និយាយដល់ផ្ទះស្រលាញ់ បងប្អូនភាគច្រើនបានដឹងហើយថាជាហាងលក់សម្លៀកបំពាក់ដោយ រាជនីក្រមា គឺកញ្ញា មាន សូនីតា ហើយហាងមួយនេះដែរក៏ជាហាងដែលបានជួយអភិរក្ស អោយទីផ្សាររបស់ក្រមារស់បន្តបានមកដល់បច្ចុប្បន្ន ហើយក៏ជាផ្ទះមួយដែលបានផ្តល់ក្តីស្រលាញ់ដល់បងប្អូនសហគមន៍ក្រមា មានការងារធ្វើដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃផងដែរ។


ដោយសារតែចិត្តស្រលាញ់ ជំនះចង់អោយក្រមា មានដង្ហើមទីផ្សារឡើងមកវិញ កញ្ញា មាន សូនីតា បានព្យាយាមបង្កើត និងច្នៃក្រឡារបស់ក្រមា អោយប្លែកៗ ថ្មីៗ ដោយដៃ និងខុសពីក្រមាធម្មតាដែលមានតាមទីផ្សារនានា ចឹងហើយសម្រាប់បងប្អូនដែលចូលចិត្ត ស្រលាញ់សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ដែលផលិតឡើងដោយក្រមានោះ ចំម៉ាច់តែម្តង ពេលនេះ រដូវកាលនេះ ឪកាសភ្ជុំបិណ្ឌនេះតែម្តង ខាងផ្ទះស្រលាញ់ ក៏មានជាការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមក ដោយផលិតផលទាំងអស់គ្រប់មុខពេញហាង គឺ ទិញ១ថែមជូន១ រហូតអស់ពីស្តុកតែម្តង ចាប់ពីបិណ្ឌ ១ នេះតទៅ ដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌ។

ចំនេញពេញទីហ្មង បញ្ចុះតម្លៃចំឪកាសភ្ជុំបិណ្ឌចឹង កំពុងរកសម្លៀកបំពាក់ ស្លៀកទៅវត្តសម្រាប់រដូវភ្ជុំបិណ្ឌនេះ ពិតជាលែងខ្វល់ច្រើនទៀតហើយ មករកម៉ូដបានស្អាតៗ ច្រើនណាស់សម្រាប់បងប្អូនដែលត្រូវការ ហើយបើមិនពេញចិត្ត ចង់បានម៉ូដដោយចិត្តខ្លួនឯងស្រលាញ់ទៀតនោះ អ្នកក៏អាចធ្វើការកុំម៉្មងម៉ូដ ប្រភេទក្រមា ដោយខ្លួនឯងបានផងដែរ ហើយរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅ១០ថ្ងៃ ប៉ុណ្ណោះ។
រួសរួនឡើងណា ប្រយ័ត្នអស់ពីស្តុកណា អូ៎ភ្លេចសួរអ្នកទាំងអស់គ្នា តើបានដាក់គំរោងទៅប៉ុន្មានវត្ដដែរ ភ្ជុំនេះ កុំភ្លេច comment ប្រាប់ admin ផងណា រីករាយឪកាសភ្ជុំបិណ្ឌ សូមអោយបានសុខ សប្បាយគ្រប់ៗគ្នា។


?ហាង Slanh House ផ្ទះស្រលាញ់
?ទូរស័ព្ទ 071 950 8888
? ទីតាំង នៅផ្លូវប៉ាស្ទ័រ51 កែងផ្លូវ306 ម្ដុំបឹងកេងកង១ ភ្នំពេញ ទល់មុខ Mo Mo Paradise