តោះសំណព្វចិត្តណាចូលចិត្តញ៉ាំងាវស្រុះ មឹកអាំង សាច់អាំង និងប្រភេទគ្រឿងសមុទ្រអាំងជាច្រើនប្រភេទទៀតខ្លះ? ម៉ោះៗ ពេលនេះហាង Kinme មានលក់នូវមុខម្ហូបពិសេសទាំងអស់នេះ បំពេញតម្រូវការរបស់អស់លោកអ្នកហើយ រីឯរសជាតិវិញបាច់យាយឆ្ងាញ់សាហាវណាស់ បានញ៉ាំហើយគឺដឹងតែជក់មាត់ជីបៗហ្មង?។



ចំពោះមុខម្ហូបដែល Admin ចង់ណែនាំអ្នកទាំងអស់គ្នាដែលមានរសជាតិឆ្ងាញ់ខ្លាំង និងល្បីប្រចាំហាង Kinme នោះគឺងាវស្រុះ មឹកអាំង។ សម្រាប់ងាវស្រុះ នៅទីនេះគឺងាវធំៗល្អជាប្រភេទងាវលេខមួយសាច់ពេញណែន ហើយត្រូវបានគេស្រុះជាមួយទឹកដូងដែលមានដាក់ស្លឹកតយធ្វើអោយងាយកាន់តែមានជាតិ ហើយពេលបានជ្រលក់ជាមួយទឹកជ្រលក់ ៣រសជាតិប្រចាំហាងទៀតរសជាតិកើនថ្វេរដង។ ចំណែកឯមឹកអាំង ក៏ពិសេសមិនធម្មតាព្រោះថាមឹកធំល្អ និងស្រស់ៗហើយពេលអាំងគឺចុងភៅបានវះប្រលាក់គ្រឿងទាំងក្នុង និងក្រៅធ្វើអោយសាច់មឹកចូលជាតិល្អឆ្ងាញ់ពិសេស។ ហើយក្រៅមុខម្ហូបទាំងពីរនេះ ក៏មាននូវមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតដូចជា បង្គារអាំង ដៃមឹកអាំង សាច់គោអូស្ត្រាលីអាំង ស្លាបមាន់អាំង តៅហ៊ូអាំង ប្រហិត សាច់មាន់អាំង សាច់ជ្រូកអាំង ផ្សិតអាំង និងមុខម្ហូបជាច្រើនទៀត។


ណ្ហើយ សុទ្ធតែមុខម្ហូបពិសេសបែបនេះរំលងម៉េចបាន ហើយណាមួយថ្ងៃចុងសប្ដាហ៍បែបនេះផងណាត់មិត្តភក្តិ សំណព្វចិត្ត សំណព្វបេះដូងមកញ៉ាំមកណា។ ជាពិសេសសម្រាប់អ្នកដែលចេញពីធ្វើការ ចង់កាត់ស្ត្រេសក៏អាចមកទីនេះបាន ដោយអាចញ៉ាំជាមួយមុខម្ហូបឆ្ងាញ់ៗ និងស្រាបៀរបានយ៉ាងរីករាយ៕


ហាង Kinme
លេខទូរសព្ទ៖ 098 23 33 68
ទីតាំង៖ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង២ថ្ងៃ ដល់ម៉ោង ១០យប់)
វីដេអូ៖