ដូចជាខានយូរហើយ គិតចង់ញ៉ាំនំគូឆាយក្តៅៗ នំអំបែងនំគ្រក់ស្រួយៗផ្ទាប់បន្លែ ជ្រលក់ទឹកខ្ទិះដូង ម្ទេសហឹរៗ ហើយស្រម៉ៃមើលឆ្ងាញ់ថា បើដាក់ចូលមាត់ឆ្ងាញ់ប៉ុណ្ណាទៅ ។



ដឹងតែមិនខុសចិត្តទេ អាចនិយាយថា ប្រមូលម្តុំទៅដោយអាហារសម្រន់ក្តៅៗតែម្តង ចង់ញ៉ាំអីក៏បាន លតឆា មីឆា នំអំបែងនំគ្រក់ នំគួឆាយក្តៅស្រួយៗ រសជាតិអាចធានាបានដោយសាររសជាតិដើមលក់ក៏ច្រើនឆ្នាំហើយតាំងពីឆ្នាំ១៩៩៣មកម្លេស សម្រាប់តម្លៃវិញក៏សមរម្យដែរ។



សម្រាប់អ្នកទាំងអស់គ្នាដែលនិយមចូលចិត្តពិសារអាហារ សម្រន់បែបក្តៅៗ ស្រួយដូចជានំគ្រក់ នំអំបែង មោះមកហាងនេះបាន ហាង ផ្ទះលតឆានំគូឆា និងផ្ទះនំអំបែងនំគ្រក់ ជាប់គ្នាតែម្តង ញ៉ាំខាងណាក៏បានដែរអត់បញ្ហាទេ ហើយតម្លៃវិញគឺ នំគូឆាយតម្លៃ ១៥០០៛ នំគ្រក់មួយ៥០០៛ នំអំបែង៤០០០៛ និយាយទៅសមរម្យហើយ ចឹងគិតថាចង់សាកម្តងមើលម៉េចដែរ។




ហាង ផ្ទះអំបែងនំគ្រក់ ១៩៩៣
ទីតាំង ៖ ផ្ទះលេខ13 ផ្លូវ112 សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក
លេខទូរស័ព្ទ ៖ 096 49 95 898 / 012 54 25 62