ស្ថិតនៅតំបន់ត្រើយម្ខាង ជាទីតាំងមួយដែលមានមនុស្សជាច្រើនជួបជុំគ្នាដើលេងកំសាន្ត ញុាំអាហារជជែកគ្នាលេង ដើម្បីបន្ធូរអារម្មណ៍ជាមួយបរិយាកាសល្អៗ ចឹងហើយបើបានទៅគួរកុំរំលងកន្លែងមួយ ព្រោះអីមកតាំងពីមណ្ឌលគិរីល្បីខ្លាំងណាស់ ពោះគោ សាច់អាំងស្រាពាងឆ្ងាញ់ គឺហាង ជំនោរត្រជាក់សាខាទី៣ ត្រើយម្ខាង ដែលទើបតែកែសម្រួលប្រព័ន្ធគ្រប់គ្រងថ្មី និងពន្លឿនសេវាកាន់តែល្អប្រសើជាងមុន ព្រមជាមួយបរិយាកាសស្រស់ស្រាយ រួមជាមួយ ម្ហូបឆ្ងាញ់ សេវាកម្មល្អ រហ័សទាន់ចិត្ត ព្រមជាមួយប្រូម៉ូសិន ២០%ទៀតផង។
បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ សម្រាប់សាខាទី៣ តែប៉ុណ្ណោះ




ហាងជំនោរត្រជាក់ ជាហាងមួយកន្លែង ដែលល្បីនៅទីរួមខេត្តមណ្ឌលគិរី ហើយថ្មីៗនេះ គឺបានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញ ហើយនេះជាសាខាទី៣របស់ហាងជំនោរត្រជាក់ ដែលមានវត្តមាននៅម្តុំត្រើយម្ខាង ដែលជាកន្លែងសម្រាប់អ្នកចូលចិត្តបរិយាកាសល្អ ហើយពិសេសលោកអ្នកអាចញាុំរសជាតិសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង ដែលជាម្ហូបឆ្ងាញ់ប្រចាំហាង នឹងទទួលបានការសរសើរថាឆ្ងាញ់ពីសំណាក់ភ្ញៀវដែលចូលទៅពិសារ ទាំងរសជាតិ និងអនាម័យ ពិសេសមួយទៀតនោះគឺតម្លៃសមរម្យតែម្តង។




ក្រៅពីនោះមុខម្ហូបជាច្រើនមុខផ្សេងទៀតដែលមាននូវក្នុងហាង ជំនោរត្រជាក់៣នេះ គឺមានអាហារគ្រឿងក្លែមឆ្ងាញ់ៗ រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត, បាយឆាគ្រឿងសមុទ្រ បាយឆាយ៉ាងចូវ ខួរចំហុយ និងគ្រឿងក្លែមជាច្រើនមុខទៀត។



តោះល្ងាចនេះ បន្ធូរអារម្មណ៍ បង្កើនបរិយាកាសរីករាយ ជាមួយគ្រួសារ ឬមិត្តភ័ក្រ ញាុំអាហារឆ្ងាញ់ៗ ជាច្រើនជម្រើស នៅជំនោរត្រជាក់៣សាខាត្រើយម្ខាង ចាំកាលបបួលគ្នាអោយហើយទៅ!




បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨
ហាង ជំនោរត្រជាក់៣
សាខាត្រើយម្ខាង
ទូរស័ព្ទ៖ 093 886 886 | 089 999 056
ទីតាំង៖ ផ្លូវទន្លេសាប , ក្រុម២ , ភូមិ២, សង្កាត់ជ្រោយចង្វា (ត្រើយម្ខាង)
សាខាទួលស្វាយព្រៃ
ទួរស័ព្ទ៖ 092 373 363 | 010 373 363
ទីតាំង៖ ទួលស្វាយព្រៃ១ ផ្លូវ ៣៧៤ ក្រោយម្លប់ស្វាយ៩៩
វីដេអូ