ប្លែករហូត សម្រាប់ហាង មីទាញតុងយ៉ាំ ចេញម្តងនេះកាន់តែប្លែកជាងមុនទៅទៀត លេងសុទ្ធតែឆាការីបង្កងយក្សហ្មង! និយាយទៅក្រុមការងារសូមសរសើរហើយចំពោះហាងនេះ អាចថាជាហាងពិភពគ្រឿងសមុទ្រហើយអីក៏មានដែរ ហើយច្នៃចេញជាម្ហូបប្លែកៗ រហូតមិនចេះអស់ ។



ដូចដែលក្រុមការងារយើងធ្លាប់បង្ហាញជូនលោកអ្នកជាច្រើនដងមកហើយ ហាង មីទាញតុងយ៉ាំ ល្បីខាងច្នៃមុខម្ហូប ហើយសម្បូរទៅគ្រឿងសមុទ្រស្រស់ៗច្រើនមុខ បង្កងយក្សធំៗអស់លេខក៏មានដែរ ចង់អាំង ចង់ចំហុយ ឬធ្វើម្ហូបក៏បាន ហើយអីឡូវនេះថែមមុខម្ហូបថ្មីទៀត គឺមាន់អាំងពួក លៀសសមុទ្រចំហុយក្នុងឡាំងសឺុង និងឆាការីបង្កងយក្ស ដែលលោកអ្នកកម្មង់ភ្លាមធ្វើភ្លាមឆាភ្លាមៗហ្មង ឆាក្លិនការីឈ្ងុយឡើងពេញហាង ហិតតែក្លិនទ្រំាអត់ចង់បានផង ចុះទម្រាំបានញុាំវិញមិនដឹងថាឆ្ងាញ់យ៉ាងណា តែក្រុមការងារបានសាករួចហើយ គឺឆ្ងាញ់បស់គេមែន។



បើនិយាយទៅដោយសារតែមានការគាំទ្រពីសំណាក់ភ្លៀវដែលចូលចិត្តញាុំអាហារគ្រឿងសមុទ្រនោះ ធ្វើអោយ ហាងមីទាញតុងយាុំ ដាក់បន្ថែមនៅគ្រឿងសមុទ្រធំៗ ស្រស់ៗជាច្រើនមុខផ្សេងទៀត និងបន្ថែមមុខម្ហូបថ្មីៗផ្តល់ជាជម្រើសដល់អ្នកពិសាមិនអោយខកចិត្តទេ ហើយអ្វីដែលមិនសរសើរមិនបាននោះគឺទឹកជ្រលក់២ រសជាតិ ២ពណ៌ប្រចាំហាង មីទាញតុងយ៉ាំនេះតែម្តង ប្លែកខុសពីហាងដទៃ ពិបាកនឹងនិយាយ តែវាពិតជាឆ្ងាញ់ពេលជ្រក់ជាមួយគ្រឿងសមុទ្រចំហ៊ុយភ្លាម ឆ្ងាញ់ណាស់។



ចឹងប្រសិនបើអ្នកចង់សាក គ្រឿងសមុទ្រប្លែកៗ ជាពិសេសគឺក្តាមចំហ៊ុយ ឡាំងស៊ឹង មឹកយក្សផាកឡូវអាំង និងមានគ្រឿងសមុទ្រច្រើនមុខទៀតធានាថាលោកអ្នកទៅពិតជាមិនខកបំណងឡើយល្ងាចនេះ។




ហាង មីទាញតុងយ៉ាំ
Tel: 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ