អ្នកញ៉ាំតែស៊ុប តម្លៃចាប់ពី 11.80$ ឡើងទៅ សម្រាប់អ្នកដែលចង់ញ៉ាំតែសាច់អាំង តម្លៃចាប់13.80$ ឡើងទៅ និងអ្នកដែលចង់ញ៉ាំទាំងស៊ុប និងសាច់អាំងគឺតម្លៃចាប់ពី 20.80$ ឡើងទៅ។ ចំពោះឈុតសាច់អាំង គឺមានសាច់ជាច្រើនប្រភេទដែរលោកអ្នកអាចធ្វើការកុម្ម៉ង់បានតាមរយៈបុគ្គលិក ហើយនឹងមានសេវាកម្មលើកជូនដល់កន្លែងតែម្ដង។ ចំណែកឯឈុតស៊ុបវិញ គឺមានទឹកស៊ុបជាច្រើនប្រភេទដែរគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរកាន់តែពិសេសនោះគឺគ្រប់មុខម្ហូប និងទឹកជ្រលក់នៅទីនេះគឺរសជាតិដើមបែបជប៉ុនតែម្ដង អាចនិយាយបានថាអ្នកដែលចូលចិត្តញ៉ាំម្ហូបបែបជប៉ុនមកទីនេះគឺដឹងតែមិនខកបំណងហ្មង។

Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet

ពិសេសៗបែបនេះហើយនៅចាំអីទៀត ប៊ូហ្វេបែបជប៉ុនណាមិនមកញ៉ាំម៉េចបាន ស៊ុប សាច់អាំង និងម្ហូបចម្អិនហើយស្រាប់ដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខកំពុងរងចាំលោកអ្នក។ បើបានមកហើយ កុំភ្លេចបបួលដៃគូរពូកែញ៉ាំរបស់អ្នកមកណា ហើយដាក់ម៉ាតឹងពោះទៅកុំគិតរឿងធាត់ សំខាន់មកដល់កន្លែងឆ្ងាញ់ត្រូវតែបំពេញក្ដីសុខអោយខ្លួនឯង?។ ហើយមួយវិញទៀតសម្រាប់រយៈពេលនៃការញ៉ាំប៊ូហ្វេនៅទីនេះ គឺក្នុងម្នាក់មានពេល១ម៉ោង ៣០នាទីក្នុងការញ៉ាំ និងសម្រាប់ដែលចង់រៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងផ្សេងលោកអ្នកអាចធ្វើកក់បានតាមរយៈលេខទូរសព្ទ 098 55 17 88 ទីតាំងKhalandale Mall Branch

Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet
Shaburi & Kintan Buffet

Shaburi & Kintan Buffet
សាខា Khalandale Mall Branch
លេខទូរសព្ទ៖ 098 55 17 88
ផែនទី៖ ចុចទីនេះ
សាខា Aeon Mall Phnom Penh (2nd Floor, Aeon1)
លេខទូរសព្ទ៖ 098 22 17 88
ផែនទី៖ ចុចទីនេះ
សាខា Aeon Sen Sok City (2nd Floor, Aeon2)
លេខទូរសព្ទ៖ 098 33 17 88
ផែនទី៖ ចុចទីនេះ

វីដេអូ៖