អ្នកណាគេហ្វេនផ្កាប់មុខ នៃអាហារតាមចិញ្ចើមផ្លូវខ្លះ? ចេញមុខសារភាពលឿនមក បានគ្នាព្រោះថា Admin ក៏ចូលចិត្តណាស់ដែរ ព្រោះតែវាមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។ ហើយចាប់ពីពេលនេះអ្នកចូលចិត្តញ៉ាំអាហារតាមចិញ្ចើមផ្លូវគ្នាយើង នឹងកាន់តែរីករាយសប្បាយញ៉ាំថែមទៀតជាមួយអាហារតាមចិញ្ចើមផ្លូវបែបសម័យថ្មីពី ធ្យូប សេនត្រល ដែលពិសេសជាងអាហារតាមចិញ្ចើមផ្លូវដែរយើងធ្លាប់ញ៉ាំកន្លងមក?។



ធ្យូប សេនត្រល បានប្រមូលផ្ដុំនូវអាហារជាច្រើនមុខច្រើនជម្រើស និងចម្រុះជាតិសាសន៍ ថែមទាំងបានផ្សារភ្ជាប់ជាមួយរូបមន្ត គ្រឿងផ្សំ និងរសជាតិពិសេសតាមបែបមនុស្សសម័យថ្មី ដែរអាចនិយាយបានថាញ៉ាំហើយគឺដឹងតែពេញចិត្តស្ដូកហ្មង។ អ្វីដែរកាន់តែពិសេសថែមទៀតនោះ ធ្យូប សេនត្រល មិនត្រឹមតែផ្ដល់ជូននូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ គឺថែមទាំងមានតម្លៃសមរម្យ រួមទាំងអនាម័យខ្ពស់ បរិយាកាសថ្មី និងសេវាកម្មល្អលឿនរហ័សជាទីគាប់ចិត្ត។ ចំពោះមុខម្ហូបប្រចាំហាងដែរគ្រប់គ្នាគួរតែភ្លក្សនោះគឺមានដូចជា បាយសាច់ជ្រូកអាំង បាយឆាម្រះព្រៅ និងខគោ ប៉ុន្មានមុខនេះគឺឆ្ងាញ់ខ្លាំងណាស់ ហើយក្រៅពីនេះក៏មាន គុយទាវគោក គុយទាវភ្នំពេញ បាយបាងព្រៃ បាយមាន់ចំហុយ លតឆា រួមទាំងបង្អែមជាច្រើនមុខទៀត។



សម្រាប់អ្នកដែលចាប់អារម្មណ៍ ចង់ភ្លក្សរសជាតិអាហារតាមចិញ្ចើមផ្លូវបែបសម័យថ្មីនេះ កុំភ្លេចណាសូមអញ្ជើញមកកាន់ធ្យូប សេនត្រល ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Samai Square ផ្លូវ317 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ផែនទី ចុចទីនេះ ។ ចំពោះលោកអ្នកដែរមិនអាចមកញ៉ាំនៅហាងបាន ក៏អាចធ្វើការកុម្ម៉ង់បានផងដែរតាមរយៈ foodpanda បានផងដែរ៕







ធ្យូប សេនត្រល
លេខទូរសព្ទ៖ 087 915 559
ទីតាំង៖ ស្ថិតនៅក្នុងផ្សារទំនើប Samai Square ផ្លូវ317 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
វីដេអូ៖