កាន់តែមើលកាន់តែឃ្លាន សម្រាប់អ្នកភ្នំពេញ ឬអ្នកនៅបណ្តាខេត្តផ្សេង ថ្ងៃណាបានឡើងទៅខេត្តសៀមរាប កុំរំលងកន្លែងសាច់អាំងល្បីឆ្ងាញ់ លក់ដាច់ខ្លាំងតែម្តង នោះគឺ ហាង តារានីសាច់អាំងសាខា១ (សាខាដើម) ជម្រើសល្អ ចំណាយតិច ញ៊ាំឆ្ងាញ់មិនស្តាយលុយរឿងអីថាមិនសាកនោះ។



ជឿជាក់ថាបងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង តារានីសាច់អាំង រួចមកហើយ តែថ្ងៃនេះសូមណែនាំលោកអ្នកអោយស្គាល់សាខាទី១ ឬអាចនិយាយបានថាជាសាខាម្ចាស់ដើម ដែលល្បីនៅខេត្តសៀមរាបផ្ទាល់ អតិថិជនជាច្រើនទទួលស្គាល់ លើរសជាតិទឹកជ្រលក់ទឹកកាពិឆ្ងាញ់ និងប្រភេទសាច់ដែលគាត់យកមកលក់គឺស្រស់ៗថ្មីៗ ញ៊ាំហើយទទួលបានរសជាតិឆ្ងាញ់ រីឯតម្លៃវិញគឺសមរម្យ អស់ត្រឹម៤មុឺនរៀលអី អាចញ៊ាំបានគ្នា ២ទៅ ៣នាក់ គឺធូរថ្លៃមែនទែន។



មកដល់ពេលបច្ចុប្បន្ន សម្រាប់ ហាង តារានីសាច់អាំង បានដាក់លក់នៅហ្វ្រេនឆាយ តាមបណ្តារាជធានីខេត្ត ៨សាខារួចមកហើយ នេះក៏ជាឱកាសមួយសម្រាប់បងប្អូនដែលមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន ទិញហ្វ្រេនឆាយពី ហាង តារានីសាច់អាំង លោកអ្នកអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់លេខ 076 22 89 356 / 096 98 88 550 ។



ដូចនេះកុំភ្លេចណាអ្នកសៀមរាប ឬអ្នកភ្នំពេញយើង ពេលណាទំនេរ បានឡើងទៅខេត្តសៀមរាប ឆ្លៀតកុំខកខាន សាករសជាតិសាច់អាំង តារានីសាច់អាំង ម្តងណា៎ ។






ហាង តារានីសាច់អាំងសាខា១ (សាខាដើម)
ទីតាំង៖ លើវិថីអ៊ុំឃុន ក្រោយ Heritage Walk
លេខទូរសព្ទ៖ 076 22 89 356 / 096 98 88 550
វីដេអូ៖