នាំគេឃ្លានទាំងថ្ងៃទៀតហើយនែក៎ Admin ម៉ោងនេះម៉ោងអាហារសម្រន់ផង ឃើញចឹងទៀតអ្នកណាមិនឃ្លានមោះ ទំនងឆ្ងាញ់ទៀត ក្តៅៗ ស្រួយៗ មានគ្រប់មុខ ចេកចៀន ដំឡូងចៀន កង្កែបចៀន កំពឹសចៀន នំប័ុងបំពងស្រួយ ពោតបំពងម្សៅស្រួយ និយាយរួមមានគ្រប់មុខហ្មង។



ចឹងមោះចាំ Admin ប្រាប់កន្លែងសម្រាប់អ្នកដែលមិនទាន់បានស្គាល់ តាមពិតទៅកន្លែងនេះ លក់យូរណាស់មកហើយ ឈ្មោះថា សីហា លក់ចេកចៀន លក់៣ ទៅ៤ ឆ្នាំមកហើយ គឺស្ថិតលើផ្លូវ 1003 លក់ដាច់ក៏ខ្លាំងទៀតផង មកដល់បច្ចុប្បន្ននេះ មានគេស្គាល់កន្លែងនេះច្រើននាក់ណាស់ ជាពិសេសអ្នកដែលធ្លាប់ជិះកាត់ផ្លូវនេះផ្ទាល់តែម្តង ដោយសារតែកន្លែងគាត់មានលក់ច្រើនមុខ សុទ្ធតែរបស់បំពង ក្តៅៗស្រួយៗ គ្រាន់តែក្រឡែកឃើញភ្លាម ទំនងគួរអោយចង់ញ៉ាំទៀត អ្នកលក់ក៏រួសរាយចឹងអ្នកក៏គេចង់ទិញដែរ ។


និយាយរួមទៅកន្លែងគាត់មានរបស់ញ៉ាំប្រភេទសម្រន់ច្រើនមុខ ក្តៅៗស្រួយៗហ្នឹង តម្លៃក៏សមរម្យទៀត ។ ចឹងបើបានជិះកាត់ទៅលេងផ្សារទំនើបអ៊ីអនសែនសុខ កាត់តាមផ្លូវ 1003 កែងផ្លូវ1998 អាចរកចូលទិញសាកបានណា ហើយប្រសិនបើសិនជាមិនច្បាស់តូបមួយណា អាចទំនាកទំនងតាមលេខនេះបាន 069 63 98 42 / 016 872 330 ។



ហាង សីហា លក់ចេកចៀន
លេខទូរស័ព្ទ៖ 069 63 98 42 / 016 872 330
ទីតាំង៖ ផ្លូវ1003 កែងផ្លូវ1998
វីដេអូ៖