Monthly Archives: January, 2018

ទប់ចិត្តម៉េចបាន បើអាហារសម្រន់សម្បូរបែបយ៉ាងនេះ!

ហាងអាហារសម្រន់មួយកន្លែង ដែលមានលក់អាហារសម្រន់យ៉ាងសម្បូរបែបច្រើនមុខ សុទ្ធសឹងជាប្រភេទចំណីអាហារដែលកំពុងពេញនិយមខ្លាំង​ សម្រាប់​យុវវ័យក្នុងការ​អង្គុយ​ញ៉ាំ​ជជែកគ្នាលេង បន្ទាប់ពីការសិក្សា ហើយក៏មិនឆ្ងាយប៉ុន្មានទេ ពីសាកលាប៊ែលធី ផ្លូវ ៣៦០ មានឈ្មោះថា The Snack Cambodia។ ហាង The Snack Cambodia មានបំរើជូនលោកអ្នកនូវអាហារសម្រន់ច្រើនមុខដូចជា៖ បុកល្ហុងខ្យង បុកល្ហុងពោះគោ ពោះគោបំពងទឹកប្រហុក កង្កែបបំពងម្សៅ កង្កែបអាំងម្ទេស ខ្យងឆាម្រះព្រៅ សាច់ជ្រូកអាំង ស្លាបមាន់អាំង កោះមាន់អាំង សាច់គោអាំង មីបុក...

ស៊ុបចង្កាក់ ទៅដល់ក្រុងតាខ្មៅជាមួយការបញ្ចុះតម្លៃ២០% ទៀតហើយ!

មិនថាអ្នកមានមាឌតូច ឬក៏មាឌធំទេ (BIG "ឌឺមែនហ្នឹង Admin") និយាយលែងទេ មែនហើយដូចដែលអ្នកបានឃើញចឹង មិនថាអតិថិជនថ្មីចាស់ លោក BIG ទេអោយតែ មានអ្នកបបួលទៅញ៉ាំស៊ុបចង្កាក់​ Volcano ដឹងតែទៅហើយ អ្នកណាមិនល្បីរសជាតិឆ្ងាញ់នោះ បើកហាងថ្ងៃណាភ្ញៀវមកញ៉ាំពេញថ្ងៃនោះ។ សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាក្រុងតាខ្មៅតែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃនេះ រហូតដល់ 11 ខែមករា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០%។ ហើយតម្លៃវិញត្រឹម១៥០០០៛...

រោងភាពយន្តលេជេននឹងមានការចាក់បញ្ចាំងមុនថ្ងៃ រឿង Insidious: The Last Key

សួស្តីហ្វេនៗទាំងអស់គ្នា!!! រឿងដ៏រន្ធត់សម្រាប់ដើមឆ្នាំថ្មីនេះបានមកដល់ហើយ! សម្រាប់ហ្វេនៗដែលចង់មើល រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) មុនគេ រោងភាពយន្តលេជេនបានបំពេញចិត្តហ្វេនៗទាំងអស់គ្នា ដោយមានការចាក់បញ្ចាំងជាពិសេសសម្រាប់ រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) ចាប់ពីថ្ងៃនេះ​ រហូតដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨​ មុនថ្ងៃចាក់បញ្ចាំងជាផ្លូវការចំនួន៣ថ្ងៃ។​ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក៏មានកញ្ចប់ពិសេសសម្រាប់អតិថិជនទាំងអស់របស់លេជេន។...

ចូលឆ្នាំថ្មីភ្លាម មានមុខម្ហូបថ្មីភ្លាមហ្មង! ផ្ទះបាងកក

ដើមឆ្នាំថ្មីនេះ សម្រាប់ហាង ផ្ទះបាងកក បាននាំចំណីមាត់ថ្មី មុខម្ហូបប្លែកៗ ញាុំឆ្ងាញ់ហូរញើស ហាមាត់ ដើម្បីផ្គាប់អតិថិជនដែលនិយមពិសារនៅក្នុងហាងរបស់ខ្លួនឱ្យ ទទួលបាននៅអារម្មណ៍ថ្មី នៃស្នាដៃច្នៃមុខម្ហូប ហើយត្រូវម៉ាច់ហ្មង សម្រាប់អ្នកដែលចូលចិត្តម្ទេសហិលៗហ្នឹង ដឹងតែស្រក់ទឹកមាត់ច្រោកហើយ។ ហាង ផ្ទះបាងកក សម្រាប់យុវវ័យ​ភាគច្រើន​ ប្រាកដជាបានស្គាល់ពីស្នាដៃរសជាតិធ្វើម្ហូបថ្មី  ហើយមានការសើរតតគ្នាពីរសជាតិឆ្ងាញ់! ហើយសម្រាប់ឆ្នាំថ្មីចូលមកដល់នេះ ពីហាង ផ្ទះបាងកក បាននាំមកនូវមុខម្ហូបថ្មីៗ ហើយពេញនិយមសម្រាប់អ្នកពិសារបែបហិល មានដូចជា៖ ភ្លាក្តាមឆៅ,ញុំពពាយ, បុកល្ហុងមឹក,...

ចង់ញាុំប្រហិតស្ងោរដែរអត់? នៅក្បែរសាលាសន្ធរមុខមានលក់ហើយ!

ប្រហិតស្ងោរ គឺជាអាហារសម្រន់មួយប្រភេទដែលមានការពេញនិយម និងល្បីខ្លាំង លោកអ្នកចំនួនបានស្គាល់រួចមកហើយ ដែលស្ថិតនៅម្តុំ ទួលសង្កែ គ្រប់ពេលដែលចង់ញាុំ គឺតែងតែនឹកឃើញដល់ទៅនោះមុនគេ ដូចនេះដើម្បីកាន់តែស្រួលនោះ យើងសូមបង្ហាញទីតាំងថ្មីមួយកន្លែងទៀត គឺសាខារបស់ប្រហិតស្ងោរទួលសង្កែ បានមកដល់ម្តុំសាលាសន្ធរមុខយើងនេះហើយ!​ យើងដឹងហើយថា ប្រហិតស្ងោរ គឺមានការពេញនិយមខ្លាំង ដោយសារតែមានតម្លៃធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់ ហើយការបើកសាខាប្រហិតស្ងោរសាលាសន្ធរមុខក៏មិនខុសពីសាខាប្រហិតស្ងោរទួលសង្កែដែរ គឺមានប្រហិតគ្រប់ប្រភេទ​ មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានប្រហិតផ្សេងៗជាច្រើនមុខទៀត ហើយលោកអ្នកអាចរើសបានតាមចិត្ត...

Most Read