អ្នកដែលឧស្សាហ៍ទៅលេងសៀមរាប ទៅលេងប្រាសាទអង្គរវត្ត អ្នកណាខ្លះធ្លាប់បានញ៉ាំនំបញ្ចុកទឹកប្រហុកអំបិលម្ទេស ត្រីអណ្ដែងអាំង នេះខ្លះ? សម្រាប់អ្នកដែលមិនទាន់បានញ៉ាំ និងមិនទាន់បានស្គាល់Admin សុំប្រាប់តិចចុះបើចង់មកញ៉ាំអាចមករកបាននៅ កន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស ដែលមានទីតាំងស្ថិតនៅ មុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង គឺថាបានមកដល់ហើយគួរតែញ៉ាំ ព្រោះថារសជាតិឆ្ងាញ់សាហាវ ញ៉ាំហើយគឺដឹងតែលាន់មាត់សរសើរហ្មងហើយ។



សម្រាប់នៅកន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស គឺមាននំបញ្ចុកសម្លរខ្ជាយ នំបញ្ចុកទឹកប្រហុក ដែរមានពីររសជាតិគឺហិរ និងអត់ហិរ។ ហើយថ្មីៗនេះដើម្បីបំពេញតម្រូវការអតិថិជន ចែណាង ក៏បានច្នៃកន្ទុយហេសដែរអាចញ៉ាំជាមួយនំបញ្ចុក និងអាចអន្លក់ជាមួយត្រីអាំងយ៉ាងឆ្ងាញ់ពិសេសផងដែរ គឺថារសជាតិពិសេសខ្លាំងណាស់ ឯតម្លៃក៏សមរម្យថែមទៀត។



បែបនេះសម្រាប់អ្នកសៀមរាប និងអ្នកដែលមានគម្រោងទៅលេងសៀមរាបហើយចង់ញ៉ាំ ចង់ភ្លក្សរសជាតិថាឆ្ងាញ់ប៉ុណ្ណា មកកន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស មកAdmin ធានាថារសជាតិទឹកប្រហុក កន្ទុយហេស និងត្រីអណ្ដែង គឺឆ្ងាញ់ ឆ្ងាញ់ដល់លិឍមាត់?៕




ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
លេខទូរសព្ទ៖ 097 760 3322 / 070 720 566
ទីតាំង៖ ស្ថិតនៅមុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង
វីដេអូ៖