អ្នកណាខ្លះប្រាប់ភ្លាមមក ធ្លាប់សាងស្នេហ៍នៅកន្លែងចាក់ខ្ចៅ ខ្យងខ្លះ ជាពិសេស ហាងខ្ចៅសាងស្នេហ៍ ក្រោយសាលាបឋមសិក្សាបាក់ទូក លឺថាពេញខ្លាំង ហើយមានរបស់ញ៉ាំច្រើន ភាគច្រើនសម្បូរយុវវ័យចូលចិត្តទៅញ៉ាំនៅទីនោះណាស់មិនចឹងហី!។


អស់រយៈពេល 24 ឆ្នាំមកហើយដែល ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង និយាយលេងទេណា តាមពិតទៅ គឺកន្លែងគាតនៅក្រោយសាលាបឋមសិក្សាបាក់ទូកផ្ទាល់ ហើយក៏ក្បែរសាលាជ័យថាវីដែរ ដូចនេះហើយគឺសម្បូរសិស្សសាលាច្រើនដែលចូលមកញ៉ាំនៅកន្លែងគាត់ មួយវិញទៀតហាង ខ្ចៅសាងស្នេហ៍ មានរបស់ញ៉ាំច្រើនមុខណាស់ ទំនងៗខ្លាំងទៀតផង។

មោះចឹងនេះប្រសិនបើលោកអ្នកដែលមិនធ្លាប់បានស្គាល់ទេ ឬ ចង់សាងស្នេហ៍អីអាចមករកទីនោះបានណា និយាយលេងទេ តាមពិតគឺកន្លែងនេះសម្បូរអីញ៉ាំច្រើនមុខ ចឹងធានាថាមិនខកចិត្តទេ ខ្ចៅ ខ្យង ពងទាកូន លៀស ក្តាមចំហុយ ពងគ្រួច សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ ចឹងទោះមានស្នេហ៍ ឬមិនមានស្នេហ៍ក៏អត់ខ្វល់ដែរ សំខាន់ញ៉ាំសិនហើយមែនអត់គ្នាយើង។


ហាង ខ្ចៅសាងស្នេហ៍
លេខទូរស័ព្ទ៖ 016 45 55 51
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក