មានបានទៅសាករសជាតិថ្មីហើយឬនៅហ្នឹង! ភោជនីយដ្ឋានល្បីប្រចាំនៅសឹង្ហបុរី និងម៉ាឡេស៊ី ដែលមានរហូតដល់ 140សាខា ទូទាំងពិភពលោក កំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងហើយ គឺភោជនីយដ្ឋាន PappaRich Cambodia ។



កាន់តែងាយស្រួល សម្រាប់អ្នកដែលនិយមចូលចិត្តពិសារអាហាបែបម៉ាឡេស៊ី និងសឹង្ហបុរី ក៏ដូចជារសជាតិម្ហូបប្រចាំភោជនីយដ្ឋាន PappaRich នៅខាងក្រៅប្រទេសកន្លងមក ពេលនេះលោកអ្នកអាចមករកបាននៅ PappaRich Cambodia ប្រចាំប្រទេសកម្ពុជាយើងបានហើយ ធានាថាពិតជាពេញចិត្ត រសជាតិដើមមកពី PappaRich ផ្ទាល់តែម្តង ។ ហើយមួយវិញទៀតសម្រាប់លោកអ្នកដែលមកជាលក្ខណៈគ្រួសារ ឬមិត្តភក្តិរួមការងារ កាន់តែពិសេស ដោយសារទីកន្លែងធំទូលាយ បុគ្គលិករួសរាយរាក់ទាក់ ហើយម្ហូបអាហារមានអនាម័យ និងមានស្តង់ដាខ្ពស់ ថែមទៀតផង។


ក្រៅពីមុខម្ហូបប្លែកៗហើយនោះ សម្រាប់ភោជនីយដ្ឋាន PappaRich ក៏មាននៅបង្អែមឆ្ងាញ់ៗ ជាច្រើនរសជាតិ រួមទាំងកាហ្វេ រសជាតិដើមពីប្រទេសម៉ាឡេ គឺកាហ្វេ PappaRich ប្រចាំហាងផ្ទាល់តែម្តង។ ដូចនេះកុំភ្លេចមកទទួកយកបទពិសោធន៍ថ្មី រសជាតិថ្មី នៅភោជនីយដ្ឋាន PappaRich ទាំងអស់គ្នាណា ហើយសម្រាប់ទីតាំងវិញ នៅម្តុំទួលគោកតើស៍។



ភោជនីយដ្ឋាន PappaRich
លេខទូរស័ព្ទ៖ 095 555 001
ទីតាំង៖ ផ្លូវ 315 ,សង្កាត់ បឹងកក់1 , ខណ្ឌទួលគោក
វីដេអូ៖