មកដល់ភ្នំពេញវិញហើយមែនអត់ហ្វេនៗ ត្រៀមបន្ធូរចង្កេះខោរលុងអោយហើយណា ទៅសាកប៊ូហេ្វសាច់ចង្កាក់បែបប្រេស៊ីល អាហាប៊ូហ្វេបែបអឺរ៉ុប និងខ្មែរ ម្តងមមើល៍យ៉ាងម៉េចវិញ អង្គុយចាំតែញ៉ាំទៅបានហើយ អស់ហៅយកថែម ពីភោជនីយដ្ឋាន Davyna Steakhouse តម្លៃក្នុង១នាក់ត្រឹមតែ 15.90$ ប៉ុណ្ណោះ។



ឃើញថាប៉ុន្មានថ្ងៃនេះប្រហែលជាទ្រលានម្ហូបខ្មែរហើយមិនចឹងអី! តោះមករកអាហារប៉ូវកម្លាំងវិញម្តង ប៊ូហេ្វសាច់អាំងចង្កាក់ នៅភោជនីយដ្ឋាន Davyna Steakhouse សាច់អាំងឡើងទំនងដល់ហើយកំពុងតែរងចាំលោកអ្នករួចជាស្រេច សាច់អាំងទំនងមានជាតិណាស់ ហើយសាច់សុទ្ធតែយកមកពីក្រៅប្រទេសថែមទៀតផង អ្វីដែលសំខាន់ភ្ញៀវមិនបាច់ដើរទៅណាទេ ចាំតែអង្គុយញ៉ាំទៅបានហើយ បុគ្គលិកគេបម្រើដល់តុតែម្តង អស់ហៅថែម ចង់ញ៉ាំប្រភេទអីហៅបានតាមចំណូលចិត្ត។




ភោជនីយដ្ឋាន Davyna Steakhouse មានបម្រើជូនលោកអ្នកនៅប្រភេទជាលក្ខណះប៊ូហេ្វសាច់អាំងចង្កាក់ ដែលនាំមកសាច់ពីក្រៅប្រទេសជាច្រើនមុខ រួមជាមួយមុខម្ហូបខ្មែរជាច្រើនមុខផ្សេងទៀត ញ៉ាំដោយសេរី សេវាកម្មបម្រើជូនដោយបុគ្គលិកផ្ទាល់ ដោយលោកអ្នកមិនចាំបាច់ដើរទៅរកដោយខ្លួនឯងនោះទេ គ្រាន់តែហៅបុគ្គលិកប្រាប់ជាការស្រេច ។ ហើយមិនតែប៉ុណ្ណោះ ភោជនីយដ្ឋាន Davyna Steakhouse ក៏មានទទួលរៀបចំកម្មវិធី ជប់លៀង ខួបកំណើត ឬកម្មវិធីផ្សេងៗ តាមគេហដ្ឋាន និងក្រុមហ៊ុនរបស់អស់លោកអ្នកថែមទៀតផង លោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 016 61 62 73 ឬតាម Facebook Page ៖ Davyna Steakhouse ។






ភោជនីយដ្ឋាន Davyna Steakhouse
លេខទូរស័ព្ទ៖ 016 61 62 73
ទីតាំង៖ ដីឡូត៍លេខ ៣ ស្ទួន ផ្លូវ ១៤៦ ក្រុម ៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា (ក្រោយបុរីកីឡា)
វីដេអូ៖